Connect with us

ជីវិតកម្សាន្ដ

SM អាចនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ CJ ENM បន្ទាប់ពីទិញយក ផលិតកម្មយក្សនេះ

បានផុស

នៅ

CJ ENM ត្រូវបានគេរាយការណ៍ថា នឹងទិញយកផលិតកម្ម SM Entertainment បន្ទាប់ពីមានកិច្ចព្រមព្រៀង ដើម្បីផ្ទេរភាគហ៊ុនរបស់លោក Lee Soo Man ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​ផ្ដាច់​មុខ​ពី​កាសែត Maeil Kyungjae បាន​បញ្ជាក់​ថា​​ រវាង​ផលិតកម្ម CJ ENM និង​ផលិតកម្ម SM Entertainment នឹង​មាន​កិច្ចព្រមព្រៀង​មួយ ត្រូវធ្វើ​ឡើង​នៅព្រឹកថ្ងៃទី ២២ ខែ តុលា​ ស្អែកនេះ។

យ៉ាងណាមិញ តាម​របាយការណ៏ CJ ENM នឹង​ទទួល​បានភាគហ៊ុន ១៨,៧៣ ភាគរយ​ក្នុងក្រុមហ៊ុន​ដែល​ពីមុនត្រូវ​បាន​កាន់កាប់​ដោយ​លោក Lee Soo Man ។ CJ ENM បាន​វាយតម្លៃ​ថា SM Entertainment រវាង ៣ ទ្រីលានវ៉ុន (ប្រហែល ២.៥៥ ពាន់លានដុល្លារ) និង ៤ ទ្រីលានវ៉ុន (ប្រហែល ៣.៤០ ពាន់លានដុល្លារ) ព្រោះពួកគេបានទិញភាគហ៊ុនរបស់លោក Lee Soo Man ភាគច្រើន​ក្នុង​ចន្លោះ​ពី ៦០០ (ប្រហែល ៥១០ លានដុល្លារ) ) ដល់ ៧០០ ពាន់​​លាន​វ៉ុន (ប្រហែល ៥៩៥ លានដុល្លារ) ។

CJ ENM នឹង​នៅ​តែ​បន្ត​ប្រគល់​ឲ្យ​លោក Lee Soo Man មើលការទទួលខុសត្រូវលើប្រតិបត្តិការ រួមជាមួយខ្លឹមសាររបស់​ផលិតកម្ម SM Entertainment ជាមួយគ្នាដដែល។

ដោយឡែក ​ភាគីទាំងពីរកំពុងបន្តការពិភាក្សាថា តើ​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​នូវ​ជំនួញ​តន្ត្រី​របស់ CJ ENM និង​ផលិតកម្ម SM Entertainment ជាមួយគ្នា ឬ Lee Soo Man នឹងប្រគល់ភាគហ៊ុនភាគច្រើនរបស់គាត់ឲ្យទៅខាង CJ ENM ។

ទោះ​យ៉ាងណា​ក៏​ដោយ ​មក​ដល់​ពេល​នេះ​ ទាំង SM Entertainment និង CJ ENM មិនបានបញ្ជាក់​ពី​របាយការណ៍​កិច្ចព្រមព្រៀងនេះ​នៅ​ឡើយ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖YG ចេញមុខបដិសេធពាក្យចចាមអារ៉ាមល្បីថា Jisoo និងកីឡាករបាល់ទាត់ Son Heung Min ណាត់ជួបគ្នានៅបារាំង

ចុចអាន៖K-pop ល្អឥតខ្ចោះគ្មានចំណុចទាស់ តែនៅពីក្រោយ​ គឺទុក្ខលំបាក ដែលគ្មានអ្នកណាដឹងឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម