Connect with us

ជីវិតកម្សាន្ដ

ព្រឹទ្ធាចារ្យ ហេ ជុនសិក បានបន្សល់ទុកមរតកស្នាដៃអ្វីខ្លះក្នុងវិស័យសិល្បៈចម្រៀងខ្មែរ

បានផុស

នៅ

លោក​ព្រឹទ្ធាចារ្យ ហេ ជុន​សិ​ក បានទទួលមរណភាព​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃទី១០​ ខែតុលា ​ឆ្នាំ​២០២១ ​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ស្តា​ត​អូឡាំពិក​ដោយ​ជំងឺ​ប្រចាំកាយ​ផង​ និង​ការវាយលុក​យ៉ាង​សាហាវ​ពី​ជំងឺ​កូ​វីដ​-១៩​ផង​។​

ព្រឹទ្ធាចារ្យ ហេ ជុន​សិ​ក គឺជា​អតីត​តន្ត្រីករវី​យូ​ឡុង​ជើងចាស់​ និង​ជា​ជំនួយការ​ដ៏​ជិតស្និទ្ធ​បំផុត​របស់​អធិ​រាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត កាលពី​ទសវត្ស៧០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកគ្រូ ហេ ជុន​សិ​ក បានទទួល​មរណភាព​ក្នុង​អាយុ​៨២​ឆ្នាំ​ ​វីរភាព​និង​មរតក​ស្នាដៃ​របស់​លោក​ព្រឹទ្ធាចារ្យ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​នៅ​ចងចាំ​ជានិច្ច​គ្មាន​ថ្ងៃ​បំភ្លេចបាន​ឡើយ​។

ផ្អែក​តាម​ការបញ្ជាក់រ​បស់​ក្រុមព្រះ​សូរិយា​លើក​ឡើង​ថា​ លោកគ្រូ ហេ ជុន​សិ​ក ជា​តន្ត្រីករ​ដ៏​ជំនាញ​ផ្នែកវី​យូ​ឡុង​តាំងពី​ទសវត្ស​៦០​ និង​ជា​អ្នកនិពន្ធ​បទភ្លេង​ជា​អ្នក​សម្រួល​តន្ត្រី និង​ជា​អ្នកដឹកនាំ​ភ្លេង​ប្រគំ​ដ៏​ពូកែ​មួយរូប​ផងដែរ​ស្នាដៃ​សំខាន់ៗ​ដែល​លោក​បាន​កសាង​រួមមាន៖

បទ វាលស្រែ​មួយរយ ,​បទ សោភិនី​មាសស្នេហ៍​,​បទ ចន្ទ​ពេញ​បូរ​មី​,​បទ សម្រែក​ស្នេហ៍​កម្ម​លោកិយ៍ ,​បទ តាម​កម្មផល ,​បទ ស្តាយ​អើយ​សែនស្តាយ​,​បទ ជួយ​បង ,​បទ បេះដូង​កំព្រា ,​បទ ស្នេហ៍​យើង​,​បទ ថ្ងៃស្អែក​បែក​គ្នា​ជាដើម​។ ទន្ទឹម​និង​នេះ​ក្នុងសម័យ​សាធារណរដ្ឋ​ខ្មែរ លោក​ក៏បាន​ក្លាយជា​ជំនួយការ​ផ្ទាល់​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត និ ង​ជា​រត់​ការថត​ថាស​ចម្រៀង​សម្រាប់​ផលិតកម្ម​ធំៗ​ទៀតផង​។

ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ​លោក​ព្រឹទ្ធាចារ្យ ហេ ជុន​សិ​ក គឺជា​សាក្សី​រស់​ដំ​សំខាន់​ដែល​នៅ​ចងចាំ​រឿង រ៉ាវ​ជាច្រើន​ទាំង​រឿងរ៉ាវ​សិល្បៈ​និង​រឿងរ៉ាវ​ឯក ជន​របស់​សិល្បករ​ល្បីៗ​ជាច្រើន​។​កន្លង​ម​ម​លោក​ក៏បាន​ស្ម័គ្រចិត្ត​ធ្វើជា​សាក្សី​មួយរូប​ក្នុង​ការបំពេញ​លក្ខខណ្ឌ​ទទួល​កម្មសិទ្ធិបញ្ញា​ស្នាដៃ​ចម្រៀង​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន​ចំនួន​៤១​បទ​។

សូម​ជម្រាប​ដែរ​ថា​លោក ហេ ជុន​សិក មាន​ជំងឺ​លើស​ឈាម ទឹកនោម​ល្អែ​ម និង​កៀប​សរសៃ​ចង្កេះ​រ៉ាំ រ៉ៃ​មាន​រយ​:​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​ កាល​ពីសប្ដា​ហ៍​មុន​លោក​ព្រឹទ្ធាចារ្យ​ចាប់ផ្តើម​ទទួលទាន​អ្វី​លែង​បាន​ក្រុម​គ្រួសារ​ក៏បាន​បញ្ជូន​លោក​ទៅ​មន្ទីរ​ពេទ្យ ជោ​រ៉ៃ (​ច្បារអំពៅ​) តែ​គេ​ធ្វើ​រ៉ា​ប៉ី​ត​តេស្ត​រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​-១៩​គេ​ក៏​បញ្ជូនមក​មណ្ឌល​ព្យាបាល​កូ​វីដ នៅ​ស្តា​ត​អូឡាំពិក ។​

ក្រុមគ្រួសារ​ពេទ្យ​នៅ​ទីនោះ​ព្យាយាម​សង្គ្រោះ​អាយុ ជីវិត​លោក​យ៉ាង​យកចិត្តទុកដាក់​បំផុត​តែ​អកុសល​ស្ថានភាព​ជំងឺ​របស់លោក​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​ពុំ​អាច​ទប់ទល់​បាន​។​តាមរយ​:​ដំណឹង​មរណ​:​ទុក្ខ​ដ៏​សោក​សៅ​និង​ក្រៀមក្រំ​បំផុត​សម្រាប់​ក្រុមគ្រួសារ​លោក​ព្រឹទ្ធាចារ្យ ហេ ជុន​សិ​ក​នេះដែរ​គេ​សង្កេត​ឃើ ញ​មហាជន​និង​អ្នកសិល្ប​:​ជាច្រើន​បាន​សម្តែង​ការសោកស្តាយ​ជា​ពន់ពេក​ព្រមជាមួយ​ការផ្ញើ​សារ​ចូល​រួ ម​រំលែក​ទុក្ខ​នេះ​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម