Connect with us

ជីវិតកម្សាន្ដ

តារា​ស្រី ម៉ូលីកា ក្រោយ​ចែក​អំណោយ​ជូន​បុរស​ម្នាក់​រួច ស្រាប់​តែ​ត្រូវ​ក្មេង​ប្រុស​ជិះ​ម៉ូតូ​បុក​រថយន្ត​ទំនើប

បានផុស

នៅ

ពិតជា​រឿង​ដែល​នឹកស្មាន​មិន​ដល់​និង​ហួសចិត្ត​ខ្លាំង​ ខណៈ​ដែល​អតីត​តារា​ចម្រៀង​ R​o​ck អ្នកនាង ម៉ូលីកា​និង​ស្វាមី​រួម​ទាំង​ក្រុម​ការងារ​ ក្រោយ​ពេល​វិល​ត្រឡប់​មក​ពី​យក​អំណោយ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​និង​បុរស​កម្សត់​ម្នាក់​ ដែល​មាន​ជំងឺ​ស្លាប់​ពាក់កណ្ដាល​ខ្លួន​នៅ​ខេត្ត​កំពង់ចាម​នោះ​ ក៏​ស្រាប់​តែ​មាន​ក្មេងប្រុស​ម្នាក់​បើក​ម៉ូតូ១គ្រៀងមកបុករថយន្តស៊េរីទំនើប ​តម្លៃជាង១២ម៉ឺនដុល្លារ​ដែល​នាង​ទើប​ទិញ​ឲ្យ​ប្ដី​កាល​ពី​ថ្មីៗកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាស្រី​អ្នកនាងម៉ូលីកាបាន​រៀបរាប់​បញ្ជាក់​ដូច្នេះ​ថា ​ខ្ញុំ​ទើប​ចែក​អំណោយ​ចប់ ​មាន​ក្មេងប្រុ​ស​ម្នាក់​បើក​ម៉ូតូ​យ៉ាង​លឿនបុក​ឡាន​​ចែ​កា​ពីក្រោយ ខ្ញុំ​មិន​ចង់​មានរឿង រករឿង​កូន​ហ្នឹង​ទេ​ព្រោះ​ទើប​មក​ធ្វើបុណ្យ ខ្លាច​កំពប់​បុណ្យ ឃើញ​សាច់​ញាតិ​មក​សំពះ សុំទោស​ថា​បងស្រី​ខ្ញុំ​គ្មានអ្វី​ស​ង​ថ្លៃ​ខូច​ខាត​បង​ទេ បង​លើកលែង​ទៅ ពួក​ខ្ញុំ​ជា​កម្មករ​គេ​ទេ គ្មាន​លុយ​សមត្ថភាព​សង​ខូច​ឡា​ន​បង​ទេ​ខ្ញុំ​សុំទោស​។ ខ្ញុំ​ឮ​ហើយ​អាណិត​គាត់​ខ្លាំង ហើយក៏​មិន​ទារ​សំណង​ដែរ តែ​លើក​ក្រោយ​ឲ្យ​ប្អូន​ជិះ​តិចៗ​បាន​ហើយ កុំ​ឲ្យ​គ្រោះ ថ្នាក់​អីចឹង​ទៀត ខ្ញុំ​លើកលែង​ឲ្យ ។ មួយ​ភូមិ​ហ្នឹង​ឃើញថា​ក្មេង​ហ្នឹង​អ្នក​ខុស​ទាំងស្រុង សំខាន់​ប៉ះ​ឡាន​ប្ដី​ខ្ញុំ​កំពុង​ស្រលាញ់​ទើប​ទិញ​បាន​៦​ថ្ងៃ ប្ដី​សេដ​រឿង​ឡាន​(ខូចចិត្ត)។ អ្នកនាង ម៉ូលីកាបន្ថែម។

សូមជម្រាបជូនថាអ្នកនាង ម៉ូ​លីកា និង​ស្វាមីតារា​សម្ដែង​លោក​ហុង ម៉ា​នុ​ណ បាន​នាំយក​អំ​ណោ​យ​ទៅ​ចែកជូន​ពលរដ្ឋ​ជាច្រើនគ្រួសារស្ថិត​នៅ​ភូមិ​កំពង់​ស្ដី​កណ្ដាល ឃុំ​កំពង់​រាប ស្រុក​កោះ​សូទិន ខេត្តកំពង់ចាម។ អំណោយ​ដែល ​ម៉ូ​លីកា នាំ​យក​ទៅជូន​គ្រួសារ​ដែល​កំពុងតែ​ខ្វះ នោះរួម​មាន៖ ​អង្ករ ,​មី ,​ទឹកក្រូច​,​ទឹកត្រី ,​ទឹកស៊ីអ៊ីវ​,​ត្រីខ ,​ប៊ីចេង​,​ស្កស ,​ម្សៅ​ស៊ុប​,​ទឹក​សុទ្ធ និង​ថវិកា​​សរុប​ចំនួន​៧០០​ដុល្លារ​។

នា​ឱកាស​នោះ​ដែរ ​ម៉ូ​លីកា បាន​ថ្លែង​​ថា​ខ្ញុំ និង​ស្វាមី​ក៏​បាន​នាំ​យក​ថវិកា​និង​អំណោយ បន្តិចបន្តួច​ព្រមទាំង​ថវិកា​​៥០០​ដុល្លារ ជូន​ដល់​អ៊ំ​ប្រុស​កម្សត់​ម្នាក់​ដែល​បាន​ស្លាប់​ពាក់កណ្ដាល​ខ្លួន ហើយ​ជំងឺ​ចេះតែ​ឈឺ​ទៅៗ​​ ពេល​ខ្ញុំ​បាន​ឮ​ដំណឹង​នេះ​ក៏​មក​ភ្លាម​តែម្ដង ដោយសារតែ​គាត់ កាន់​ធ្ងន់ធ្ងរ​ហើយ​ហៅ​ព្រះសង្ឃ​មក​សូត្រ​ធម៌​បណ្ដើរៗ​ហើយ​។ ម្យ៉ាងទៀត​ខ្ញុំ​និង​ប្ដី​ក៏​ធ្លាប់​ជួប​ការ​លំបាក​ដែរ ព្រោះ​ខ្ញុំ​ជា​កូនកំព្រា​អញ្ចឹង​ហើយ ខ្ញុំ​ចង់​ធ្វើបុណ្យ​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​កំព្រា​ដូច​ជាតិ​នេះ​ធ្វើ​បុណ្យ​ទាន់​ខែភ្លឺ​ទោះ​គាត់​មិនមែន​ជា​សាច់​ញាតិ​របស់ខ្ញុំ​ក៏ដោយ​៕

អត្ថបទ៖ចាន់រ៉ា

ចុចអាន៖ទុះការចាប់អារម្មណ៍ជាថ្មី ខណៈវីដេអូចម្រៀង វណ្ណដា ត្រូវបានរំលេចឡើងនៅលើផេករបស់ Smart Axiata នូវបទ «Hit The Road»

ចុចអានម្ងន់​ក៏​ស្រក សម្រស់​ក៏​បាក់ ​សាយ​នៅ​តែ​មាន​កម្លាំងចិត្ត​ដោយសារ​​មហាជន​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម