Connect with us

ជីវិតកម្សាន្ដ

ក្រោយចេញមុខសុំទោស ខ្ញុង និយាយអ្វីខ្លះទៅកាន់ សឿ សុធារ៉ា

បានផុស

នៅ

មហាជន​បានដឹងហើយថា​ តារា​សម្តែង​អ្នកនាង សឿ សុធារ៉ា កាលពី​ថ្ងៃទី​០៦ ​ខែតុលា ​ឆ្នាំ​២០២១​បាន​ធ្វើ​ការ​បង្ហោះ​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​នៅលើ​គណ​នី​ហ្វេ​ស​ប៊ុ​កថា ​តារា​កំប្លែង ខ្ញុង នៅ​ជំពាក់​លុយ​តុងទីន​ខ្លួន​ជាង​១​ម៉ឺន​ដុល្លារ​មិនទាន់​សង​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​យ៉ាងណាមិញ​ក្រោយពី​មានប្រតិកម្ម​ខ្លាំងៗ​ពី​តារា​កំប្លែង​ល្បីឈ្មោះ​គឺ​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ដោយ​ព្រមាន​ផ្លូវច្បាប់​នោះ ​ក៏​ស្រាប់តែ​នៅ​ថ្ងៃទី​១១​ ខែតុលា​ អ្នកនាង សឿ សុធា​រ៉ា បានចេញ​មុខ​សុំទោស​ជា​សាធារណ​:​ដោយ​បញ្ជាក់ថា ​ជា​ការយល់​ច្រឡំ​។​

បន្ទាប់ពី​មានការ​ចេញមុខ​សុំទោស​ពី​តារា​ស្រី​អ្នកនាង​ សឿ សុធា​រ៉ា ភ្លាមៗ​នេះ​អ្នកនាង ខ្ញុង បាន​ចេញ​មក​បញ្ជាក់ថា​ មុន​នឹងធ្វើ​អ្វីមួយ​ត្រូវ​មើល​ឲ្យ​ច្បាស់​ មិនមែន​ចេះតែ​បង្ហោះ​នោះទេ​។ ​អ្នកនាង ខ្ញុង ថ្លែង​ថា ​សូម​លោកស្រី​មើលមុខមើលក្រោយ​មុន​ធ្វើ​អ្វីមួយ​ ​ព្រោះ​មិនមែន​ចេះតែ​បង្ខូចឈ្មោះ​គេ​ហើយ​អាង​ពាក្យ​សុំទោស​នោះទេ ។​

បន្ថែម​ពីនេះ​អ្នកនាង ខ្ញុង បានលើកឡើង​ថា ​អ្វី​គ្រប់​យ៉ាងខ្ញុំ​បាន​ដោះស្រាយ​តាំងពី​ថ្ងៃទី​២៤​ ខែកញ្ញា ឆ្នាំ​២០២១​មក​ម្លេះ​ ដូច្នេះ​កុំ​ចេះតែ​មានការ​ភ័ន្តច្រឡំ​ពេក​។ ​ចំ​ណែ​អ្នកនាង សឿ សុធា​រ៉ា វិញ​ក៏បាន​ទទួលស្គាល់​កំហុស​ដោយ​បញ្ជាក់ថា ​អ្នកនាង​ខ្ញុង​គាត់បាន​ទូទាត់​លុយ​អោយ​ខ្លួន​ដើម្បី​បញ្ចប់រឿង​តាំងពី​ថ្ងៃទី​២៤​ ខែ​កញ្ញា​​ ឆ្នាំ២០២១​រួចរាល់​អស់ហើយ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម