Connect with us

ជីវិតកម្សាន្ដ

ពិធីការិនីម្នាក់ផ្ទុះកំហឹងជាមួយ ធនាគារ មួយ ក្រោយបញ្ចូល​លុយ​ក្នុងទូម៉ាស៊ីនATMតែមិនចូលក្នុងគណនី​

បានផុស

នៅ

មានការ​ភ្ញាក់ផ្អើល​ខណ​:​ដែល​ពិធី​ការិនី​សម្បូរ​វោហារស័ព្ទ​អ្នកនាង មាស សុវណ្ណ​រតនា​ បាន​ស្រែក​ទ្រហោ​យំ​តាមរយ​:​ការ​ឡាយ​ចេញពី​ក្នុង​ឡាន​ព្រោះ​រឿង​ឈឺចាប់​ដោយសារ​បញ្ហា​លុយ​ចំនួន​២០០០​ដុល្លារ​ជាមួយ​ធនាគារ​មួយ​។​

អ្នកនាង មាស សុវណ្ណ​រតនា បាន​យំ​រៀបរាប់ថា ​ខ្ញុំ​ឈឺចាប់​ណាស់​ខ្ញុំ​ស្បថ​ឈប់​ប្រើ​ធានា​គារ​នេះហើយ ។​បញ្ហា​នេះ​បាន​កើតឡើង​ក្រោយពេល​ស្វាមី​អ្នកនាង​បាន​បញ្ចូល​លុយ​ដាក់​ក្នុង​ទូ​ម៉ា​ស៊ីន​ATM​របស់​ធានា​គារ​មួយ​សាខា​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ​ហើយ​ស្រាប់តែ​គាំង​ម៉ា​ស៊ី​ន និងមិន​ចូលក្នុង​គណនី​របស់​អ្នកនាង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ការិនី មាស សុវណ្ណ​រតនា បាន​បន្តថា ​ភ្លាមៗ​ដែល​កើត​រឿងនេះ​ អ្នកនាង​និង​ស្វាមី​បាន​ចូលទៅក្នុង​ធនាគារ​ដើ​ម្បីប្រាប់​ដល់​បុគ្គលិក​នៅ​ទីនោះ អោយជួយ​រក​ដំណោះស្រាយ​ព្រោះ​អ្នកនាង​ត្រូវការ​បង្វិល​លុយ​ទូទាត់​អោយគេ​ចាំបាច់​ណាស់​ មិនអាច​ខក​ឬ​លើក​ពេល​បានទេ​។​ ប៉ុន្តែ​ជា​លទ្ធផល​បុគ្គលិក​ធនាគារ​នោះ​ខ្លះ​ថា​៣​ថ្ងៃ​បង្វិល​បាន ​ខណៈ​មេ​កើយ​ផ្សេងទៀតថា​១, ២,​ ឬ​២​អាទិត្យ​ទៀត​ទើប​ដោះស្រាយ​កើត​។

អ្នកនាង មាស សុវណ្ណ​រតនា បាន​បន្តទៀតថា​ លុយ២​ពាន់​មិន​ច្រើន​ទេ​សម្រាប់​អ្នក​មាន តែ​នេះ​សម្រាប់​នាង​ជា​កូនអ្នកក្រ​ហើយ​ប៉ះចំ​សម័យកាល​កូ​វីដ​ទៀត​ គឺ​ត្រូវ​រក​ស៊ី​លំបាក​ណាស់ ​ព្រោះ​នាង​ត្រូវការ​ទូទាត់​លុយ​សង​គេ​ចុះឡើង​ទៅមក​ចាំបាច់​រាល់ថ្ងៃ​។ លើសពីនេះ​ត្រូវ​បង្វិល​សង​គេ​តាម​ការសន្យា​ដើម្បី​កុំអោយ​គេ​គិត​ថា ​យើង​មិន​ច្បាស់លាស់​កុហក​គេ​មិន​ទៀងត្រង់​។​

អ្នកនាង​លើកឡើងថា ​ចុះ​បើសិន​ជាមាន​បងប្អូន​ខ្លះត្រូវការ​លុយ​ក្នុងស្ថានភាព​សង្គ្រោះបន្ទាន់ ​ឬ​បញ្ហា​អ្វី មួយ ហើយ​ត្រូវ​ការបាញ់​លុយ​ភ្លាមៗ​ហើយ​គាំង​ម៉ា​ស៊ីន​ដាក់​ចឹ​ង​ សួរថា​ការពន្យា​ពេលនោះ​មិន​ដាច់​ខ្យល់​បាត់ទៅហើយ​។​ អ្នកនាង មាស សុវណ្ណ​រតនា​បាន​Live វីដេអូ​ប្រាប់​ដល់​មហាជន​ឲ្យ​បាន​ជ្រាប​ហើយ​បង្ហាញ​ហេតុផល​ជាច្រើន​នៅពេល​ជួប​បញ្ហា​ដាក់លុយ​ចូល​ម៉ា​ស៊ីន​នោះ​។​ អ្នកនាង​យំ​ផង​ស្រែក​ផង​អោយ​អ្នក​កំពុង​ទស្សនាការ​Live​ពិចារណា​៕

អត្ថបទ៖ ​ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម