Connect with us

ជីវិតកម្សាន្ដ

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រៀមចេញពីហង្សមាសនៅចុងឆ្នាំនេះ ?

បានផុស

នៅ

តារាចម្រៀង​លំដាប់​កំពូល​លោក​ ខេមរ​:​ សិរីម​ន្ត ជាថ្មី​ម្តងទៀត​ត្រូវបាន​ប្រភពពី​អ្នក​ជិតដិត​បង្ហើ​ប​ថា​ លោក​អាច​នឹង​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​ ដោយ​ហក់​ចូល​ផលិតកម្ម Galaxy​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ាត់​ត្រា ឆាប់ៗ​ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​នៅចាំ​ថា​ កន្លងមក​មានការ​សង្ស័យ​ម្តង​ជា​ពីរដង​រួចមក​ហើយ ពី​អ្នកគាំទ្រ​ដោយ​គិតថា ​កំពូល​តារា​ចម្រៀង​លោក ខេ​មរ​: សិរីមន្ដ អាច​នឹង​ប្តូរ​ទ្រនំ​ដើរចូល​ផលិតកម្ម Galaxy Navatra ព្រោះ​កន្លងមក​គេ​សង្កេតឃើញថា​ លោក​ដូចជា​បង្កើត​ទំនាក់ទំនង​ជាមួយ​តារា​នៅក្នុង​ផលិតកម្ម​នេះ​ជា​ញឹកញាប់​។​

ប៉ុន្តែ​ជា​ចម្លើយ​កាលនោះ ​ត្រូវបាន​លោក ខេ​មរ​: សិរី​មន្ត ឆ្លើយ​បដិសេធន៍​ចំពោះ​ដំណឹង​នេះ​ជា​បន្តបន្ទាប់ ។​ដោយឡែក​ក្រោយ​រឿងនេះ​ត្រូវបាន​ស្ងប់ស្ងាត់​មួយ​សន្ទុះ​ធំ​មក​នោះ​ ក៏​ស្រាប់តែ​ពេលនេះ ​ឮថា ខេ​មរ​: សិរីមន្ត អាច​នឹង​បោះ​ជំ​ហ៊ាន​ទៅកាន់​ផលិតកម្ម Galaxy ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

បើ​យោងតាម​ការ​បង្ហើប​ពី​ប្រភព​ច្បាស់ការ​បាន​ឲ្យ​ដឹង​ថា ​លោក ខេ​មរ​: សិរីមន្ត បានសម្រេច​ចិត្ត​ច្បាស់​ហើយ​ក្នុងការ​ចាកចេញ​ពី​ផលិតកម្ម​ហង្ស​មាស ​ដើម្បី​ចូលទៅ​រួមរស់​ជាមួយ​ផលិតកម្ម​Galaxy របស់​អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា​ ។​ ប្រភព​បាន​បន្ថែមថា បើតាម​គម្រោង​លោក ខេ​មរ​: សិរីមន្ត អាច​នឹង​ទៅ​ផលិតកម្ម​Galaxy​នា​ដើមឆ្នាំ​២០២២​ខាងមុខនេះ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ​កម្ពុ​ជាថ្មី​ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ​២០២១​មិនទាន់​អាច​ទំនាក់ទំនង​ដើម្បី​សុំ​ការបញ្ជាក់​ពី​លោក ខេ​មរ​: សិរីមន្ត បាន​នៅ​ឡើយ​ទេ ​ចំពោះ​ដំណឹង​ចូល​ផលិតកម្ម​Galaxy​។​ យ៉ាង​ណា​មិញ​កំពុងមាន​អ្នកគាំទ្រ​និង​មហាជន​ជា​ច្រើន​កំពុង​រង់ចាំ​តាមដាន​រឿងរ៉ាវ​នេះ​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម