Connect with us

ព័ត៌មានជាតិ

តន្ត្រីករវីយូឡុងជើងចាស់ លោក ហេ ជុនសិ ទទួល​មរណភាព ក្រោយឆ្លងកូវីដ១៩

បានផុស

នៅ

លោក ហេ ជុនសិ បានទទួលមរណភាពនៅម៉ោង ១២៖៤៥ នាទី ថ្ងៃទី ១០ ខែតុលានេះ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្តាតអូឡាំពិក។ នេះបើតាម លោក ម៉ៃ វឌ្ឍនា កវីនិពន្ធចម្រៀងជនបទបានឱ្យដឹងតាមរយៈបណ្តាញសង្គហ្វេសប៊ុកផេកផ្លូវការនាប៉ុន្មាននាទីមុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ជុនសិ មានវ័យ ៨២ ឆ្នាំ មានជំងឺប្រចាំកាយ កៀបសរសៃចង្កេះ។ កាលពីសប្ដាហ៍មុន លោកលែងទទួលទានអាហារកើត ក្រុមគ្រួសារក៏បានបញ្ជូនលោកទៅមន្ទីរពេទ្យ ជោរ៉ៃ (ច្បារអំពៅ) តែគេធ្វើរ៉ាប៉ីតតេស្ត ឃើញមានវិជ្ជមានកូវីដ គេក៏បញ្ជូនមកមណ្ឌលព្យាបាលកូវីដ នៅស្តាតអូឡាំពិក។

លោកគ្រូ ហេ ជុនសិ អតីតតន្ត្រីករវីយូឡុងជើងចាស់ និងជាជំនិតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហើយជាម្ចាស់បទ «សោភីនីមាសស្នេហ៍»។

លោក ហេ ជុនសិ តន្រ្តីករវីយូឡុងជើងចាស់ ជាអ្មករត់​ការថតថាសចម្រៀង និងជាដៃឆ្វេងរបស់លោក ស៊ីន ស៊ីសាមុត​ ហើយលោកជាសាក្សីរស់ ជាឯក​សារ​រស់ដែលដឹងរឿងរ៉ាវបទចម្រៀង អ្នកចម្រៀង កវីនិពន្ធ​និងតន្រ្តីនានាស្ទើរតែទាំងអស់​កាលពីសម័យនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

សន្ទនាគ្នាតាមទូរស័ព្ទជាង១ម៉ោង តើលោក បៃដិន និងលោក ស៊ី ពិភាក្សាបញ្ហារសើបអ្វីខ្លះ?

ព័ត៌មានជាតិ៤៣ នាទី មុន

ក្រសួងហាមផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផល HYPOLY ព្យាបាលជំងឺទឹកនោមផ្អែម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ១១ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម