ច្បាស់ហើយ! លោកតា វ៉ិចទ័រ បញ្ជាក់ថាមិនទាន់មានសេចក្តីសម្រេចណាមួយត្រូវបញ្ឈប់ ខ្ញុង ទេ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ច្បាស់ហើយ! លោកតា វ៉ិចទ័រ បញ្ជាក់ថាមិនទាន់មានសេចក្តីសម្រេចណាមួយត្រូវបញ្ឈប់ ខ្ញុង ទេ

បានផុស

នៅ

បន្ទាប់ពីមានការឡើងថា អ្នកនាងខ្ញុង ត្រូវបានបញ្ឈប់ឬបណ្តេញចេញពីក្រុមកំប្លែង CBS នោះ ពេលនេះត្រូវបានលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បញ្ជាក់ថាពុំមាននោះទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​២៨​ ខែ​តុលា​ ឆ្នាំ​២០២១​នេះ​ លោកតា វ៉ិ​ច​ទ័​រ បាន​ឲ្យ​ដឹងថា រហូត​មកទល់ពេលនេះ ​គឺ​មិនមាន​ការសម្រេច​ណា មួយ​ដែល​ត្រូវបាន​ថ្នាក់​ដឹកនាំ​ឲ្យ​បញ្ឈប់​អ្នកនាង ខ្ញុង ចេញពី​ក្រុម​កំប្លែង​នោះ​ទេ​។ លោក​បាន​និយាយ​បន្តថា​ ការដែល​មិន​បញ្ឈប់ ខ្ញុង នេះ​ក៏​ព្រោះ​ថ្នាក់ដឹកនាំ​យល់​ពី​មនោសញ្ចេតនា​និង​អនុស្សាវរីយ៍​នៃ​ស្នាដៃ​ជាច្រើន​ ដែល​ធ្លាប់​សាង​រួមគ្នា​កន្លងមក​។​ លោ​កថា ​គ្មាន​ការដោះដូរ​ឬ​បណ្តេញ​នរណា​ចេញពី​ក្រុម​ទេ​ ដូច្នេះ​សូម​បងប្អូន​កុំ​មាន​ការយល់​ច្រឡំ​។​

​លោក សុវណ្ណ រិទ្ធី ហៅ​លោកតា វ៉ិ​ច​ទ័​រ បាន​បន្ថែមថា​ គិត​មកទល់ពេលនេះ ខ្ញុង​ទើបតែ​ខកខាន​កា​រសម្តែ​ង​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​ ព្រោះថា​ក្នុង​១​សប្តាហ៍​ត្រូវ​ជួបជុំ​ការ​កំប្លែង​ម្តង​។ ​ម្យ៉ាង​ការខកខាន​របស់ខ្ញុងនេះ ​មិនបាន​ប៉ះពាល់​អ្វី​ទេ​ ដោយ​លោក​លើក​ហេតុ​ថា ​មិនមែនជា​ការងារ​ត្រូវបំពេញ​ដូច​រដ្ឋបាល​មាន​ម៉ោង​ធ្វើការ​និង​ឈប់សម្រាក​នោះទេ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ៦ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services