Connect with us

ជីវិតកម្សាន្ដ

ព្រឺក្បាល​! ពេលស្តាប់ ប៉ីប៉ី ឌី និយាយ​អំពី​អភូតហេតុ​ចម្លែក​ពេល​កំពុង​ថត​រឿង​ថ្មី “ នាង​នាថ​ឆ្លង​ជាតិ ”

បានផុស

នៅ

ពិត​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​ចម្លែក​ខ្លាំង​ ក្រោយ​ពេល​ដែល​បាន​ស្ដាប់​នូវ​ការ​រៀប​រាប់​យ៉ាង​ព្រឺ​សម្បុរ​ព្រឺក្បាល​ពី​សំណាក់​តារា​ហ្វេសប៊ុក​និង​សម្ដែង​លក្ខណៈ​ភេទ​ទី៣ ប៉ីប៉ី ឌី ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ជួប​អភូតហេតុ​ដ៏​ចម្លែក​អំឡុង​ពេល​ដែល​កំពុង​ថត​សម្ដែង​ខ្សែ​ភាពយន្ត​រឿង “ នាង​នាថ​ឆ្លង​ជាតិ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ស្ដាប់​តាម​ការ​រៀបរាប់​របស់​តារា​កំប្លុកកំប្លែង​ស្ងួត ប៉ីប៉ី ឌី បាន​និយាយ​ទាំង​អារម្មណ៍​រន្ធត់​ថា​នេះ​ជា​រឿង​ចៃដន្យ​យើង​មិន​ប្រយ័ត្ន ឬ មក​ពី​អ្វី​ផ្សេង? ខ្ញុំ​បាន​មក​ថត​រឿង​ថ្មី “នាង​នាថ​ឆ្លង​ជាតិ” នៅ​ផ្ទះ​ដដែល​ដែល​ធ្លាប់​ថត​កន្លងមក។ ថ្ងៃនេះ​មុន​ចាប់ផ្ដើម​ថត ពួកយើង​បាន​សែន​ចេកមួយស្និ​តនិង​អុជធូប​សុំ​កន្លែង​ថត​ជា​ការ​គួរសម​និង​បង្ការ​តាម​ជំនឿផ្លូវងងឹត។

ប៉ីប៉ី ឌី បាន​បន្ត​ទៀតថា អំឡុងពេលពេលថត camera ក៏ស្រាប់តែមានបញ្ហារហូត មិន focus ទោះបី​សារ៉េយ៉ាងណាក៏ដោយ​យើងក៏ប្តូរ camera មួយ​ទៀត​រៀប​នឹង​ថត​ខ្ញុំ​ក៏​និយាយ​ថា​ចង់​ឲ្យ​តួ(អ្នកសម្តែង)មានកាន់​ផ្លែឈើ​ស៊ី ខ្ញុំ​ក៏​ក្រឡេក​ឃើញចេកដែលយើងបានសែន ខ្ញុំក៏ធ្លោយមាត់និយាយថា​កាច់ចេកនឹងយកមកស៊ីឥឡូវ​ហ្នឹង ទាំង​ដែល​ពេលនោះ​ធូប​មិន​ទាន់​អស់​នៅ​ឡើយទេ។

បន្ទាប់មកស្រាប់តែរៀបថតខ្ញុំដែលជាអ្នកកាន់ camera នោះបានក្រឡាប់ទូកធ្លាក់ចូលទឹកតែម្នា​ក់ឯង​ ទាំងដែលនៅលើទូកមាន​ខ្ញុំនឹងម្នាក់ទៀត តែម្នាក់ទៀតមិនធ្លាក់ទឹកទេ​ចុងក្រោយ cam​e​ra ក៏ខូច ខ្ញុំក៏ទទឹកជោគ​ហើយពេលដែលឡើងមកវិញ ក៏ជាន់ចំក្តារ​បាក់ចូល​ទឹក​ម្តង​វិញ​ទៀត តើ​មកពីអ្វី? បញ្ហាសំខាន់​គឺយើងទើបតែចាប់ផ្តើមថត​ទេ ចុះប្លង់ផ្សេងទៀតត្រូវធ្វើយ៉ាងម៉េច ?។ ប៉ីប៉ី ឌី និយាយបន្ត។

បន្ថែមពីលើនេះ​តារាសម្តែង ប៉ីប៉ី ឌី បានរៀបរាប់ទៀតថាកាលពីថត​លើក​មុន​គឺ​អ្នក​ខ្លះ​ឮ​សម្លេងលើដំបូលផ្ទះហើយធ្លាក់ចិញ្ចៀនចូលទឹក លើកនេះ​បញ្ហាលើcameraម្តង ។តាមរយៈការរៀ​បរា​ប់របស់ ប៉ីប៉ី ឌី

ខាងលើ​នេះ​មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលខ្លាំងនោះ​ទេគឺ​មាន​ខ្លះទៀតបានលើកឡើងថាកន្លែងដែល ប៉ីប៉ី ឌី ជ្រើសថតសម្តែងនោះមានម្ចាស់ថែរក្សា​ដូច្នេះមិន​ត្រូវ​និយាយ​អ្វី​ឲ្យ​ខុស​មាត់​ខុស​ករ​នោះ​ទេ៕


អត្ថបទ៖​ ចាន់រ៉ា

ចុចអាន៖លោក ហ្វៃ សំអាង គាស់កកាយចម្រៀង១បទកាលពី១៦ឆ្នាំមុនដែលចំណាយថវិកាអស់ច្រើនជាង​គេបំផុត

ចុចអាន៖អាន គុណកូឡា បង្ខំចិត្តផ្អាកពិធីមង្គលការ ខណៈ ឌី សូនីតា ខកបំណងថ្ងៃចេញខែកូនស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម