Connect with us

ជីវិតកម្សាន្ដ

រកឃើញហើយ បេក្ខជនឆ្នើម ដែលស័ក្ដិសមទៅវគ្គកំពូលទាំង១២

បានផុស

នៅ

វគ្គកំពូលទាំង២០ ទាំងបីសប្ដាហ៍នៃកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ បានបញ្ចប់ទៅដោយជោគជ័យ ដោយកម្មវិធីបានរកឃើញ ក្រុមប្រកួតចំនួន១២ ស័ក្ដិ​សមជា​បេក្ខជន​ឆ្នើម ដើម្បី​យកទៅ​សម្រិតសម្រាំង​ជា​បន្តទៀត ក្នុង​វគ្គ​កំពូល​ទាំង​១២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជន​ប្រកួត ១២ ក្រុម​និង​ទោល​ដែល​ទទួលបាន​លទ្ធផល​ជោគជ័យ រួមមាន​៖

១. បេក្ខជន ក្រុមយុវជន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រៃវែង មកពី​ខេត្តព្រៃវែង​

២. បេក្ខជន ក្រុម​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ មកពី​ខេត្តបន្ទាយមានជ័យ​

៣. បេក្ខជន ក្រុម​កុញ្ជរ​ជ័យ មកពី​រាជធានី​ភ្នំពេញ​

៤. បេក្ខជន ក្រុម សិរីភទ្រ មកពី​ខេត្តស្វាយរៀង​

៥. បេក្ខជន ក្រុម​ពន្លក​យុវជន​យីកេ មកពី​រាជធានី​ភ្នំពេញ​

៦. បេក្ខជន ក្រុម​ទេព​បទុម​វង្ស​ពិណពាទ្យ មកពី​រាជធានី​ភ្នំពេញ​

៧. បេក្ខជន សារី សិលា មកពី​ខេត្តព្រៃវែង​

៨. បេក្ខជន ក្រុម​មនោ​ហា​រា មកពី​រាជធានី​ភ្នំពេញ​

៩. បេក្ខជន ក្រុម​អា​យ៉ៃ​លោកគ្រូ ជិន​អេង មកពី​ខេត្តតាកែវ​

១០. បេក្ខជន ក្រុមយុវជន​ខ្មែរ​ថែ​មរតក​ដូនតា មកពី​ខេត្តកណ្ដាល​

១១. បេក្ខជន ក្រុម​មរតក​អង្គរ មកពី​ខេត្តសៀមរាប​

១២. បេក្ខជន ក្រុមយុវជន​ល្ខោនខោល​កម្ពុជា មកពី​រាជធានី​ភ្នំពេញ​។

​គួរ​រំឭក​ផងដែរ​ថា បេក្ខជន​ទាំង​២០​ក្រុម​និង​ទោល ក្រោម​ប្រធានបទ “​សិល្បៈ​បុរាណ​ចម្រុះ​” ក្នុង​វគ្គ​កំពូល​ទាំង​២០ ទាំង​៣​សប្ដាហ៍​កន្លងទៅនេះ មិន​ថា​បេក្ខជន​បាន​ជាប់ក្ដី ឬ​ត្រូវបាន​ជម្រុះ​ចេញ​ក្ដី សុទ្ធតែ​បាន​យកចិត្តទុកដាក់ និង​ប្រឹងប្រែង​ព្យាយាម​អស់ពី​សមត្ថភាព​របស់​ខ្លួន ដើម្បី​បង្ហាញ​ថ្វីដៃ និង​ជំនាញ​សិល្បៈ​បុរាណ​របស់ខ្លួន ទៅតាម​វិញ្ញាសា​ដែល​ទទួលបាន​ពី​គណៈកម្មការ​។

​កម្មវិធី​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២ រៀបចំ​និង​ផ្ដួចផ្ដើម​បង្កើតឡើង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង គាំទ្រ​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សមាគម​មិត្ត​តន្ត្រីករ និង​មានការ​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ BTV រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៨​យប់​តទៅ និង​ការផ្សាយ​បន្ត​ផ្ទាល់​លើ​ផេ​ក​ផ្លូវការ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥៨ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម