ក្រុមមនោហារា៖ វង់តន្ត្រីទើបបង្កើតថ្មី ដែលជាក្ដីសង្ឃឹមនៃការងើបឡើងវិញ នៃទម្រង់វង់ភ្លេងមហោរីព្រះរាជទ្រព្យ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ក្រុមមនោហារា៖ វង់តន្ត្រីទើបបង្កើតថ្មី ដែលជាក្ដីសង្ឃឹមនៃការងើបឡើងវិញ នៃទម្រង់វង់ភ្លេងមហោរីព្រះរាជទ្រព្យ

បានផុស

នៅ

ក្រោមស្មារតីអភិរក្សនូវទម្រង់សិល្បៈតន្ត្រីមួយប្រភេទ ដែលអាចនឹងប្រឈមមុខនឹងការបាត់បង់ គឺវង់ភ្លេងមហោរីព្រះរាជទ្រព្យ យុវជន​មួយក្រុម​បាន​ប្រមូល​កៀរគរ​គ្នា បង្កើតជា​ក្រុម​តន្ត្រី​មហោរី​ព្រះរាជ​ទ្រព្យ​នេះ ដោយ​ប្រសិទ្ធ​នាម​ក្រុម​ថា “​មនោ​ហា​រា​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​យោងទៅតាម​សៀវភៅ “​តន្ត្រី​នៅ​ប្រទេស​ខ្មែរ​” ដែល​រៀបរៀង​ដោយ​អ្នកស្រី កែវ ណា​រុំ បោះពុម្ពផ្សាយ​នៅ​ខែមីនា ឆ្នាំ​២០១១ ត្រង់​ទំព័រ​ទី ២០៥ បាន​សរសេរ​បរិយាយ​ដូច្នេះ​ថា​៖ “​មហោរី​” អាច​ក្លាយ​មកពី​ពាក្យ “​ម​ហោ​ហារ​” គឺ ម​ហោ​ហា​រា (​ប្រុស​) ម​ហោ​ហារី (​ស្រី​) ដែល​មានន័យថា គួរ​ជាទី​ពេញចិត្ត ឬ​ដែលមាន​លម្អ​គួរ​ស្រឡាញ់​មិន​ភ្លេច ដោយនិយាយ​សំដៅ​ចំពោះតែ​តន្ត្រី​។ ពាក្យ​នេះ​ជា​ឈ្មោះ​ហៅ​អ្នកបម្រើ នៅតាម​ប្រាសាទ​ដែលមាន​ភារកិច្ច​លេងភ្លេង​។

​គួររំឭកថា ក្រុម​មនោ​ហា​រា ដែលជា​ក្រុម​តន្ត្រី​មហោរី​ព្រះរាជ​ទ្រព្យ​នេះ បាន​ចូលរួម​ប្រកួត ក្នុង​កម្មវិធី​វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២ ដែល​រៀបចំ និង​ផ្ដួចផ្ដើមឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង ក្រោម​វិញ្ញាសា “​សិល្បៈ​បុរាណ​ចម្រុះ​”​។

​ទន្ទឹម​នោះ ដោយមាន​ទឹកចិត្ត​ស្រឡាញ់​វប្បធម៌​ខ្មែរ និង​កិច្ចខិតខំ​ព្យាយាម​យ៉ាង​ពុះពារ​ក្នុងការ​ពាំនាំ​នូវ​ទម្រង់​តន្ត្រី​មហោរី​ព្រះរាជ​ទ្រព្យ​មក​បង្ហាញ​ក្នុង​កម្មវិធី ក្រុម​មនោ​ហា​រា​ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​សាធារណជន និង​ការកោតសរសើរ​ពី​សំណាក់​គណៈកម្មការ​ទាំង​៤​រូប ហើយ​កាលពីពេល​ថ្មីៗ​នេះ ក្រុម​ម​ហោ​ហា​រា បាន​ឆ្លង​ផុត​វគ្គ​កំពូល​ទាំង​២០ ឆ្ពោះ​មកកាន់​វគ្គ​កំពូល​ទាំង​១២​ផងដែរ​។

​​គួរ​បញ្ជាក់ថា ក្រុម​មនោ​ហា​រា ដែលមាន​សហ​ស្ថាបនិក​៣​រូប គឺ ណុប សម្បូរ​មី ជា​អ្នក​ផ្ដួចផ្ដើម​គំនិត អមដោយ​យុវជន ហាក់ តុលា និង យុវជន មឿ​ន ច​ន្ធី ជា​អនុប្រធាន​ទី​១ និង ទី​២ ព្រមទាំង​សមាជិក​១០​រូប​ទៀត មាន​តួនាទី​សម្ដែង​ខុសៗ​គ្នា ពោលគឺ​សិល្បករ​ម្នាក់ៗ​កាន់​ឧបករណ៍​ភ្លេង​ផ្សេងៗ​គ្នា រួមមាន​៖

១. លោក ណុប សម្បូរ​មី ជា​អ្នកចម្រៀង​

២. លោក ត​ត សីហា ជា​អ្នក​កូតទ្រ​ខ្មែរ ឬ​ទ្រ​ខ្សែ​បី​

៣. លោក ចាន់ រតនា ជា​អ្នក​កូត​ទ្រអ៊ូ​

៤. លោក សំ វឌ្ឍនៈ ជា​អ្នក​ដេញ​ចាប៉ីដងវែង​

៥. លោក ត​ត ឆ័​យា ជា​អ្នក​ដេញ​តាខេ​

៦. លោក មឿ​ន ច​ន្ធី ជា​អ្នក​ផ្លុំ​ខ្លុយ​

៧. លោក ហាក់ តុលា ជា​អ្នកលេង​រនាតឯក​

៨. លោក សេង ចំរើន ជា​អ្នកលេង​រនាតធុង​

៩. លោក កេ​ត វិសាល ជា​អ្នកលេង​រនាតដែក​

១០. លោក សុ​ភ័​ក្រ សេងហុង ជា​អ្នកលេង​គង​វង់​តូច​

១១. លោក ហេង រ័ត្ន​ធា ជា​អ្នកលេង​គង​វង់​ធំ​

១២. លោក ពូក វិ​ច្ឆ័​យ ជា​អ្នកលេង​ស្គរ​ថូន រម​នា

១៣. លោក សុខ រាជ ជា​អ្នក​គោះ​ឈិង​។​

​បើតាម​ក្បួនខ្នាត​ដែល​ត្រឹមត្រូវ វង់ភ្លេង​មហោរី​ព្រះរាជ​ទ្រព្យ​នេះ​មាន​ឧបករណ៍​ដល់​ទៅ​១៦​មុខ​ឯណោះ ក៏ប៉ុន្តែ​ដោយហេតុថា​ធនធាន​មានកំណត់ និង​ស្មារតី​គោរព​តាម​វិធានការ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​-១៩ ដែល​ហាម​ការជួបជុំ​មនុស្ស​លើសពី​១៥​នាក់ ហេតុនេះហើយ ទើប​ក្រុម​មនោ​ហា​រា​សម្រេចចិត្ត​លើកឡើង​ត្រឹមតែ​១៣​ឧបករណ៍ និង​អ្នកចម្រៀង​ម្នាក់​មក​បង្ហាញជូន​មហាជន​ឲ្យ​បាន​ស្គាល់ ក្នុង​កម្មវិធី​វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២​។

​កម្មវិធី​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២ មានការ​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ BTV រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៧​យប់​តទៅ និង​ការផ្សាយ​បន្ត​ផ្ទាល់​លើ​ផេ​ក​ផ្លូវការ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង ហើយ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ គឺជា​វគ្គ​កំពូល​ទាំង​១២ សប្ដាហ៍​ទី​២ និង​ជា​ថ្ងៃ​ប្រកាស​លទ្ធផល​រួម ក្នុង​វគ្គ​នេះ​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services