Connect with us

ជីវិតកម្សាន្ដ

ស្នាដៃ​ភាពយន្ត​ល្បីៗ​ចំនួន​២​របស់​លោកតា ហ្វុ​យ ស្សូ ធ្លាប់​បាន​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​

បានផុស

នៅ

ភ្នំពេញ ៖ តារា​កំប្លែង​និង​សម្តែង​ជើងចាស់​ល្បីឈ្មោះ​លោកតា ហ្វុ​យ​ហ្សូ ថ្មីៗ​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំ​ពេញ​។​ដំណឹង​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បង្ហាញ​ការព្រួយបារម្ភ​និង​ជូនពរ​គាត់​ឲ្យ​ឆាប់​ជាសះស្បើយ ពី​ជំងឺ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានេះ​ក៏មាន​ការអំពាវនាវ​ដ​ល់​សប្បុរសជន​មេត្តា​ចូលរួម​ឧបត្ថម្ភ​ដើម្បី​ជួយសង្គ្រោះ​និង​ស​ម្រាល​ការ​លំបាក​របស់​លោកតា ហ្វុ​យ​ហ្សូ ផងដែរ​។​ តួយ៉ាង​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មាន​ឈ្មោះថា ឆាយ លី​ណា បាន​បង្ហោះ​ភ្ជាប់​រូបភាព​របស់លោកតា​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ថា​សូម​ទេវ តា​ជួយ​ប្រទាន​ពរ​លោក​សាស្ត្រាចារ្យ​បាន​ធូរស្បើយ​ឆាប់ៗ​បើ​អាច​សូម​បងប្អូន​កូនក្មួយ​ជួយ​តបស្នង​គុណ​បន្តិច​ម្នាក់​ផង​….​។

ប្រភព​បាន​បន្ត​ថា ​ស្ទើរ​ពេញ​១​ជីវិត​លោកតា ហ្វុ​យ ស្សូ បាន​លះបង់​ដើម្បី​វប្ប​ធ៌​ជាតិខ្មែរ​។​ខាងក្រោម​នេះ​ជា​ស្នាដៃ​ខ្លះៗ​របស់លោក​។

*​ភាពយន្ត​ទី​១, “Still I Strive”​គឺជា​ភាពយន្ត​ឯក សារ​តែមួយគត់​នឹង​ដំបូង​គេ​បំផុត​ដែល​បាន​ចូលរួម​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​នៅ​ប្រទេស​កូរ៉េ ឆុត​ឆា ក​សាច់រឿង​ទាំងមូល​លាយ​ជាមួយ​ក្បាច់គុណ​បុរាណ​ខ្មែរ​ដែល​និយាយ​អំពី​គោលបំណង​នឹង​ការ​ខិត ខំ​ប្រឹងប្រែង​បង្កើត​សមាគម​របស់​តារា​កំប្លែង​ជើង​ចាស់លោក ស៊ូ សា​វ៉ាង ហៅ​លោកតា ហ្វុ​យ​ស្សូ នឹង​ជីវប្រវត្តិ​របស់​កុមារកំព្រា​មួយចំនួន​ដែល​ស្នាក់​នៅក្នុង​សមាគម។

*​ភាពយន្ត​ទី​២,​គឺ​រឿង “​អ្នកស្រែ​” ដែលជា​ភាពយន្ត​ខ្មែរ​ដំបូងបង្អស់​បាន​ចូលរួម​ប្រកួត​ពានរង្វាន់​អូ​ស្កា នៅ​មហោស្រព​កាន​ប្រទេស​បារាំង​អ្នកស្រី ប៉េង ផា ន គឺជា​អង្គ​ឯក​ម្តាយ​ដែល​ផ្ទៃរឿង​ទាំងមូល​គឺ​ដក​ស្រង់​ចេញពី​ជីវិត​ពិត​របស់​គ្រួសារ​អ្នកស្រែ​មួយ​នៅមុន​សម័យ​ប៉ុលពត​១៩៧៥។

បើតាម​ការបញ្ជាក់​ពី​អ្នកនាង ស៊ូ វណ្ណ​ថា​ ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​លោកតា ហ្វុ​យ​ស្សូ ធ្លាប់​បាន​រៀប​រាប់​ឲ្យ​ដឹងថា​លោកតា ហ្វុ​យ​ស្សូ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​តាំងពី​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០២១​កន្លងមក​ម្ល៉េះ។

អ្នកនាង​បន្តថា​ មូលហេតុ​ដែល​ឪពុក​(​តារា​កំប្លែង ហ្វុ​យ​ស្សូ​)​ធ្លាក់ខ្លួន​ក្នុង​សភាព​ធ្ងន់ធ្ងរ​បែបនេះ​គឺ​ដោយសារតែ​លោក​មាន​ជំងឺ​រលាក​សួត​និង​រលាក​តម្រងនោម​ព្រោះ​កាលពី​ប្រមាណ​ជាង​១០​ឆ្នាំមុន​គាត់​ធ្លាប់​មាន​ជំងឺរបេង​ម្ដង​រួច​មក​ហើយ​ទើប​ក្រោយមក​ក៏​ស្រាប់តែ​កើត​ជំងឺ​នេះ​តែម្តង​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម