Connect with us

ជីវិតកម្សាន្ដ

CamID បន្ថែម​មុខងារ​ថ្មី បន្ទាប់ពីទទួលបាន​ពានរង្វាន់ជា​ «App កម្សាន្តល្អដាច់គេ​ប្រចាំឆ្នាំ»

បានផុស

នៅ

កម្មវិធី CamID App ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ មិត្តហ្វូន ដែលឈាន​មុខ​គេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថល បាន​ឈ្នះពានរង្វាន់​ជា «App កម្សាន្តល្អដាច់គេ​ប្រចាំឆ្នាំ» ពី​ស្ថាប័ន​ Globee Awards ដែលជា​ស្ថាប័ន​អន្តរជាតិ​ផ្ដល់​ពានរង្វាន​និង​ចំណាត់ថ្នាក់​ធុរកិច្ច​ដ៏ល្បីល្បាញ​នៅលើ​ពិភព​លោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CamID App ជា​មជ្ឈមណ្ឌល​ឌីជីថល​មួយសម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប – ក្នុង​នោះរាប់ទាំង​អ្នក​ប្រើប្រាស់​ឆ្លង​ប្រព័ន្ធ – ដែល​ដាក់បញ្ចូល​គ្នា​នូវ​គ្រប់​មុខងារ​ពិសេសៗ​ពី​កម្មវិធី MyMetfone, Mocha App និង​Cinema Service នៅក្នុង App នេះ​តែមួយ ។

លោក ញ៉ុង ឌិនថន អគ្គនាយករង​ក្រុមហ៊ុន មិត្តហ្វូន បាន​មានប្រសាសន៍ថា កម្មវិធី App ដ៏អស្ចារ្យ​របស់​មិត្តហ្វូនមួយនេះ ត្រូវបានទទួលស្គាល់​ដោយ​ពានរង្វាន់ដ៏ថ្លៃថ្លា ដោយសារតែ App នេះ​មានភាព​នវានុវត្ត​និងផ្ដល់​ការកម្សាន្ត​ដ៏​ល្អនិងសម្បូរបែបបំផុត ។

លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «CamID គឺជា​ App ដំបូងគេបំផុត​នៅកម្ពុជា ដែល​មាន​មុខងារ​ដ៏ច្រើន​សម្បូរ​បែប។ ថ្មីៗនេះ App នេះ​បាន​បន្ថែម​មុខងារ​ថ្មីមួយ​ដែល​ទទួលបាន​អ្នកប្រើប្រាស់​យ៉ាង​ច្រើន ដោយសារតែវាមានមាតិកា​ប្រកប​ដោយ​នវានុវត្តន៍ និងមាន​មុខងារ​ Self-care ដែល​រួមមាន ភាពយន្ត, ហ្គេមស៍, កីឡាអេឡិចត្រូនិក Chat និងមុខងារ Metfone+ ទាំងអស់​នេះ​ស្ថិត​នៅក្នុង​ App តែមួយ ដែលអនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​មិត្តហ្វូន​អាចគ្រប់គ្រង​អ្វីៗគ្រប់បែបយ៉ាងនៅក្នុង​ App តែមួយ​គត់ ។»

យោង​តាម​លោក​អគ្គនាយករង​ដដែល CamID ទើបតែបាន​បន្ថែម​មុខងារ​ថ្មីមួយទៀត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ប្ដូរ​កាត​កោស​ដែល​ខូច​​យក​កាត​ថ្មី​បាន ។ លោក​បាន​បន្ត​ថា៖ កាលពីមុន នៅពេល​ដែល​កាតកោស​របស់​អតិថិជន​ខូច ពួកគេ​ចាំបាច់​ត្រូវធ្វើដំណើរទៅដល់​ហាងលក់ (Showroom) ដើម្បី​ប្ដូរយក​កាត​ថ្មី ដែល​បង្ក​ការលំបាក​និងធ្វើ​ឲ្យពួកគេ​ខាតបង់ពេលវេលា ។

លោក ឌិនថន មានប្រសាសន៍​បន្ថែម​យ៉ាង​ដូច្នេះថា «ឥឡូវនេះ នៅពេល​កាតកោស​របស់អ្នក​ខូច អ្វីដែល​អ្នក​គួរធ្វើ គឺចូលទៅកាន់​ CamID App រួចហើយ​ប្ដូរ​យកកាតថ្មី​យ៉ាងងាយស្រួល និងរហ័ស​បំផុត ។ វា​ងាយស្រួល​មែនទែន !។»

មិត្តហ្វូន គឺជា​ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយ​នៅក្នុង​ប្រទេសកម្ពុជា ដែលមាន​ហេដ្ឋា​រចនា​
សម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមាន​ស្ថានីយ​ផ្សាយ​សេវាជាង ១ម៉ឺន​១ពាន់​ស្ថានីយ មាន​បណ្ដាញ​ខ្សែកាបអុបទិកជាង ២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់​លើ​គ្រប់​តំបន់​ទីប្រជុំជន និង​ផ្ដល់​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជាជាង ៩លាននាក់។

ស្របពេលជាមួយគ្នានេះដែរ គោលដៅរបស់មិត្តហ្វូន​នៅក្នុងបណ្ដាឆ្នាំខាងមុខ គឺ​ក្លាយខ្លួន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យាឌីជីថល​លេខ១ នៅក្នុងប្រទេស​កម្ពុជា ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុន​កំពុងផ្ដោតសំខាន់​លើ​ការផ្ដល់​កម្មវិធី​ឌីជីថល​កាន់តែច្រើន​សម្បូរបែប​ថែមទៀត ដូចជា eMoney សម្រាប់ការទូទាត់​ប្រាក់​តាម​ឌីជីថល, CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម, SelfCare, ប្រព័ន្ធ SIS សម្រាប់​ការគ្រប់គ្រង​សាលារៀន និង​កម្មវិធីជាច្រើន​ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម