Connect with us

ជីវិតកម្សាន្ដ

រឿងអាស្រូវញាំញីស្ទើរបាត់មុខពីសិល្បៈ ពេលនេះ Kim Seon-ho ត្រឡប់មកសម្ដែងរឿងភាគថ្មី

បានផុស

នៅ

ក្រោយផ្ទុះរឿងអាស្រូវ ស្ទើរបាត់មុខបាត់ពីសិល្បៈកូរ៉េ តួឯកខ្សែភាពយន្តភាគ Home Cha-Cha-Cha ពេលនេះត្រូវបានប្រកាសចូលសម្ដែងរឿងភាគថ្មី ខណៈម្ចាស់ប្រេននានាដែលបានលុបកិច្ចសន្យានាពេលកន្លងមក ងាកមកចុះកុងត្រាជាមួយលោកវិញហើយ។

SBS Star] Kim Seon Ho Shared He Once Begged on His Knees Not to Break Up  with Him
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារក្រុមហ៊ុន Salt Entertainment បានបញ្ជាក់ថា Kim Seon Ho នឹងចូលរួមសម្ដែងក្នុងភាពយន្តភាគថ្មីរឿង “Sad Tropics” នាពេលឆាប់ៗខាងមុខ ហើយតារាប្រុសកូរ៉េរូបនេះ នឹងខិតខំធ្វើការងារឲ្យល្អថែមទៀត ដើម្បីតបស្នងនូវឱកាសដែលបានផ្តល់ឱ្យ ទោះបីរឿងអាស្រូវជាមួយអតីតមិត្តស្រី មិនទាន់រលត់ស្រួលបួលក៏ដោយ។ ខ្សែភាពយន្ត “Sad Tropics” នឹងចំចាប់ផ្តើមថត នាក្នុងខែធ្នូនេះ ដោយគ្រោងចាក់បញ្ជាំងនៅក្នុងឆ្នាំ ២០២២ ខាងមុខ។

SBS Star] Kim Seon Ho Shared He Once Begged on His Knees Not to Break Up  with Him

ដោយឡែក ម្ចាស់ប្រេនល្បីៗដែល Kim Seon Ho ​ធ្លាប់ជាអ្នកតំណាង ហើយត្រូវបានគេដកចេញបន្ទាប់ពីផ្ទុះរឿងអាស្រូវ ពេលនេះពួកគេបានដាក់ Kim Seon Ho ជាអ្នកតំណាងម្ដងទៀត ហើយហើយប្រេនខ្លះបានតែងតាំងលោកជា ទូតសុច្ឆន្ទៈទៀតផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ជីកកកាយខ្ទេចខ្ទី ជុំវិញរឿងអាស្រូវ Kim Seon Ho តាមពិតផ្ទុយស្រឡះ មិនដូចអតីតមិត្តស្រីចោទប្រកាន់ទេ

ចុចអាន៖ ពិតទេ? Zayn ប្រើអំពើហិង្សាលើម្តាយ Gigi ទើបធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម