ជីវិតកម្សាន្ដ
មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ ឆ្នាំ២០២១ នឹងចាក់បញ្ចាំងតាមអនឡាញ ពីសប្ដាហ៍ក្រោយ
ទោះបីជាស្ថានភាពកូវីដ-១៩ នៅមិនទាន់មានសញ្ញាថមថយក៏ដោយ ប៉ុន្តែសកម្មភាពសង្គមមួយចំនួនបានចាប់ផ្តើមដំណើរការជាបណ្តើរៗដោយផ្សារភ្ជាប់ជាមួយនឹងវិធានការ ៣កុំ ៣ការពារ ដែលជាបរិបទថ្មីសម្រាប់ការរស់នៅក្នុងប្រក្រតីភាពថ្មីជាមួយកូវីដ-១៩។ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ ប្រចាំឆ្នាំ២០២១ នឹងធ្វើការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីចាប់ពីចុងសប្ដាហ៍ក្រោយ ថ្ងៃទី២៣ ដល់ថ្ងៃ២៧ ខែតុលា។ នេះបើតាមសេចក្ដីប្រកាសរបស់មហោស្រពចតុមុខ។
បើតាមសេចក្ដីជូនដំណឹងមហោស្រពភាពយន្តខ្លីចតុមុខបានបង្ហាញថា មហោស្រពភាពយន្តខ្លីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យភាពយន្ត ផ្ដល់ឱកាសដល់អ្នកដែលមានចំណូលចិត្តនៅក្នុងវិស័យភាពយន្តឱ្យបានបញ្ចេញស្នាដៃ និងទទួលបានចំណេះដឹងបន្ថែមពីវិស័យនេះ។
សូមជម្រាបជូនថា មហោស្រពភាពយន្តខ្លីជារៀងរាល់ឆ្នាំតែងតែប្រារព្ធពិធីចាក់បញ្ចាំងស្នាដៃរបស់ផលិតករដែលជាប់ជ័យលាភីនៅក្នុងការប្រកួត តាមរោងភាពយន្តនានានៅរាជធានីភ្នំពេញ។ ប៉ុន្តែដោយសារតែវិបត្តិកូវីដ-១៩ ការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីនេះនឹងធ្វើឡើងតាមរយៈអនឡាញវិញ៕
អត្ថបទ៖ ណារី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង