Connect with us

ជីវិតកម្សាន្ដ

នាយ កៃដរ ហួសចិត្តពេលដឹងប្រពន្ធជំពាក់លុយគេជាងកន្លះលានដុល្លារ​

បានផុស

នៅ

មហាជន​និង​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​កាលពី​ថ្ងៃទី​១៨ ​ខែតុលា ​ឆ្នាំ​២០២១​ បន្ទាប់ពី​តារា​កំប្លែង​អ្នក​នាង ខ្ញុង បាន​ទម្លាយ​រឿងរ៉ាវ​ដែល​ផុង​ខ្លួន​ជំពាក់​លុយ​គេ​រហូតដល់​ទៅជា​ង​៥០​ម៉ឺន​ដុល្លារ​។​

ដំណឹង​នេះ​កើត​ឡើង​បន្ទាប់ពី​អ្នកនាង ខ្ញុង បាន​ចេញមុខ​សារភាព​និង​សម្រេច​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់ពាក្យ​ប្តឹង​ខ្លួនឯង​ជុំវិញ​បញ្ហា​ក្ស័យធន​ និង​ជំពាក់​បំណុល​គេ​ចំនួន​៥៧២០០០​ដុល្លារ​។​ដោយឡែក​ងាក​មក​មើល​នាយ កៃ​ដរ ដែល​ជា​ស្វាមី​របស់​នាង​ឯ​ណ្ណោះ​វិញ ​ពេល​ដឹង​រឿងនេះ​ តើ​លោក​មាន​អារម្មណ៍​បែបណា​ចំពោះ​ភរិយា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ​:​ការឆ្លើយ​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​ នាយ កៃ​ដរ ស្វាមី​នាង ខ្ញុង គឺ​ពុំមាន​អ្វី​ប្រតិកម្ម​ ឬ​ខឹង​សម្បា​លើ​ភរិយា​ទេ​ គឺ​គ្រាន់តែ​ពោលថា​ លោក​ស្ទើរ​មិន​ជឿ​ទេ​ថា​ ភរិយា​ជំពាក់​លុយ​គេ​ច្រើន​ដល់​ម្លឹង​។​

នាយ​ កៃ​ដរ​ និយាយថា​ ពេល​ខ្ញុំ​បានដឹង​ដំបូង ​គឺ​បានត្រឹមតែ​ការហួសចិត្ត ហើយ​មិន​គួរឱ្យ​ជឿថា ​ភរិយា​បាន​ជំពាក់​លុយ​គេ​នោះឡើយ ។​

លោក​បន្តថា​ ប៉ុន្តែ​អ្វីដែល​កាន់តែច្បាស់​នោះ​ បន្ទាប់ពី​ឮ​សំឡេង​ភស្តុតាង​គេ​ទារលុយ​ ទើប​លោក​ជឿ​។ ​លោកថា​ លោក​មិន​បានដឹង​តាំងពី​ដំបូង​ទេ​ថា ​ភរិយា​ជំពាក់​លុយ​គេ​ច្រើន​បែបនេះ ​ទើបតែ​យប់​ថ្ងៃទី​១៧ ខែតុលា ​រឿងរ៉ាវ​នេះ​ត្រូវ​បែកធ្លាយ​ក្រោយពេល ខ្ញុង យក​រឿងរ៉ាវ​នេះ​និយាយប្រាប់​ខ្លួន​។​

នាយ កៃ​ដរ និយាយទៀតថា​ ធ្លាក់​ដល់​ដំណាក់​កាល​នេះហើយ ​គឺ​លោក​មានតែ​ការលើកទឹកចិត្ត​ដល់​ភរិយា​ហើយ​លោក​ក៏​រំភើប​ចំពោះ​ភាពក្លាហាន​របស់​ភរិយា​លះបង់​កិត្តិយស​ហ៊ាន​ចេញ​មុខមក​សារ​ភាព​បែបនេះ​។​ម្យ៉ាងទៀត​មានតែ​រក​ដំណោះស្រាយ ណែនាំ​កែលម្អ​និង​ជួយ​ដោះស្រាយ​ជាមួយ​ប្រពន្ធ​តែប៉ុណ្ណោះ​។​

លោក​ក៏បាន​បន្ថែមថា​ ប្រសិន​ម្ចាស់បំណុល​មិន​លើកលែង ហើយ​ភរិយា​ត្រូវ​ជាប់ទោស​ គឺ​បាន​ត្រឹម​ការរង់​ចាំ​ប្រពន្ធ​ចេញ​មកវិញហើយ ​ចាប់ផ្តើម​សាង​ជីវិត​បែប​សាមញ្ញ​វិញ​ទេ​។​ ចំណែកឯ​កូនៗ​ គឺ​លោក​នឹង​ចិញ្ចឹម​មើលថែ​ពួកគេ​ឲ្យ​បានល្អ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម