Connect with us

ជីវិតកម្សាន្ដ

តួឯកប្រុស “Hometown Cha-Cha-Cha” ចេញមុខសុំទោសជុំវិញរឿងអាស្រូវដែលឱ្យអតីតមិត្តស្រីរំលូតកូនចោល

បានផុស

នៅ

តារាសម្តែងប្រុសក្នុងខ្សែភាពយន្ដភាគ “Hometown Cha-Cha-Cha” លោក Kim Seon-ho បានចេញមុខសុំទោសជាផ្លូវការចំពោះអតីតមិត្តស្រី បន្ទាប់ពីមានការចោទប្រកាន់ថាលោកបានបោកប្រាស់នាងអំឡុងពេលមានទំនាក់ទំនងជាមួយគ្នា និងរឿងជំរុញនាងឱ្យរំលូតកូន កាលពីឆ្នាំ ២០២០។

Hometown Cha-Cha-Cha star Kim Seon-ho apologises to ex-girlfriend after  abortion scandal - CNA Lifestyle
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារឿងដ៏ភ្ញាក់ផ្អើលបំផុតសម្រាប់ហ្វេនៗរបស់លោក Kim Seon-ho ដែលកាលពីថ្ងៃទី ១៩ ខែតុលា កន្លងទៅ មានមនុស្សស្រីម្នាក់ចេញមុខមកបង្ហោះថា “ACTOR K”​ ( Kim Seon-ho) បានធ្វើឲ្យនាងមានផ្ទៃពោះក្នុងអំឡុងឆ្នាំ ២០២០។ ពេលនោះ ដោយសារ “ACTOR K”​ រវល់នឹងការងារថត ទើបសម្រេចចិត្តឲ្យនាងទៅរំលូតកូន ព្រោះបើលេចឮព័ត៌មានថាគេមានកូន អាចនឹងធ្វើឱ្យលោកបាត់បង់ប្រជាប្រិយភាព ហើយមុននឹងទៅរំលូត លោកបានសន្យាថា ២ឆ្នាំទៀតនឹងរៀបការជាមួយនាង ប៉ុន្តែចុងក្រោយក៏បោះបង់នាងចោល។

Hometown Cha-Cha-Cha' actor Kim Seon-ho apologizes over abortion rumors

នៅថ្ងៃទី ២០ ខែតុលា នេះ សាមីខ្លួនបានចេញមុខសារភាពថា “ACTOR K”​ ពិតជាខ្លួនមែន និងបានសុំទោសអ្នកគាំទ្រចំពោះរឿងរ៉ាវបង្ខំឲ្យអតីតសង្សាររំលូតកូន ព្រមទាំងការរត់ចោលមង្គលការ ដោយបានភ្ជាប់មកជាមួយសារសុំអភ័យទោសយ៉ាងវែងជាសារធារណៈផងដែរ។

“នេះគឺ Kim Seon-ho ជាបឋមខ្ញុំសុំទោសអស់ពីចិត្តសម្រាប់ការចេញមកយឺតយ៉ាវ ព្រោះខ្លួនខ្ញុំផ្ទាល់ពេលបានឃើញសារដែលបង្ហោះក្នុងអ៊ីនធឺណេត ខ្ញុំមានអារម្មណ៍ខ្លាចខ្លាំងណាស់។

ខ្ញុំធ្លាប់មានទំនាក់ទំនងនឹងនារីម្នាក់ ដោយមានអារម្មណ៍ល្អចំពោះគ្នា តែក្នុងពេលដែលទាក់ទងគ្នា ខ្ញុំបានធ្វើបាបនាង ដោយសារខ្ញុំភាពគិតខ្លី។ ខ្ញុំពិតជាសង្ឃឹមថា ខ្ញុំអាចជួបនាងម្តងទៀត ដើម្បីពោលពាក្យសុំទោសដ៏ស្មោះទៅកាន់នាង តែពេលនេះ ខ្ញុំមិនទាន់មានឱកាសទេ ខ្ញុំកំពុងរង់ចាំឱកាសនោះ ដើម្បីសុំទោសនាង។

ខ្ញុំក៏ចង់សុំទោសគ្រប់គ្នាដែលទុកចិត្តខ្ញុំ និងផ្តល់កម្លាំងចិត្តដល់ខ្ញុំ ខ្ញុំធ្វើឲ្យគ្រប់គ្នាខកបំណងហើយ ខ្ញុំអាចក្លាយជាតារាសម្តែងល្បីឈ្មោះ ក៏ដោយសារគ្រប់គ្នាលើកស្ទួយ តែខ្ញុំបែរជាភ្លេចនូវការពិតមួយនេះ។

ជាថ្មីម្តងទៀត ខ្ញុំសុំទោសគ្រប់ភាគីដែលទទួលផលប៉ះពាល់ដោយសាររឿងនេះ ខ្ញុំដឹងថាត្រឹមពាក្យសុំទោស វាមិនគ្រប់គ្រាន់ឡើយ តែខ្ញុំនឹងសម្តែងភាពស្មោះសរ ត្រង់ទៅត្រង់មកគ្រប់វិធីដែលខ្ញុំអាចធ្វើបាន សុំទោសបាទ!”

Hometown Cha-Cha-Cha Star Kim Seon Ho Faces Allegations That He's The Actor  Who Coerced His Girlfriend Into Getting An Abortion Before Dumping Her

បច្ចុប្បន្ន លោក Kim Seon-ho ត្រូវបានក្រុមហ៊ុន Domino’s Pizza របស់កូរ៉េ ក្រុមហ៊ុន Canon ប្រចាំនៅកូរ៉េ និងប្រេនល្បីៗជាច្រើនទៀតដកហូតតំណែងជាអ្នកតំណាងទាំងអស់ សូម្បីតែកុងត្រាថតរឿងក៏ត្រូវលុបចោលផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បញ្ចាំងមួយខែប៉ុណ្ណោះ “Squid Game” រកចំណូលបានក្បែរពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម