Connect with us

ជីវិតកម្សាន្ដ

អ្នកស្រី ហូវ ដាណេ ប្រកាសតែងតាំងពិធីការិនី កញ្ញា វីតវីត ធ្វើជាទូតសុឆន្ទៈប្រចាំមជ្ឈមណ្ឌល កែសម្ផស្ស ឌែ​ម៉ូគ្លីនិក​

បានផុស

នៅ

បន្ទាប់ពីទទួលបាន​ជោគជ័យ​ល្បីឈ្មោះ ផ្នែក​វះកាត់​កែសម្ផស្ស ដែលមានគុណភាពសុវត្ថិភាព អស់​រយៈពេល​ប្រមាណ​ជាង ១១​ឆ្នាំកន្លងមក មជ្ឈមណ្ឌលកែសម្ផស្ស ឌែ​ម៉ូគ្លីនិក (Dermo Clinic) បានរៀបចំ​ធ្វើ​ពិធី​អបអរសាទរ​ខួប​គម្រប់១១​ឆ្នាំ នៃ​កា​បើក​ដំណើរការ​អាជីវកម្ម​កែ​សម្ផស្ស ដោយ​ទទួលបាន​ការគាំទ្រ​ច្រើន​លើសលប់​ពី​សំណាក់​អតិថិ​ន គ្រប់​ស្រទាប់វណ្ណៈ នឹង​គ្រប់​វ័យ មក​ទទួល​សេវា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​ដ៏​វិសេសវិសាល​អបអរសាទរ ខួប​គម្រប់ ១១​ឆ្នាំ កាលពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែតុលា ឆ្នាំ​២០២១​នេះ អ្នកស្រី ហូវ ដាណេ អគ្គនាយិកាមជ្ឈមណ្ឌលកែ​សម្ផស្សឌែម៉ូគ្លីនិក បានប្រកាសតែងតាំងតារាសម្តែង និងពិធីការិនីស្រស់សោភា កញ្ញា វីតវីត ធ្វើជាទូតសុឆន្ទៈ ប្រចាំមជ្ឈមណ្ឌលកែសម្ផស្សឌែម៉ូគ្លីនិក ចាប់ពី​ថ្ងៃនេះ​តទៅ​។

​អ្នកស្រី ហូ​វ ដា​ណេ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មានថា ក្នុង​ពិធី​ប្រកាស​តែងតាំង​កញ្ញា វីត​វីត ធ្វើជា​ទូត​សុ​ឆន្ទៈ និង​ខួប​គម្រប់ ១១​ឆ្នាំ​របស់ Dermo Clinic ចាប់ពី​ថ្ងៃនេះ​តទៅ​រហូតដល់​ថ្ងៃទី​២៥ ខែតុលា យើង​មានការ​ផ្តល់ជូន​អាហារសម្រន់ ភេសជ្ជៈ និង​Free សេវាកម្ម​កែសម្ពស្ស​ច្រើន​មុខ​ដល់​ភ្ញៀវ​ដែល​អញ្ជើញ​មក​ទទួល​សេវា​។​

​ថៅកែ​ស្រី​ម្ចាស់ Dermo Clinic បន្តថា យើងខ្ញុំ​ទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ សូម​គោរព​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​បងប្អូន អតិថិជន នឹង​សូម​ជូនពរជ័យ​សព្វ​សាធុការ សេចក្តីសុខ សេចក្ដីចម្រើន​គ្រប់ប្រការ​ចូល​កើតមាន​ដល់​ភ្ញៀវ​គ្រប់ៗ​គ្នា​។​

​ឌែ​រ​ម៉ូគ្លីនិក មានសេវាកម្មកែសម្ផស្សធំៗ៣ គឺ​ទី​១ ព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទ, ទី​២ កែសម្ផស្ស ដោយមិនវះកាត់ និង​ទី​៣ កែសម្ផស្ស ដោយការវះកាត់​។ ចង់ទទួលសេវាកម្មកែសម្ផស្ស ដែលមានគុណភាពសុវត្ថិភាពតម្លៃសមរម្យ កុំភ្លេចទៅមជ្ឈមណ្ឌលកែសម្ផស្ស ឌែ​រ​ម៉ូ​គ្លីនិក ដែល មាន៣​ទីតាំង គឺ​៖ ឌែ​រ​ម៉ូគ្លីនិក ទួលគោក ផ្សារចាស់ និង ដេ​អិន​។ លេខទូរ​ស័ព្ទ​៖ 077 777 965 / 012 95 17 18 / 077 996 777 / 015 776 776 ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម