អ្នកនិពន្ធថា " Squid Game " ជារឿងពិត កើតឡើងនៅអាមេរិក-កូរ៉េខាងត្បូង និងបំផុសគំនិតដោយលោក Donald Trump
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

អ្នកនិពន្ធថា ” Squid Game ” ជារឿងពិត កើតឡើងនៅអាមេរិក-កូរ៉េខាងត្បូង និងបំផុសគំនិតដោយលោក Donald Trump

បានផុស

នៅ

នៅក្នុងបទសម្ភាសន៍ នាពេលថ្មីៗនេះ អ្នកនិពន្ធរឿង Squid Game លោក Hwang Dong Hyuk បានបើកបង្ហាញអំពីការបំផុសគំនិត ដែលនាំឲ្យរឿងនេះមានជីវិតដំបូងកាលពី ១៣ ឆ្នាំមុន រួមទាំង តួអង្គស្រដៀងនឹង​អតីតប្រធាធិបតី​ លោក ដូណាល់ ត្រាំ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​ប្រជាប្រិយភាព​ដ៏​ខ្លាំងក្លានៃ quid Game ឬហ្គេមមឹក ​បាន​កក្រើន​នៅជុំវិញពិភពលោក​ ហើយ​គ្រប់គ្នា​គិតថាការ​សម្ដែង​ក្នុងរឿងនេះ គឺជាការពិតក្នុងសង្គមទាំងអស់។ Dong Hyuk បាន​បង្កើត​រឿង​និង​ទ្រឹស្តី​នៅពីក្រោយហ្គេម Squid ក្នុងឆ្នាំ ២០០៨ ដោយ​បង្កើត​និង​សរសេរ​ស្គ្រីប​ប្រហែល ១០ ឆ្នាំមុន។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលគាត់និយាយរឿងនេះ​ឲ្យ​តារា​សម្តែង​និង​វិនិយោគិន ​ពួកគេទាំងអស់បាន​បដិសេធវា​ ដោយប្រាប់ Hwang ថា“ រឿង​នេះ​ដូចម្លែក​ពេក​ហើយ ​និង​មិន​ប្រាកដ​និយម” ។

ទោះយ៉ាងណា គម្រោងនេះពិតជាមានសាវតាពិតប្រាកដ ជាងអ្នកវិនិយោគទាំងនោះ​ធ្លាប់គិតទៅទៀត។ នៅក្នុង​បទសម្ភាសន៍​ជាមួយ IndieWire ថ្មីៗនេះ Hwang Dong Hyuk បាន​ពន្យល់​ពី​ព្រឹត្តិការណ៍​នៃ​ជីវិត​ពិត​មួយ​ចំនួន​ដែល​បំផុស​គំនិត​រឿង​របស់​លោក។

អ្នកនិពន្ធរឿង Squid Game លោក Hwang Dong Hyuk

ស្ថានភាពមួយដែលអ្នកនិពន្ធរូបនេះ​បានជួប គឺ​វិបត្តិ Lehman Brothers ដែល​ជា​សេវាកម្ម​ហិរញ្ញវត្ថុ​សកល​ និង​ជា​ធនាគារវិនិយោគធំទី ៤ នៅ​សហរដ្ឋអាមេរិក ​ក្នុង​កំឡុង​ពេល​ក្រុមហ៊ុន​នេះ​មិន​ទាន់​ក្ស័យធន។ នៅពេល​មន្ត្រី​ក្រុមហ៊ុន​នេះ​បានក្ស័យធនក្នុងឆ្នាំ ២០០៨ វាបានបង្ក​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ធំទូលាយ ដែលបានរីករាលដាលពាសពេញពិភពលោក។ ថែម​ទាំងប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​នៅ​កូរ៉េខាងត្បូង Hwang Dong Hyuk បានពន្យល់ថា“ សេដ្ឋកិច្ចកូរ៉េត្រូវ​បាន​រងផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ហើយខ្ញុំក៏កំពុងជួបការលំបាកផ្នែក​សេដ្ឋកិច្ច​ផងដែរ” ។

Squid Game ក៏ត្រូវបានបំផុសគំនិតដោយការកើនឡើងនៃបច្ចេកវិទ្យាពីរូបិយវត្ថុ cryptocurrencies ឬ bigcoin ដែល​យុវជនជន​ជាតិកូរ៉េមួយចំនួន បានវិនិយោគប្រាក់​របស់​ពួកគេ​ទាំងអស់ ទៅនឹង​ការកើនឡើងនៃក្រុមហ៊ុនយក្ស​ដូចជា Facebook ,Google និង Naver។

Dong Hyuk បាននិយាយទៀតថា ​សហគ្រាសទាំងនេះបានរៀបចំ​រចនាសម្ព័ន្ធជីវិតរបស់​យើង​ឡើង​វិញ ​ហើយ​ទោះបីជាពួកគេនាំមកនូវការបង្កើតថ្មីក៏​ដោយ ​ក៏​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​ពួកគេ​ បាន​កើបលុយ​វាល់​លាន ​និង​បាន​ក្លាយ​ជាអ្នកមាននៅ​ក្នុង​ដំណើរការ​នេះ​ទៅហើយ។

ប៉ុន្តែតាមពិតទៅ គឺមិនទាំងអស់ទេ Dong Hyuk បាន​និយាយ​ថា ​សាច់រឿង​នេះ​ភាគច្រើន​គឺត្រូវ​បាន​បំផុស​គំនិត​ពី​លោក ដូណាល់ត្រាំ​ ដែល​ក្នុងនោះ​ក៏​មាន​តួអង្គ​ស្រដៀង​លោក​ផង​ដែរ។ ព្រោះ​លោក​ជា​មនុស្ស​សំខាន់​បំផុត​ក្នុង​រឿង​ ដែល​នាំ​ឲ្យ​មនុស្ស​ទាំងអស់​មាន​ផល​វិបាក​នេះ។ នៅពេលដែលដូណាល់ត្រាំក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Dong Hyuk និយាយថា​ គាត់កំពុងដំណើរការ​កម្មវិធីហ្គេម ដែល​មិនមែនជា​ប្រទេស ​វា​ដូចជាផ្តល់ភាពភ័យរន្ធត់​ដល់​មនុស្ស​វិញ​ទេ។ ក្នុងន័យនេះអ្នកនិពន្ធនិយាយថា“ ខ្ញុំគិតថាគាត់មានលក្ខណៈប្រហាក់ប្រហែល​នឹងតួអង្គ​ VIP នៅ​ក្នុង​ហ្គេមមឹកនេះ” ។

VIP នៅក្នុងហ្គេមមឹក គឺជាភ្ញៀវដែលពាក់ម៉ាស់និងបានមើលការប្រកួតស្លាប់រស់នេះ ហើយក៏កំពុងផឹកស្រាសើចសប្បាយក្នុង​បន្ទប់​​របស់​គេ។ នៅក្នុង​ការប្រៀបធៀប Hwang Dong Hyuk ហាក់ដូចជាឃើញ​អតីត​ប្រធានាធិបតី​ដូណាល់ត្រាំ ​ជាមនុស្ស​ម្នាក់ដែលអង្គុយមើលហ្គេមនេះ នៅអាមេរិក​ ហើយ​សង្កេតឃើញ​អំពើឃោរឃៅ​ដោយ​គ្មានការយកចិត្តទុកដាក់សូ​ម្បីតែ​បន្តិច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វី បានជាប៉ូលិសថៃ ហាមមិនឲ្យមើលរឿង Squid Game

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services