ជីវិតកម្សាន្ដ
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តំណាងឱ្យកម្ពុជា ត្រៀមទៅចូលរួមកម្មវិធីប្រគំតន្ត្រីដ៏ធំមួយ
កំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានប្រភពព័ត៌មានឲ្យដឹងថា ពេលនេះនាងកំពុងត្រៀមខ្លួនតំណាងឱ្យប្រទេសកម្ពុជា បង្ហាញវត្តមានទៅចូលរួមការប្រគំតន្ត្រី «Mekong-Kor ea Friendship Concert» ។
ប្រភពបានឲ្យដឹងទៀតថា កម្មវិធីនេះនឹងប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ខាងមុខនេះឆាប់ៗហើយ ខណៈការប្រគំតន្ត្រីនេះ គឺជាការអបអរ «Mekong-Korea Exchange Year » ដែលបង្ហាញពីវប្បធម៌របស់ប្រទេសកូរ៉េ និងប្រទេសចំនួន៥ទៀតមានដូចជា កម្ពុជា, ថៃ, វៀតណាម, ឡាវ និងប្រទេសមីយ៉ាន់ម៉ាជាដើម។
ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង ឱក សុគន្ធកញ្ញា គេក៏បានឃើញនាងបង្ហោះរូបភាពជាច្រើនសន្លឹកស្ថិតក្នុងទម្រង់គ្រងឈុតបុរាណខ្មែរយ៉ាងស្រស់ស្អាតផងដែរ។ ប៉ុន្តែគេមិនទេថា តើការការគ្រងឈុតបែបនេះរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺសម្រាប់ត្រៀមទៅចូលរួមកម្មវិធីខាងលើឬយ៉ាងណាទេ។
អ្នកនាង ឱក សុគន្ធកញ្ញា បានភ្ជាប់សំណេរដូច្នេះថារបាំបួងសួងព្រាហ្មណ៍ជាទម្រង់របាំក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ)ដែលជាប្រភេទរបាំបែបសក្ការៈនិងជាដង្វាយដល់អាទិទេពប្រចាំប្រាសាទនិងសម្រាប់បួងសួងសុំសេចក្តីសុខប្រចាំប្រទេសកម្ពុជា ដែលត្រូវបានតុបតែងកាយជាតួអង្គព្រាហ្មណ៍នាយរោង)លំអជាមួយគ្រឿងពណ៌សរ ក្នុងវ័យជំទង់ តំណាងឱ្យភាពបរិសុទ្ធ៕
អត្ថបទ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៣ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ១២ ម៉ោង ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?