Connect with us

ជីវិតកម្សាន្ដ

តារា​ស្រី អឿន ម៉ូ​លីកា បង្ហើប​គ​ន្លះ​ជោគជ័យ​ប្រើពេល​ត្រឹម​២​ឆ្នាំ​សម្រេច​ក្តី​ស្រ​ម៉ៃ​ត្រឹម​ដើមទុន​៣០០​ដុល្លារ​

បានផុស

នៅ

​ភ្នំពេញ ​៖​ ពិតជា​រឿង​ដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ​និង​ធ្វើ​ឲ្យ​កក្រើក​យ៉ាង​ខ្លាំង​សម្រាប់​ទីផ្សារ​Online​ដែល​អតីត​តារាចម្រៀង​ផលិតកម្ម​Rock អឿន ម៉ូ​លីកា បានបង្ហាញ​នូវ​សមិទ្ធផល​ដែល​នាង​ទទួលបាន​ជាការ​សម្រេច​ក្ដី​ស្រ​ម៉ៃ​ក្នុង​ជីវិត​ក្នុងនោះ​មានផ្ទះ​វីឡា​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លា​និង​រថយន្ដ​ទំនើបៗ​ដល់​ទៅ​៤​គ្រឿង​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការ​សល់​ទ្រព្យ​ទាំងនេះ​ក្នុង​ដៃ​បញ្ជាក់​កាន់តែច្បាស់​ថា អឿន ម៉ូ​លីកា ជោគជ័យ​ក្នុង​អាជីព​Online​កាន់តែខ្លាំង​ហើយ​ទ្រព្យ​ទាំងនេះ​ផ្ដើមចេញពី​ទុន​ត្រឹមតែ​៣០០​ដុល្លា​ប៉ុណ្ណោះ​ពី​ការចាប់ផ្ដើម​រកស៊ី​លក់​ជ្រក់​ជើងមាន់ និង​ឈាន​មក​បើកហាង​Nk Molika Trending Co.Ltd កាលពី​ថ្ងៃទី​២៧ ខែធ្នូ​ឆ្នាំ​២០១៨ ពោលគឺ​រយៈពេល​ដែល​វា​យ​លុយ​ទីផ្សារ​Online ត្រឹម​ជិត​២​ឆ្នាំនេះ ម៉ូ​លីកា មានទ្រព្យ​រាប់សែន​ដុល្លា​ក្នុង​ដៃ​។

អ្នកនាង ម៉ូ​លីកា បាន​បញ្ចេញ​សារ​ថា​”​លើ​លោក​នេះ​ក្រៅពី​ភ្លៀង គ្មាន​អី​ធ្លាក់​ពីលើ​មេឃ​ទេ អ្នកណា​ប្រឹង​អ្នកនឹង​បាន​”​។ ក្រៅពី​ដាក់​គោលដៅ​ធំ​ក្នុង​វិ​ស័​យ​Online នោះ​ម៉ូ​លីកា ក៏​មិន​ភ្លេច​ការធ្វើ​ទាន​ដែរ​ដោយ​ថ្មីៗ​នេះ​នាង​បាន​ទៅ​ចែក​អំណោយ​ដល់ពេល​រដ្ឋ​នៅ​ខេត្តកំពង់ចាម និង​ផ្ដល់​សម្ភារៈ​និង​ថវិកា​មួយចំនួន​ដល់​បុរស​ម្នាក់​ឈឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ផងដែរ។

បន្ទាប់ពី​នាង​បាន​បរិច្ចាគ​ថវិកា​ស្ទួនៗ​ដល់​កុមារកំព្រា​នៅ​អង្គការ​សប្បុរសធម៌​កម្ពុជ​បុត្រ ខេត្តសៀមរាប​។​ដោយឡែក​ក្រៅពី​ជោគជ័យ​ក្នុង​មុខ​ជំនួញ​នោះ​ម៉ូ​លីកា ដែល​ដឹក​ដៃ​លោក​ឆា​នុ​ន រៀបការ​កាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០ នោះ​ពេលនេះ​កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល​ក្រោយ​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់​ឈ្មោះ​នុ​ន ច័ន្ទ​ម៉ូ​នី​តា អាយុ​ជាង​៤​ខែ​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម