Connect with us

ជីវិតកម្សាន្ដ

តារាសិចស៊ី វ៉ាន់ វល័ក្ខ ឆ្លៀតធ្វើរឿងនេះតាមផ្លូវជាមួយដូនចាស់ម្នាក់

បានផុស

នៅ

តារា​សម្តែង​សិច​ស៊ី​កញ្ញា វ៉ាន់ វ​ល័​ក្ខ បានធ្វើឲ្យ​មហាជន និង​អ្នកគាំទ្រ​ផ្ទុះ​ការសរសើរ​គ្រប់គ្នា​ក្រោយមានការ​ចែករំលែក​រូប​ភាពជា​ច្រើន​សន្លឹក​ដែល​នាង​បាន​ចុះជួយ​ទិញនំ​ និង​ផ្តល់​ថវិការ​ខ្លះៗ​ដល់លោកយាយ​វ័យ​ចំណាក់​ម្នាក់​កំពុង​បណ្តើរ​កង់​លក់​តាមផ្លូវ​។​

តាមរយ​:​ទិដ្ឋភាព​នេះដែរ​បានធ្វើ​ឲ្យ​មហាជន ​និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លើកសរសើរ​ចំពោះ​សកម្មភាព​គំរូ​ប​បែបនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា វ៉ាន់ វ​ល័​ក្ខ បាន​លើកឡើងថា​ “​ម្ដាយ​គេ​ម្ដាយ​យើង​គាត់​ថា​កូ​វីដ អញ្ចឹង​ស្ងាត់​ណាស់​លក់​អត់​ដាក់​ទេ​ខ្ញុំ​ឃើញ​គាត់​ចាស់​ហើយ​នៅតែ​ខំ​ដើរ​លក់​នំ​ដើម្បី​បាន​ចំណូល​ទិញ​អង្ក​ហូប​ប្រចាំថ្ងៃ​។​អាណិត​មិនដឹង​ធ្វើ​យ៉ាង​មិច​ក្រៅពី​ជួយ​ទិញ​គាត់​នឹង​ជូន​លុយ​គាត់​បន្តិច​បន្តូច​តាម​លទ្ធភាព​។​

ប្រាប់​កម្ពុ​ជាថ្មី​នៅថ្ងៃនេះ​តារា​ស្រី វ៉ាន់ វ​ល័​ក្ខ បាន​និយាយ​ថា ​នាង​បាន​ជួប​គាត់​ដោយ​ចៃដន្យ​ក្នុង​ដំណើរ​ទៅ​ខេត្តកំពង់ធំ ​ដែលជា​ទីដែន​កំណើត​របស់ខ្លួន​ហើយ​ឃើញ​ដូច្នេះ​ក៏​អាណិត​ក៏​ចុះជួយ​ទិញ​នំ​និង​ជូន​លុយ​គាត់​ខ្លះ​ដើម្បី​ដោះ​ទាល់​មួយគ្រា​។​

វ​ល័​ក្ខ បន្តថា​ ចំណែក​ការ​បង្ហោះ​នេះ ​គឺ​មិនមែន​យកមុខមាត់​អ្វី​ទេ​គ្រាន់តែ​ចង់​ចែក​រំ​លែ​ដល់​បងប្អូន​ដែល​មាន​ម្ដាយ​ចាស់ជរា​សូម​យក​ចិ​ត្ដ​ទុកដាក់​ដល់​គាត់​ដែលជា​ម្ដាយ​ដែល​ខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​យើង​ជា​កូន​តាំងពី​តូចៗ​មក​រហូតដល់​ធំ​។​គាត់​ចិញ្ចឹម​មើលថែ​យើង​បាន ​ចុះ​ហេតុ​អី្វ​ពេល​យើង​ធំ​ធា​ត់ឡើង​មើល​ថែ​គាត់​វិញ​តែ​ម្នាក់​មិនបាន​អោយ​គាត់​លំបាក​វេទនា​បែបនេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៧ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១១ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម