Connect with us

ជីវិតកម្សាន្ដ

បើពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តក្រុមពន្លកយុវជនយីកេ សូមកុំភ្លេចបោះឆ្នោតដល់ក្រុមនេះ

បានផុស

នៅ

​ក្រុម​ពន្លក​យុវជន​យីកេ ដែល​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ មាន​សមាជិក​ចំនួន ១១​នាក់ ដោយ​ក្នុងនោះ​មាន​លោក វី វ័យ ជា​ប្រធាន​ក្រុម ព្រមទាំង​អនុប្រធាន​ទី​១ ឈ្មោះ សុវណ្ណ ស៊ុន​ហេង និង​អនុប្រធាន​ទី​២ ឈ្មោះ ប៉ិច ស៊ីនួន​។ តាំងពី​ការកកើត​ជា​ក្រុម មកទល់​សព្វថ្ងៃនេះ​មាន​លោកគ្រូ កើត ថា​រ៉ា​ន់ មកជួយ​មើល​និង​បង្ហាត់បង្រៀន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​សិស្ស​ដែល​កំពុង​សិក្សា​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ សិល្បករ​ទាំងអស់​ក្នុង​ក្រុម​នេះ​នឹង​ជួយ​បង្ហាត់បង្រៀន​ដោយ​ក្ដី​ស្រលាញ់ និង​ពេញចិត្ត​មិន​គិតពីរ​កម្រៃ​អ្វី​ឡើយ ដល់​បងប្អូន​ដែល​ស្រលាញ់​ហើយ​ចង់​ចេះ​ពី​ទម្រង់​ល្ខោន​យីកេ​នេះ​។ ក៏ប៉ុន្តែ​ក្រុម​យើងខ្ញុំ​សុទ្ធតែជា​សិស្សានុសិស្ស ​ដែល​កំពុង​ស្ថិតនៅក្នុង​ការអប់រំ​សិក្សា​នៅឡើយ ដូច្នេះហើយ​យើងខ្ញុំ​មិនអាច​បង្ហាត់បង្រៀន​បាន​យ៉ាង​ល្អ និង​ក្បោះក្បាយ​បានទេ តែបើ​បងប្អូន​ស្រលាញ់​ហើយ​ពិតជា​ចង់​ចេះ​ពី​ទម្រង់​ល្ខោន​យីកេ​នេះ​ពិតប្រាកដ ក្រុម​យើងខ្ញុំ​និង​ជួយ​បង្ហាត់បង្រៀន​ឲ្យ​អស់ពី​ចិត្ត ពី​ថ្លើម​តាម​ដែល​អាចធ្វើ​ទៅបាន​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រធាន​ក្រុម លោក វី វ័យ​។

​មកទល់ពេលនេះ សមាជិក​ក្រុម​ធ្លាប់​បានចេញ​សម្ដែង​រឿង​ខ្លះៗ​ដូចជា រឿង​ព្រះ​វេសន្ដរ រឿង​ទុំ​ទាវ រឿង​ម៉ាក់​ថើ​ង រឿង​ក្អុក​ក្អី​បែប​កំប្លែង​ក្នុង​សាច់រឿង​ព្រះ​វេស្សន្ដរ រឿង​រលក​វាស្នា រឿង​បុរស​បេះដូង​មាស​។​ល​។ ភាគច្រើន​សម្ដែង​នៅក្នុង​ឱកាស​បុណ្យទាន​ដូចជា បុណ្យ​ចម្រើន​ព្រះ​ជន បុណ្យផ្កា ឡើងផ្ទះ និង​បុណ្យ​ឆ្លង​ចេតិយ​ជាដើម​។

ក្នុងនាមជាសិល្បករជ្រកក្រោមម្លប់នៃវិស័យវប្បធម៌ សិល្បៈបុរាណ ដែលកំពុងបម្រើ លើកស្ទួយ និងការពារទម្រង់ “ល្ខោនយីកេ” ក្រុម​ពន្លក​យុវជន​យីកេ កំពុងតែ​ជួប​បញ្ហា​និង​ឧបសគ្គ​ដូចជា​៖ សព្វថ្ងៃនេះ​ល្ខោន​យីកេ​ស្ទើរតែ​បាត់បង់​ប្រជាប្រិយភាព​ទាំងស្រុង​ទៅហើយ ហើយ​មិនសូវ​ជាមាន​អ្នក​ឲ្យ​តម្លៃ​និង​គាំទ្រ​លើ​សិល្បៈ​បុរាណ​មួយ​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ល្ខោន​យីកេ​មិនសូវមាន​ទីផ្សារ​ធ្វើ​ឲ្យ​សិល្បករ​មួយចំនួន​បោះបង់ចោល ជំនាញ​សិល្បៈ​បុរាណ​នេះ ធ្វើ​ឲ្យ​សិល្បករ​និង​សិស្សានុសិស្ស​បាក់​ទឹកចិត្ត​ក្នុងការ​ហាត់រៀន​បន្ត​។

​គួរបញ្ជាក់​ផងដែរ​ថា សព្វថ្ងៃនេះ ក្នុង​កម្មវិធី​វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២ ក្រុម​ពន្លក​យុវជន​យីកេ គឺជា​បេក្ខជន​ប្រកួត ដែលមាន​ទេពកោសល្យ​ឆ្នើម ឆ្ពោះ​មកកាន់​វគ្គ​ជម្រុះ​ចុងក្រោយ​។ តាំងពី​វគ្គ​ជម្រើស​ដំបូង មកដល់​វគ្គ​នេះ តំណាង​ក្រុម​បាន​អះអាងថា ក្រុម​របស់​យើងខ្ញុំ​បាន​ឆ្លងកាត់​នូវ​ការលំបាក ទៅលើ​កង្វះ​ហិរញ្ញវត្ថុ សម្រាប់​យកមក​ផ្គត់​ផ្គង​ខាង​ដេ​គ័​រ មាន​រយៈពេល​ខ្លី​សម្រាប់​ឲ្យ​ពួក​ខ្ញុំ​ហាត់​រឿង និង​ធ្វើ​ដេ​គ័​រ ហើយ​សាច់រឿង​ខ្លះ​ត្រូវធ្វើ​សំលៀកបំពាក់​ថ្មី ដូច្នេះ​ត្រូវការ​ពេលវេលា​ទាំង​ក្នុង​ការហាត់ ទាំង​ធ្វើ​ដេ​គ័​រ និង​សំលៀកបំពាក់​។ ឧបសគ្គ​ដែល​ធំជាងគេ​ គឺ​គ្រប់​តួអង្គ​នៅក្នុង​ក្រុម​របស់​យើង សុទ្ធតែជា​សិស្ស​ដែល​កំពុង​ស្ថិតនៅ​ក្នុងកា​រ​សិក្សា​រៀនសូត្រ​នៅឡើយ ហើយ​នៅមានកម្រិត មិនទាន់​ក្លាយជា​អ្នកសិល្បៈ​អាជីព​ទេ ទើប​ធ្វើ​ឲ្យ​ការសម្ដែង​មានការ​ខុសឆ្គង មិនទាន់​ល្អ​ឥត​ខ្ជោះ​។ ចំពោះ​ការប្រកួត​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​បរិបទ​កូ​វីដ​១៩ នេះ ក្រុម​ពន្លក​យុវជន​យីកេ​យល់ឃើញថា​ទទួលបាន​បទពិសោធន៍​ថ្មីៗ​ជាច្រើន​ក្នុងកា​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ ជាពិសេស​យើង​អាច​ប្រកួតប្រជែង​ជាមួយគ្នា​ដោយ​មិនចាំបាច់​ជួប​ផ្ទាល់ ហើយ​អាច​បញ្ចៀស​ពី​ជំងឺ​កូ​វីដ​១៩​ទៀតផង​។

​ការបោះឆ្នោត​ពី​បងប្អូន សាធារណជន​នឹង​រួមចំណែក​ដល់​ទៅ​៤០​ភាគរយ​នៃ​ពិន្ទុសរុប និង​ជួយ​ជ្រោមជ្រែង​ឲ្យ​ក្រុម​នីមួយៗ​មានឱកាស​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ដូចនេះ បើសិនជា​ពុក​ម៉ែ បងប្អូន ដែល​ពេញចិត្ត​នូវ​ក្រុម​ពន្លក​យុវជន​យីកេ សូមមេត្តា​កុំ​ភ្លេច​ជួយ​បោះឆ្នោត​ក្រុម​នេះ តាមរយៈ​ការ​ចុច​រូប​មេដៃ (like) សើច​(haha) វ៉ា​វ (wow) បេះដូង (heart) លើកលែងតែ​រូប​ក្រៀមក្រំ (sad) និង​រូប​ខឹង (angry) នៅលើ​វីដេអូ​បង្ហាញ​សម្ដែង ដែល​បង្ហោះ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១​។​

​តំណ​ភ្ជាប់​ទៅកាន់​វីដេអូ​៖ https://web.facebook.com/uyfc.svay.rieng/videos/408062134170829/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម