Connect with us

ជីវិតកម្សាន្ដ

ក្រុមកីឡាអេឡិចត្រូនិក SeeYouSoon ឈ្នះរង្វាន់ទឹកប្រាក់ ១៥,០០០ ដុល្លារ រួមជាមួយឱកាសតំណាងឲ្យកម្ពុជា នៅលើឆាកអន្តរជាតិ

បានផុស

នៅ

ក្រុម SeeYouSoon បានឈ្នះរង្វាន់ធំចំនួន ១៥,០០០ ដុល្លារ និងទទួលបានឱកាសប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​លី​គ​អាជីព​របស់ Mobile Legends: Bang Bang លើកដំបូង​នៅ​កម្ពុជា ដែល​ត្រូវបាន​បង្កើត​ក្រោម​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន Smart Axiata និង​ក្រុមហ៊ុន Montoon ដែលជា​ស្ថាបនិក​ហ្គេម Mobile Legends​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​លើកដំបូង​ដ៏​ធំ​របស់​កម្ពុជា​ ដែល​បានចាប់ផ្តើម​កាលពី​ខែកក្កដា​ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃទី​៣ ខែតុលា​។ ក្រុម​ចំនួន​៦០០​ក្រុម​ បាន​ចូលរួម​ក្នុង​វគ្គ​ជម្រុះ ដែល​ពួកគេ​បាន​ប្រកួតប្រជែង ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​កំពូល​ទាំង​៨​។ អស់​រយៈពេល​៤ សប្តាហ៍​កន្លងមក​ក្រុម​កំពូល​ទាំង​៨ ក្រុម បាន​ប្រកួតប្រជែង​គ្នា ដើម្បី​រក​ពិន្ទុ​ដោយ​ក្រុម​កំពូល​ទាំង ៦ បាន​ប្រកួតប្រជែង​គ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ​។​

​ក្រុម SeeYouSoon បានឈ្នះ​ព្រឹត្តិការណ៍​ប្រកួត​នេះ​ ដោយ​ទទួលបាន​យកឈ្នះ​៣​ហ្គេម​ទល់នឹង​២​ហ្គេម​នៃ ក្រុម DG Quantum នៅ​ចុងរដូវ​កាល​។

​លោក សំ សុផាន់​នី ដែលជា​តំណាង​ក្រុម​ជ័យលាភី SeeYouSoon ពី​ព្រឹត្តិការណ៍​ប្រកួត MPL បាន​ឲ្យ​ដឹងថា “​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​បាន​ចូលរួម​ការប្រកួត MPL! ការប្រកួត​នេះ​គឺ​ពិតជា​ស្វិតស្វាញ ប៉ុន្តែ​យើង​បានទទួល​ជោគជ័យ​ក្នុងនាម​ជា​ក្រុម ហើយ​យើង​រំភើប​ចំពោះ​ឱកាស​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឆ្នើមៗ​ផ្សេងទៀត​មកពី​ជុំវិញ​ពិភពលោក​។ យើង​នឹង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ឈ្នះ​និង​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​មោទនភាព នៅពេលដែល​យើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក Mobile Legends M3 នៅ​ចុង​ឆ្នាំនេះ​”​។​

​ក្រុម See YouSoon នឹង​ប្រកួតប្រជែង​ជាមួយ​ក្រុម​ជើងឯក MPL អន្តរជាតិ​ដទៃទៀត​មកពី​បណ្ដា​ប្រទេស ប្រេ​ស៊ី​ល ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​សិង្ហ​បុរី នៅ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក Mobile Legends M3 ដែល​នឹង​ធ្វើឡើង​នៅ​ខែធ្នូ​។ គួរ​បញ្ចាក់​ផងដែរ​ថា ក្រុម SeeYouSoon ក៏​ជា​ជយលាភី​ជើងឯក​នៃ​ការប្រកួត Smart Kingdom of Legends កាលពី​ឆ្នាំ​២០២០​ផងដែរ​។​

​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​ការប្រកួត​កីឡា​អេឡិចត្រូនិក​ផ្លូវការ​លើកដំបូង​របស់​កម្ពុជា ដែលជា​លទ្ធផល​នៃ​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​ក្រុមហ៊ុន Montoon បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​ដែល​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់ អ្នកគាំទ្រ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ជាច្រើន​។ យើង​ពិតជា​រីករាយ​ដែល​អាច​នាំយក​ការប្រកួត​កីឡា​អេឡិចត្រូនិក​ដ៏​ធំ​មក​កម្ពុជា​ជា​លើកដំបូង ដើម្បី​ផលប្រយោជន៍​អ្នកគាំទ្រ​និង​អតិថិជន​”​។​

