តើ ខ្ញុង បានផ្តាច់ខ្លួនចេញពីក្រុមកំប្លែងរបស់CTN ទេ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

តើ ខ្ញុង បានផ្តាច់ខ្លួនចេញពីក្រុមកំប្លែងរបស់CTN ទេមុនពេលផ្ទុះរឿងបំណុលវ័ន្តក​?

បានផុស

នៅ

គេ​ចាំបាន​ថា ​តារា​កំប្លែង​ល្បីឈ្មោះ​អ្នកនាង ស្រេង សុ​កាន់​ដា​ ហៅ ខ្ញុង កាលពី​កន្លងទៅ​ធ្លាប់​បាន​ប្រកាស​គម្រោង​ឈប់​ពី​សិ​ស្ប​:​ម្តង​រួចមកហើយ​។ ​ប៉ុន្តែ​ក្រោយ​មាន​សួរនាំ​ពី​មហាជន​កាលនោះ​នាង​ក៏បានបញ្ជាក់​វិញ​ថា ​ខ្លួន​ឈប់​តែ​ពី​ទូរទស្សន៍​CTN​ប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង​ថា​ ការលាឈប់​ពី​CTN​ដោយសា​តែ​រវល់​ការងារ​ផ្ទាល់ខ្លួន ​និង​មើល​ថែកូន​ទើប​មានការ​រអៀសខ្លួន​រឿង​បើក​ប្រាក់ខែ​ ព្រោះតែ​ខ្លួន​មិនបាន​ធ្វើការ​ងារ​ពេញ​លេញ​ឲ្យ​ខាង​ទូរទស្សន៍ CTN​ទើប​ក៏​សម្រេចចិត្ត​សុំ​ឈប់​តែម្តង​។​ ប៉ុន្តែ​យ៉ាងណាមិញ​ទន្ទឹមគ្នា​នឹង​ផ្ទុះ​ការផ្ទុះ​រឿង​បំណុល​វ័​ន្ត​កក​ក្រើន​សង្គម​ខ្មែរ​ក៏​ស្រាប់តែមាន​សំនួរ​ដែ​រថា​ តើ​បច្ចុប្បន្ន ខ្ញុង នៅតែ​ជាតា​រា​កំប្លែង​ក្នុង​ក្រុម​របស់​CTN ឬ​ឈប់​ហើយ​?​។​

ទោះបី​មាន​សំនួរ​បែបនេះ​តែ​នៅ​មិនទាន់មាន​ច​ម្លើយ​ពី​សាមីខ្លួន​អ្នកនាង ខ្ញុង ទេ​ ព្រោះ​បច្ចុប្បន្ន​នាង​កំពុងតែ​ពិបាកចិត្ត​រឿង​ដោះបំណុល ​និង​ការរិះគន់​របស់​មហាជន​ជុំវិញ​រឿង​ដែរ​ថា​ នាង​រៀបចំ​ឆាក​ល្ខោន​បោក​ចិត្ត​អ្នកគាំទ្រ​រឿង​បំ​ណុលជាង​កន្លះ​លាន​ដុល្លារ​។​

ជុំវិញ​នឹង​បញ្ហា​ដែល​សួរថា ​ខ្ញុង បាន​ឈប់​ពី​ក្រុម​កំប្លែង​CTN​ហើយ​ឬ​នៅ ​កម្ពុ​ជាថ្មី ​នៅ​ព្រឹក​ថ្ងៃទី​២២​ ខែតុលា​ឆ្នាំ​២០២១​នេះ​ បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក សុវណ្ណ រិទ្ធី ហៅ​លោកតា វ៉ិ​ច​ទ័​រ ដោយ​លោក​បញ្ជាក់ថា ខ្ញុង មិនទាន់​ឈប់​ពី​កំប្លែង​ទេ​។​

លោកតា វ៉ិ​ច​ទ័​រ បាន​បន្តថា ​កន្លងមក ខ្ញុង ធ្លាប់​ប្រកាស​ឈប់ ​ប៉ុន្តែ​ដោយ​មើលឃើញ​ពី​អនុស្សាវរីយ៍​និង​ទេពកោសល្យ​ការងារ​របស់គាត់​កាលនោះ​លោក​ក៏បាន​និយាយ​សម្របសម្រួល​ឲ្យ ខ្ញុង បន្តការងារ​វិញ​។​ ជា​លទ្ធផល ខ្ញុង ក៏​បានមក​ធ្វើ​ការងារ​រួម​ក្រុម​វិញ​(​កំប្លែង​)​ជាធម្មតា​។​ លោក​បន្ថែមថា ​បន្ទាប់ពី​កើត​រឿងរ៉ាវ​នេះ​មិនទាន់​ដឹងថា​ ការសម្រេច​ តើ ខ្ញុង នៅ​បន្ត​ឬ​យ៉ាងណាទេ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន នឹង​អញ្ជើញ​មេបញ្ជាការ​កងទ័ព​ហ្វីលីពីន ចូលរួម​កិច្ចប្រជុំ​នៅ​ភ្នំពេញ នា​ខែមីនា ឆ្នាំក្រោយ

ជីវិតកម្សាន្ដ៣២ នាទី មុន

ក្រោយ​ត្រឡប់​ពី​ការប្រកួត ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា ស្រាប់តែ​ពោល​ពាក្យ​អន់ចិត្ត​បែបនេះ​ទៅកាន់​អ្នក គាំទ្រ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្ត ចុះហត្ថលេខា​កិច្ចពិភាក្សា​​បច្ចេកទេស​សម្រាប់​គម្រោង​ទីក្រុង​ឆ្លាត​វៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

បង្កើនភាពសប្បាយរីករាយ នៃការអបអររបស់អ្នកជាមួយស្រាបៀរ Heineken®

សេដ្ឋកិច្ច២ ម៉ោង មុន

ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន តូតាល់កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ ស្តីពីការបម្រើសេវាទូទាត់តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services