ជីវិតកម្សាន្ដ
សួង សាខារ៉ានីត ហួសចិត្តខ្លាំងក្រោយរងការរិះគន់ថា យកអាជីពលក់បុកល្ហុងបាំងមុខ
តារាសម្ដែងស្រីរូបស្រស់ចង្កាស្រួចកញ្ញា សួង សាខារ៉ានីត មុននេះក៏ស្រាប់តែបង្ហាញពីអារម្មណ៍ពុំសូវសប្បាយនិងហួសចិត្តខ្លាំងទៅលើបុគ្គលមួយចំនួនដែលគិតផ្លូវមិនល្អចំពោះនាង ក្រោយពេលដែលខ្លួនបានប្រកាសបង្ហើបប្រាប់ពីការបើកមុខរបរថ្មីគឺលក់បុកល្ហុងបន្ថែមលើអាជីពសិល្បៈ បច្ចុប្បន្នកំពុងប្រឈមបញ្ហាជំងឺកូវីដ- ១៩។
តារាសម្តែងស្រីដែលតួក្នុងឈុតឆាកភ័យរន្ធត់រឿង កូនក្រក កញ្ញា សួង សាខារ៉ានីត បានរៀបរាប់ទាំងអារម្មណ៍ហួសចិត្តថា ហេតុអ្វីមានមនុស្សមួយចំនួនមើលមកនាងក្នុងបំណងអាក្រក់ទៅវិញ ហើយការបើកមុខរបរលក់បុកល្ហុងនេះគឺគោលបំណងសំខាន់នាងចង់យកលុយដែលចំណេញខ្លះៗ ដើម្បីចែករំលែកជួយដល់បងប្អូនប្រជាពលរដ្ឋកំពុងជួបការខ្វះខាត។
កញ្ញា សួង សាខារ៉ានីតបាននិយាយឲ្យដឹងថាហេតុអ្វីគេថាខ្ញុំលក់បុកល្ហុងបាំងមុខ….! បាំងមុខមែនតើបងប្អូនចាំកូវីដរលាយបាត់ចាំជួយទិញខ្ញុំផង ហើយលុយដែលចំណេញបន្តិចបន្តូចយើងនឹងចែករំលែកឲ្យបងប្អូនដែលមានឈាមជ័រជាខ្មែរដូចគ្នាតាមអ្វីដែលខ្ញុំអាចធ្វើបាន។ ទឹកចិត្តរបស់ខ្ញុំនៅមានច្រើនទៀត។
អួតបន្តិចហើយណា បើច្រណែនចូលរួមធ្វើដែរទៅ ល្អតើដើម្បីកុំឲ្យមនុស្សគិតមិនល្អជាមួយខ្ញុំបាបលើសពីនេះ ។ខ្ញុំសូមបង្ហើយប្រាប់ឲ្យកាន់តែភ្លឺគឺបើគេចង់លក់ខ្លួនគេឲ្យលេខម៉ែយ៉ែមជួយលក់វាស្រួល ហើយអត់សូវមានគេដឹងទៀតមិនមែនហត់មកលក់បុកល្ហុងទេចាសូមជ្រៀប។ នេះជាសម្ដីបន្ថែមរបស់តារាសម្តែងស្រីកញ្ញា សួង សាខារ៉ានីត។
ជាការកត់សម្គាល់ តារាស្រីសម្តីផ្អែមកញ្ញា សួង សាខារ៉ានីត កន្លងមកក្រៅតែមានភាពល្បីឈ្មោះនិងទទួលបានការគាំទ្រលើការងារអាជីពសិល្បៈ គឺតារាស្រីរូបនេះក៏ទទួលបានការលើកសរសើររាល់សកម្មភាពទង្វើល្អក្នុងការរួមចំណែកចែករំលែកក្តីស្រលាញ់ដល់កុមារ ចាស់ជរាព្រមទាំងបងប្អូនប្រជាពលរដ្ឋជួបការលំបាកនិងខ្វះខាតនៅតាមបណ្តាខេត្តមួយចំនួនផងដែរ៕
អត្ថបទ៖ចាន់រ៉ា
ចុចអាន៖សុន ស្រីពេជ្រ គ្រាំគ្រាបេះដូងដោយសារជំងឺកូវីដ-១៩ផ្ទុះឡើងជាថ្មី
ចុចអាន៖បុរសម្នាក់ ប្រកាសបន្តតំណែងរត់ស្វែងរកថវិកា ជូនមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