​រដូវ​កាល​ប្រកួត MPL ដែល​បាន​ទាក់ទាញ​ការ​ទស្សនា​រាប់លាន​នៅលើ​បណ្តាញ​សង្គម​ផ្សេងៗ​គ្នា នឹង​ត្រលប់​មកវិញ​នៅ​ឆ្នាំ​២០២២ ដោយ​ព្រឹត្តិការណ៍​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ​ដ៏​ធំ​នៃ​ការប្រកួត​នេះ​ ទទួល​បានការ​ទស្សនា​ចំនួន ១.៣ លាន​នាក់​។​

​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា “​យើង​ពិតជា​សប្បាយរីករាយ​ណាស់ ដែល​បាន​ជួយ​ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុ​ជា​ទៅកាន់​ឆាក​អន្តរជាតិ​។ នៅ​ក្រុមហ៊ុន Smart យើង​មាន​ទំនុកចិត្ត​ចំពោះ​ក្រុម SeeYouSoon ថា​ពួកគេ​នឹងធ្វើ​បាន​យ៉ាង​ល្អ នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​មោទនភាព​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក ពិភពលោក Mobile Legends M3”​។​

​ក្រុមហ៊ុន Moonton Games ដែលជា​ស្ថាបនិក​ហ្គេម​Mobile Legends: Bang Bang (MLBB) បានប្រកាសថា​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី ៣ របស់ខ្លួន​គឺ Mobile Legends M3 World Championship នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ខែធ្នូ​។​

​ព្រឹត្តិការណ៍​ប្រកួត​នេះ​ នឹងមាន​ក្រុម​ចូលរួម​ចំនួន​១៦ ក្រុម មកពី​ជុំវិញ​ពិភពលោក​ដោយ​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្ដើមយក​ប្រាក់រង្វាន់​ចំនួន​៨០ ម៉ឺន​ដុល្លារ និង​ពានរង្វាន់​ជើងឯក​ពិភពលោក​។ ក្រុម​ទាំងអស់​ ដែល​ត្រូវបាន​គេ​រំពឹងថា​ នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត Mobile Legends M3 World Championship មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​តាមរយៈ​ការចូលរួម​ក្នុងការ​ប្រកួត​លី​គ​អាជីព Mobile Legends Professional Leagues (MPL) នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហ​បុរី ប្រេ​ស៊ី​ល និង​កម្ពុជា ក្នុងចំណោម​ប្រទេស​ដទៃទៀត​។​

​សម្រាប់​អ្នកលេង Mobile Legends នៅ​កម្ពុជា​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត MPL Cambodia ឆ្នាំ ២០២២ ក្រុមហ៊ុន Smart Axiata ផ្តល់ជូន​ទិន្នន័យ​អ៊ិ​ន​ធឺ​ណិ​ត​គ្មាន​ដែន​កំណត់ ដើម្បី​អនុញ្ញាតឱ្យ​អ្នកចូលរួម​លេង​ហ្គេម​តាម​ដែល​ពួកគេ​ចង់បាន​។ ពួកគេ​អាច​ទាញយក​អត្ថប្រយោជន៍​ពីការផ្តល់ជូន​នេះ ​តាមរយៈ​ការ​ជាវ​សេវាកម្ម Mobile Legends Unlimited របស់​ក្រុមហ៊ុន Smart ដោយ​ចំណាយ​ត្រឹមតែ ២០ សេន​ក្នុង​មួយ​សប្តាហ៍ ឬ ៧០​សេន​ក្នុង​មួយខែ​។ ដូចគ្នានេះ​ផងដែរ ប្រសិនបើ​ពួកគេ​ចង់​ធ្វើ​ការទិញ​មុខទំនិញ​ក្នុង​កម្មវិធី​ហ្គេម​ពួកគេ​អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ ៣៥ ភាគរយ លើ​កម្មវិធី Razer Gold តាមរយៈ​គេហទំព័រ Razer Gold នៅពេលដែល​ពួកគេ​ទិញ​រូបិយប័ណ្ណ​ដោយ​ប្រើ​សមតុល្យ​ទឹកប្រាក់ Smart របស់​ពួកគេ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/lengbysmart ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម