Connect with us

ជីវិតកម្សាន្ដ

ម្ចាស់បទ «អនិច្ចាសីលធម៌» អំពាវនាវសុំឲ្យកូនខ្មែរជួយថែរក្សាមរតកវប្បធម៌ដូនតា​

បានផុស

នៅ

មហាជន​ទូទៅ​ច្បាស់​ជា​បាន​ស្គា​ល់ហើយម្ចាស់​បទ «អនិច្ចាសីលធម៌» ដែល​ល្បីល្បាញ​អំឡុង​ឆ្នាំ​២០០០​ គឺ​លោក ចាន់ សុធី ដែល​បទ​ចម្រៀង​របស់លោក​បាន​ច្រៀង​រៀបរាប់​អប់រំ​ទាក់ទង​នឹង​សីលធម៌​ខ្មែរ​យ៉ាង​ពិ​រោះ​លន្លង់លន្លោច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ សុធី ត្រូវបាន​គេ​ដឹងថា​ លោក​ជា​សិល្បករ​ល្បីឈ្មោះ​មួយរូប​ផ្នែក​សិល្ប​:​ចម្រៀង​បុរាណ​ដែល​មាន​ដើមកំណើត​ចេញពី​ទឹកដី​ខេត្តតាកែវ​។​ លោក ចាន់ សុធី មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​ច្រើន​នោះទេ​គឺ​ថែមទាំង​មានការ​សរសើរ​ពី​សមត្ថភាព​ផ្នែក​ចម្រៀង​បុរាណជាច្រើន​ផងដែរ​។​

ដោយឡែក​ថ្មីៗ​នេះ​ តារាចម្រៀង​លោក ចាន់ សុធី បាន​ប្រាប់​សារព័ត៌មាន​ថា ​លោក​សូម​ផ្តាំផ្ញើ​ និង​អំពាវ​នាវ​ដល់​កូន​ខ្មែរ​ទាំងប្រុស​-​ស្រី ​សូម​រួមគ្នា​ថែ​រក្សា​មរតក​វប្បធម៌​ដូនតា​ឲ្យ​បាន​គង់វង្ស​ និង​កាន់តែ​រីកចម្រើន​ថ្កុំ​ថ្កើន​ទៅមុខ​ថែមទៀត​។​

លោក ចាន់ សុធី បាន​និយាយ​បន្ថែមទៀតថា ​ការ​ណា​ដែល​កូន​ខ្មែរ​ទាំងអស់​រួមគ្នា​ថែរក្សា​ការពារ​វប្បធម៌​និង​សិល្ប​:​ខ្មែរ​នោះ​ប្រទេស​យើង​កាន់តែ​ល្បីរន្ទឺ​លើ​ឆាក​អន្តរជាតិ​និង​ពិភពលោក​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម