Connect with us

ជីវិតកម្សាន្ដ

បែកធ្លាយតារាសម្ដែងជើងចាស់ម្នាក់មានកូនអាយុ១៨ឆ្នាំ តែមិនទាន់បញ្ជាក់ឪពុកកូននោះជានរណា​

បានផុស

នៅ

តារា​សម្ដែង​ម្នាក់​ធ្លាប់​លេចធ្លោ​តាំងពី​ទសវត្សរ៍៩០ អ្នកនាង សឿន ផានផាភួង​ ទើប​ធ្លាយ​ចេញ​រឿង​អាថ៌កំ​បាំង​មួយ​ អំឡុងពេល​នាំ​តារា​សម្តែង អាង សុជាតា កូន​របស់​នាងដើរតួ​រឿង​(​ភ័ព្វព្រេង​នាង​ពិដោរ​) ដែលជា​តួឯក ហើយ​ទើប​ធ្លាយ​ចេញ​ថា​ នេះ​ជា​កូន​របស់​នាង​ដែល​តារា​សម្ដែង ផាភួង រូបនេះខំ​លាក់​អាថ៌កំបាំង​ជា​យូរណាស់​មកហើយ​។​

តារា​សម្ដែង​រូបនេះ​ដែលមាន​ទេពកោសល្យ​ជាច្រើន​រាប់មិនអស់​តាំងពីក្មេង​រហូតដល់​ចាស់ ច្រើន​ដើរតួ ជំទាវ ស្លូត រឺ​កាច​ តែ​បែរ​ជាលាក់រឿង អាថ៌កំបាំង​ផ្ទាល់ខ្លួន​ទៅវិញ​។​ ហើយ​ថ្មីៗ​នេះ​ទើប​ធ្លាយ​ចេញ​ពេល​ដែល​កូន​នាង​មាន​អាយុ​១៨​ឆ្នាំ​ហើយ បាន​ថត រឿង ភ័ព្វព្រេង​នាង​ពិដោរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លាក់​អាថ៌កំបាំង​ដ៏​យូរអង្វែង​នេះ ​ដែល​គេ​ជឿថា​ នាង​គ្មាន​ប្ដី​ឬ​កូន​នោះទេ ​ព្រោះ​ឃើញ​នាង​ចេញ​ថត​ឬ​សម្តែង​តាម​កម្មវិធី​នានា​តែម្នាក់ឯង តែ​ពេលនេះ​បាន​សារភាព​ហើយ​ថា នាង​ពិតជា​មានកូន​មែន ដែល​គេ​ពុំ​ដឹងថា​ ឪពុក​កូនស្រី​នាង​ជា​នរណា​នោះឡើយ​។ ​តែ​ផា​ភួង នៅតែ​លាក់​អាថ៌កំបាំង​ថា ប្ដី​ជា​នរណា​នោះទេ នាង​ថា​មិនអាច​ប្រាប់​នៅពេលនេះ​ទេ សុំ​លាក់​សិន ។​

តារា​សម្ដែង​ស្រស់​ក្មេង​ដែល​អះអាងថា​ ជា​កូន​នោះ ឈ្មោះ អាង សុជាតា មាន​អាយុ១៨ឆ្នាំ​ នាង​បាន​សារ​ភាព​ត្រង់ៗ​តាមរយៈ facebook ជាមួយ​ម្តាយ​ថា​ គាត់​ពិតជា​ម្តាយ​របស់ខ្ញុំ​មែន បាន​អ្នក​ម្តាយ​ជួយ​បង្ហាត់​បណ្តុះបណ្តាល​ចូល​សិ​ល្បៈ កា​លពីមុន​ខ្ញុំ​ច្រើន​ដើរតួ​រង​ទេ តែ​ពេលនេះ​ខ្ញុំ​ថត​តួឯក​ហើយ ក្នុង​រឿង​(​ភ័ព្វព្រេង​នាង​ពិដោរ​)​។​

ទោះយ៉ាងណា ​ផា​ភួង​ បាន​សារភាព​ត្រង់ៗ​ថា​ ពិតជា​កូន​ខ្ញុំ​មែន ហើយ​ខ្ញុំ​កំពុង​ជំរុញ​កូន​ខ្ញុំ​ចូល​សិល្បៈ។​ក្នុងនាម​ជាតា​រា​សម្តែង​ម្នាក់​ជាតា​រា​សម្តែង​ម្នាក់ ត្រូវតែ​លាក់​អាថ៌កំបាំង​សិន ដើម្បី​ភាពល្បីល្បាញ​។​ ទោះជា​យ៉ាងណា​ឪពុក​ដែលជា​កូន​របស់​នាង​ជា​នរណា​នោះ​នាង​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដដែល៕

អត្ថបទ៖ រុងរឿង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម