កំពូលតារាចម្រៀង ព្រាប សុវត្ថិ ល្បីថាឡើងងារជាឧកញ៉ា?
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ព្រាប សុវត្ថិ ល្បីថាឡើងងារជាឧកញ៉ា?

បានផុស

នៅ

កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​លោក ព្រាប សុវត្ថិ ស្រប​ពេលដែល​អាជីព​សិល្ប​:​នូវតែ​រក្សា​បាន​សន្ទុះ​គាំទ្រ​និង​មុខ​ជំនួញ​កាន់តែ​មាន​ភាព​ជោគ​ជ័យ​ ស្រាប់តែ​លេចឮ​ដំណឹង​ថា​ លោកត្រូវបាន​ឡើង​ងារ​ជា​ឧកញ៉ា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភព​ច​ចាម​អារាម​ដែល​និយាយ​តៗ​គ្នា​បាន​លើកឡើងថា ​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ លេច​តម្រុយ​ឡើង​ងារ​ជា​ឧកញ៉ា​ហើយ ​ប៉ុន្តែ​ដំណឹង​នេះ​មិន​ត្រូវបាន​ទម្លាយ​ឲ្យ​មហាជន​ដឹង​ជា​សាធារណ​:​ទេ​។​ទន្ទឹមនេះ​ក៏មាន​ប្រភព​ខ្លះ​និយាយ​ដែរ​ថា ​លោក ព្រាប សុវត្ថិ គួរ​ក្លាយជា​ឧកញ៉ា​ដែរ​ហើយ​។​

អ្វីដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មហាជន​កាន់តែ​ចាប់​អារម្មណ៍​ថែមទៀត​នោះ​ ការលេចឮ​ដំណឹង​លោក ព្រាប សុវត្ថិ ឡើង​ងារ​ជា​ឧកញ៉ា​នេះ ​គឺ​ខណ​:​ដែល​អាជីពរក​ស៊ី​អចលនទ្រព្យ ​និង​មុខ​ជំ​នួន​ផ្សេងៗ​ទៀត​កំពុងមាន​សន្ទុះ​គួរ​ឲ្យ​កត់សម្គាល់​។​

ជុំវិញ​ដំណឹង​លេចឮ​នេះដែរ ​កម្ពុ​ជាថ្មី ​នៅ​រសៀល​ថ្ងៃទី​២៨​ ខែតុលា​ ឆ្នាំ​២០២១​នេះ​​ មិនទាន់​អាចទាក់ទង​ដើម្បី​សុំការបញ្ជាក់​ពី​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ បាន​នៅឡើយ​ទេ​។ ​អ្នកគាំទ្រ​ជាច្រើន​កំពុង​រង់ចាំ​ចង់ដឹង​ការពិត​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services