Connect with us

ជីវិតកម្សាន្ដ

ហូលីវូដ​រន្ធត់​ការ​បាត់​បង់​អ្នក​ជំនាញ​​ថត​វីដេអូ​ Halyna ដោយ​ឧបទ្ទវ​ហេតុ​​មិន​គួរ​កើត​

បានផុស

នៅ

ក្រុម​​​ហូលីវូដ​​មាន​ទុក្ខក្រៀម​ក្រំ​​​​ និង​​​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​​អ្នក​ជំនាញ​ថតភាពយន្ត​ អ្នក​ស្រី​​ Halyna Hutchins កាល​ពី​ថ្ងៃ​សុក្រ ទី​២២ ខែ​តុលា បន្ទាប់​ពី​អ្នក​ស្រី​ត្រូវ​បានបាញ់​ស្លាប់​ដោយ​ឧបទ្ទហេតុ​ដោយតារា​សម្តែង Alec Baldwin នៅពេល​កំពុង​ត្រៀម​ចំ​ថត។

អ្នក​ថត​វីដេអូ​អាយុ​៤២​ឆ្នាំ​បាន​កំពុង​ធ្វើ​ការ​ជា​អ្នក​ដឹក​នាំ​​​ថត​​រឿង​ Rust ស្រាប់​តែ​ត្រូវ​បាន​បាញ់​ស្លាប់​​នៅ​ពេលតារា​សម្តែង Baldwin បាន​ប្រើ​កាំភ្លើង​ដែល​ប្រើ​សម្រាប់​ថត ប៉ុន្តែ​មិន​ដឹង​ហេតុ​អ្វី​បាន​ជា​មាន​គ្រាប់​ពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ការងារ និង​មិត្តភក្តិ​បាន​អង្វរ​ពិភព​លោក​ឲ្យ​ផ្តោត​លើនាង Hutchins និង​ទេពកោសលដ៏​អស្ចារ្យ​របស់​នាង​ ខណៈ​ឧស្សាហកម្ម​ភាព​យន្ត​បាន​កំពុង​ជជែក​វែក​ញែក​ពី​ការ​ប្រើ​ប្រាស់​កាំភ្លើង​យ៉ាង​ដូច​ម្តេច​របស់​តារា​សម្តែង Baldwin ដែល​បណ្តាល​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​បែប​នេះ។

ជា​មិត្តភក្តិ និង​ជា​អ្នក​ថត​ភាពយន្ត​ជា​មួយ​គ្នា Andriy Semenyuk បាន​និយាយ​ថា ៖«ពី Alec Baldwin ព័ត៌មាន​ទាំង​អស់​​​កំពុង​និយាយ​ពី​បញ្ហា​នេះ។ ខ្ញុំ​ពិត​ជា​ចង់​ផ្តោត​លើ​ការ​ចង​ចាំ​ចំពោះ​មនុស្ស​មាន​ទេព​កោសល្យ​មិន​គួរ​ឲ្យ​ជឿ។ គំនិត​ច្នៃ​ប្រឌិត​ដែល​គាត់​បាន​កំពុង​នាំមក​កាន់​ឧស្សាហកម្ម​នេះ»។

«នោះ​ជា​អ្វី​ដែល​នាង​មាន​ពិត​ប្រាកដ ហើយ​យើង​មិន​និយាយ​ដល់​​​អត្តចរឹត​​ ឬ​ភាព​​​​ជា​ម្តាយ​​ដ៏​អស្ចារ្យ​​នោះ​ទេ​ គ្រាន់​តែ​ចង់​ចាំ​នូវ​អ្វី​ដែល​នាង​បាន​ធ្វើ សម្រាប់​​ទេព​កោសល្យ សម្រាប់​​ស្នាដៃ»។

កើត​នៅ​ប្រទេស​អ៊ុយក្រែន អាជីព​ថត​វីដេអូ​របស់​ Hutchins នៅ​ទី​ក្រុង​ឡូស អេនជឺឡេស ថត​វីដេអូ​ហូលីវូដចំនួន​៣២​រឿងក្នុង​នោះ​មានដូច​ជា​ភាពយន្ត​រឿង Archenemy ដែល​សម្តែងដោយ​ Joe Manganiello។

​តារាភាពយន្តហូលីវីដ Joe Manganiello បាន​និយាយ​ថា ៖«ខ្ញុំ​ពិត​ជា​រន្ធត់​ចិត្ត​ណាស់។ ខ្ញុំ​​មាន​សំណាង​ដែល​មាន Halyna Hutchins សម្រាប់​ខ្សែ​ភាពយន្ត​ Archenemy ដែល​ខ្ញុំ​សម្តែង។ គាត់​ជាបុគ្គល​មាន​ទេព​កោសល្យ​ដ៏​អស្ចារ្យ។ ខ្ញុំ​មិន​អាច​ជឿ​ទេ​ថា រឿង​នេះ​បាន​កើត​ឡើង​ថ្ងៃ​នេះ និង​អាយុ កាំភ្លើង​ត្រៀម​ទុក​សម្តែង​អាច​សម្លាប់​សមាជិកក្រុម​ការងារ? វា​រន្ធត់​យ៉ាង​ណា! សូម​ចូល​រួម​រំលែក​ទុក្ខ​ដល់គ្រួសារ​របស់​នាង»។

យោង​តាម​វេប​សាយ​របស់​នាង​បង្ហាញ​ថា Hutchins បាន​ធំ​ដឹង​ក្តីនៅ​មូលដ្ឋាន​យោធា​ស៊ូវៀត​​នៅ​តំបន់​អាក់ទិក។ នាង​បាន​ចាប់​ផ្តើម​ការងារ​ជា​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​ម្នាក់​មុន​ពេល​ផ្លាស់​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​បន្ត​ការ​សិក្សា​នៅ​វិទ្យាស្ថាន​ភាពយន្ត​អាមេរិក ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ពិភព​ថត​ភាពយន្ត​អាជីព​ដែល​ភាគ​ច្រើន​សំបូរ​បុរស។ កាល​ពី​ឆ្នាំ​២០១៩ នាងត្រូវ​បាន​ដាក់ឈ្មោះ​ជា​តារា​កំពុង​រះ​ដោយ​ទស្សនា​វដ្តី​ថត​ភាពយន្ត​អាមេរិក។

ទី​ភ្នាក់​ងារ Innovative Artists របស់​នាង​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«Halyna Hutchins គឺ​ជា​កាំរស្មី​នៃ​ពន្លឺ។ នាង​តែង​តែញញឹម តែង​តែ​មាន​​ក្តី​សង្ឃឹម។ នាង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​លឿន​លើ​ការងារ​ថត​រូប​របស់​នាង​នៅ​ពេល​ជួប​ឧបសគ្គ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះនាង​សម្រេច​បាន​លទ្ធផល​ច្រើន​ណាស់»។

«ទេព​កោសល្យ​របស់​នាង​មិន​ចេះ​រីង​ស្ងួត លើស​ពីសេចក្តី​ស្រឡាញ់​ដែល​នាង​មាន​ចំពោះ​គ្រួសារ។ អ្នក​នៅ​តាម​គន្លង​របស់​នាង​ដឹង​ពី​អ្វី​ដែល​នឹង​សម្រេច​បាន ជាអ្នក​ដឹក​នាំ​ថតលេច​ធ្លោ​ដែល​ជា​កម្លាំង​សំខាន់មិនអាច​ខ្វះបាន​»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម