Connect with us

ជីវិតកម្សាន្ដ

កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ

បានផុស

នៅ

បន្ទាប់ពីឆ្លងកាត់នូវការជម្រុះដ៏ស្វិតស្វាញកាលពីវគ្គកំពូល១២ ចំនួនពីរសប្ដាហ៍កន្លងទៅ កម្មវិធីបានរកឃើញនូវបេក្ខជន ៨ ក្រុមខ្លាំងពូកែដែលមានទេពកោសល្យឆ្នើម និងភាពលេចធ្លោ ដែលមានឱកាសបន្តដំណើរជាមួយកម្មវិធី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះរួមមាន ក្រុមអាយ៉ៃលោកគ្រូ ជិន អេង, ក្រុមយុវជនខ្មែរថែមរតកដូនតា, ក្រុមទេពបទុមវង្សពិណពាទ្យ, ក្រុមមនោហារា, ក្រុមយុវជនល្ខោនខោលកម្ពុជា, ក្រុមសិរីភទ្រ, ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ និងក្រុមពន្លកយុវជនយីកេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជនប្រកួតទាំងអស់នឹងធ្វើការបញ្ចេញសមត្ថភាពរបស់ខ្លួនទៅតាមវិញ្ញាសាដែលកំណត់ដោយគណៈកម្មការមេប្រយោគ ដូចតទៅ៖

១. បេក្ខជន ក្រុមអាយ៉ៃលោកគ្រូ ជិន អេង មកពីខេត្តតាកែវ ចាប់បានវិញ្ញាសា “ត្រុកៗអ្នកស្រុកមើលងាយ រលាស់គូទខ្ចាយ មានឱត មានភាន់”

២. បេក្ខជន ក្រុមយុវជនខ្មែរថែមរតកដូនតា មកពីខេត្តកណ្ដាល ចាប់បានវិញ្ញាសា “បទផែរឿ ឬផៃរឿ ប្រគំភ្ជាប់បទរោទិ៍ភីរ៉ាប់រង”

៣. បេក្ខជន ក្រុមទេពបទុមវង្សពិណពាទ្យ មកពីរាជធានីភ្នំពេញ ចាប់បានវិញ្ញាសា “បទជើតឈាន ឬជើតឆាន ប្រគំភ្ជាប់បទរោទិ៍សាមឡា”

៤. បេក្ខជន ក្រុមមនោហារា មកពីរាជធានីភ្នំពេញ ចាប់បានវិញ្ញាសា “បទឱរ៉ាសាគរ (ឬឧកថៈឡេ) ៣ជាន់ (១ថតប្រគំតែមួយសា)”

៥. បេក្ខជន ក្រុមយុវជនល្ខោនខោលកម្ពុជា មកពីរាជធានីភ្នំពេញ ចាប់បានវិញ្ញាសា “ដកស្រង់ពីរឿងរាមកេរ្តិ៍” ក្នុងឈុត កុម្ភការណ៍ទប់ទឹក

៦. បេក្ខជន ក្រុមសិរីភទ្រ មកពីខេត្តស្វាយរៀង ចាប់បានវិញ្ញាសា “របាំមេអំបៅ”

៧. បេក្ខជន ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ  ចាប់បានវិញ្ញាសា “បទព្រះបាសគ្គនី ប្រគំភ្ជាប់បទរោទិ៍សាមឡា”

៨. បេក្ខជន ក្រុមពន្លកយុវជនយីកេ មកពីរាជធានីភ្នំពេញ ចាប់បានវិញ្ញាសា “រឿងកណ្ឌលកេសី”

គួររំឭកថា បេក្ខជនទាំង៨ ក្រុមខាងលើនេះ សុទ្ធតែទទួលបានការបំប៉នបន្ថែម ដើម្បីឲ្យសមត្ថភាពកាន់តែមានវឌ្ឍនភាពមួយកម្រិតទៀត ពីសំណាក់គ្រូបង្វឹកទាំង៥រូប ដែលមានជំនាញឯកទេសខុសៗគ្នា។

សូមបញ្ជាក់ផងដែរថា មកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ នៅសល់តែពីរវគ្គទៀតប៉ុណ្ណោះ គឺវគ្គជម្រុះចុងក្រោយ និងវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីវង់តន្ត្រីខ្មែរ នឹងជិតរកឃើញបេក្ខជនជ័យលាភីទាំង៣ក្រុម ដែលនឹងកាន់ពានរង្វាន់នារដូវកាលទី២ នេះ។

កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ ក្រោមប្រធានបទ “សិល្បៈបុរាណចម្រុះ” ត្រូវបានរៀបចំនិងផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធ​យុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ និង​មានការចាក់ផ្សាយលើកញ្ចក់​ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម