Connect with us

ជីវិតកម្សាន្ដ

អ្នក​មេម៉ាយ សុខ ស្រី​នាង ទោះបី​វ័យ​ជ្រេ​បន្តិច​តែ​រក្សា​បាន​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​ក្រមុំ​ទេ

បានផុស

នៅ

ភ្នំពេញ ៖ តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់​អ្នកនាង សុខ ស្រី​នាង ថ្វី​ត្បិត​បច្ចុប្បន្ន​នាង​មាន​វ័យ​ច្រើន​បន្តិច​ក៏ពិតមែន​។ ប៉ុន្តែ​បើ​កត់សម្គាល់​ប្រជាប្រិយភាព​និង​ការ​គាំទ្រ​នៅតែ​រក្សាបាន​ដូចដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រក្សាបាន​នូវ​ប្រជាប្រិយភាព​និង​ការ​គាំទ្រ​នេះ​ក៏​ព្រោះតែ​ស្រី​ស្រស់ សុខ ស្រី​នាង គឺជា​ចម្រៀង​ខ្មែរ​មួយរូប​ដែលមាន​សមត្ថភាព​ចម្រៀង​បាន​ល្អ​បូករួម​នឹង​ទេពកោសល្យ​សិល្ប​:​ខ្ពស់​ផងដែរ​។​គេ​កត់​សម្គាល់​ថា បើ​ទោះបី​ជា​មាន​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ​ក្តី​តែ​សម្រស់​នាង​នៅតែ​រក្សា​បាន​ភាព​ស្រស់ស្អាត​និង​ទាក់​ទាញ​ខ្លាំង​ស​ម្រាប់​ភ្នែក​អ្នកគាំទ្រ។

ជា​ការ​ពិត សុខ ស្រី​នាង មក​ទល់​ពេលនេះ​នាង​មាន​អាយុ​៣៥​ឆ្នាំ​ហើយ​ហើយ​អ្នកនាង សុខ ស្រី​នាង ក៏ត្រូវ​បាន​គេ​ចាត់ទុកជា​តារាចម្រៀង​ម្នាក់​ដ៏​មាន​ប្រជា​ប្រិយភាព​និង​មាន​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ។ ​លើស​ពី​នេះ​នាង​ក៏​ទទួល​បាន​ការ​សរសើរ​ថា ​ជា​តារា​ស្រី​ដែលមាន​អត្តចរិត​ស្លូតបូត​និង​សុភាពរាបសារ​។

ដោយឡែក​ចាប់អារម្មណ៍​មក​ឱកាស​ថ្ងៃ​ខួប​កំណើត​អ្នកនាង សុខ ស្រី​នាង​ឯណោះ​វិញ​ក្រៅ​ទទួល​បាន​ការ​ជូនពរ​ពី​មិត្តភក្តិ​និង​អ្នកគាំទ្រ​នោះ​នាង​ក៏​ត្រូវ​បាន​លោក ណុប បា​យ៉ា​រិ​ទ្ធ ផ្ញើ​សារ​ជូនពរ​យ៉ាង​ពិសេស​ផង​ដែរ​។

លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​លើក​ឡើង​ថា​ រីករាយ​ថ្ងៃ កំណើត​អូន សុខ ស្រី​នាង បង​ជូនពរ​អោយមាន​សុខ​ភាពល្អ មាន​សេចក្តីសុខ មានសំណាង​ល្អ ស​ម្រេច​បំណង​ប្រាថ្នា មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ មានការ​គាំទ្រ​អោយ​កាន់​តែ​ច្រើនៗ​ពិសេស​មាន​សម្រស់​ស្រស់​ស្អាត​ជា​រៀង​រហូត​។

ឆ្លើយតប​នឹង​ការ​ជូនពរ​នោះ​អ្នកនាង​សុខ ស្រី​នាង លើក​ឡើង​ថា ​អគុណ​ច្រើន​បង​ជា​ទី​គោរព​និង​ជាទី​ស្រលាញ់​របស់​ប្អូន​។ នាង​ក៏បាន​បង្ហោះ​សារ​ទៀត​ថា ​សូម​អរគុណ​បងប្អូន​ទាំងអស់​គ្នា​សម្រាប់​ពាក្យពេចន៍​ជូនពរ​ក្នុង​ថ្ងៃកំណើត​នាង​ខ្ញុំ​។ ​សូម​ជូនពរ​បង​ប្អូន​ទទួល​បាន​សុខភាព​ល្អ​មាន​សុភមង្គល​គ្រប់​ក្រុមគ្រួសារ៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម