បទ​“Are you ok?” របស់​កម្ពុជា ចេញ trailers ភ្លាម​ផ្ទុះ​ពេញ​Tik Tok ផ្អើលពិភពលោក​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

បទ​“Are you ok?” របស់​កម្ពុជា ចេញ trailers ភ្លាម​ផ្ទុះ​ពេញ​Tik Tok ផ្អើលពិភពលោក​

បានផុស

នៅ

ជារឿងដែលមិននឹកស្មានដល់ បន្ទាប់ពីប្រលែងវីដេអូ trailers បទ“are you ok?” លើបណ្ដាញសង្គមTik Tok ភ្លាម បទចម្រៀងមួយនេះ ទទួលបាន​ការគាំទ្រ​លើសលប់​ពាសពេញ​ពិភពលោក​តែម្ដង ដោយ​គ្រាន់តែ​បង្ហោះ​មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង មាន​អ្នក​ចូល​ទស្សនា ជិត​២០​លាន​ដង​ទៅហើយ​លើ channel Tik Tok របស់​ផលិតកម្ម​Galaxy Navatra នេះ​មិនទាន់​រាប់​ចូល​អ្នកលេង​Tik Tok ផ្សេងទៀត​copy​យកទៅ​ផុស​ត​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Galaxy Navatra ទើបតែ​បញ្ចប់​ការថត​MV “are you ok?” ដោយ​ការថត​នោះ តាម​ប្រភព​ច្បាស់ការ​បាន​ឲ្យ​ដឹងថា ផលិត​បាន​សម្រុក​ថត​មួយ​យប់​ទល់​ភ្លឺ ជាមួយនឹង​កាមេរ៉ា​ទំនើបៗ​ទើប​កុម្ម៉ង់​ពី​ក្រៅប្រទេស ដោយ​ការថត​នោះ​ទៀតសោត បាន​ប្រើពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​ក្រុមការងារ​ជំនាញ បច្ចុប្បន្នកំពុង​ពន្លឿន​ការកាត់ត MV​នឹង​ចេញ​ឆាប់ៗ​នេះ​តែម្ដង​។​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា “are you ok?” ខាងលើ ច្រៀង​ដោយ​កំពូល​តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា ក្រោម​ការនិពន្ធ​ដោយ​ថៅកែ​ផលិត​កម្មនេះ​តែម្ដង គឺ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកជំនួញ​ជោគជ័យ​វ័យក្មេង​មាន​ឥទ្ធិពល​ម្នាក់ កំពុង​តែមាន​ប្រជាប្រិយភាព​។

​អ្នកលេង​Tik Tok លើ​ពិភពលោក ដំបូង​ឡើយ គិតថា បទ​Tik Tok បទ​“are you ok?” គឺជា​បទ ចម្រៀង​របស់ កូរ៉េ ឬ ឥណ្ឌូនេស៊ី ឬ ថៃ ប៉ុន្តែ​បន្ទាប់ពី​ផលិតកម្ម​Galaxy Navatra ប្រលែង វីដេអូ trailers បទ​“are you ok?” ភ្លាម ទើប​ពួកគេ ដឹងថា ជា​បទ​ចម្រៀង​របស់​ក​ម្ពុ​ជា​។​

​គិត​មកដល់ពេលនេះ បទ​”are you ok?” ត្រូវបាន​អ្នក​និយម​លេង Tik Tok បាន​យក Cover រាំលេង Shares ពាសពេញ​ពិភពលោក​រាប់លាន​វីដេអូ ដោយ​មិន​នឹកស្មានថា ​បទ​ចម្រៀង​រប​ស់​ប្រទេស​កម្ពុជា​ទទួលបាន​គាំទ្រ​ភ្ល្លូកទឹកភ្លូកដី​បែបនេះ​នោះឡើយ​។​

​សូមបញ្ជាក់​ផងដែរ​ថា Galaxy Navatra បានសម្រេច​ចិត្ត​ទិញសិទ្ធិពីម្ចាស់​សំឡេង​នៃ​ពាក្យ “are you ok?” នេះ ក្នុងតម្លៃ​មិន​នឹកស្មាន​ដល់​រហូតដល់​១២០០០ ដុល្លារ ដែល​អាច​ឲ្យ​ម្ចាស់​សំឡេង​​នោះ មានលទ្ធភាព​យកប្រាក់​នោះ​ទៅ​ប្រកប​របរ​រកស៊ី ឬ​អាច​សង់ផ្ទះ​បាន​សមល្មម​នឹង​រស់​នៅបាន​។​

​ជាមាន​ការគាំទ្រ រួមជាមួយ​ការបញ្ចេញមតិ របស់​អ្នកលេង​បញ្ចេញ​សង្គម​ជាច្រើន​ផង​នោះ គេ​រំពឹងថា បន្ទាប់ពី​ចេញ Full MV ផ្លូវការ ច្បាស់​ជា​ទទួលបាន​គាំទ្រ​ខ្លាំង​ជាង​បទ​ផ្សេងៗ​ទៀត ហើយ​អាច​ឈានដល់​ការប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ ជាក់​ជាមិនខាន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃុំខ្សាយខ មានកុមារអាយុក្រោម ២ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដ-១៩ បន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

ចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ហើយនៅតេស្ដរកឃើញ វិជ្ជមានកូវីដ-១៩

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងសុខាភិបាល បង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរកក់ធ្វើចត្តាឡីស័ក

ចរាចរណ៍១៤ ម៉ោង មុន

សមត្ថកិច្ច បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបើករថយន្តបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services