Connect with us

ជីវិតកម្សាន្ដ

ទីបំផុតបទ”Are you ok” ក្រសួងអនុញ្ញាតឲ្យចេញ MV ហើយ

បានផុស

នៅ

បទចម្រៀងបទ”Are you ok” របស់ផលិតកម្ម Galaxy Navatra ដែលអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូល្បីល្បាញពាសពេញពិភពលោកនោះ ពេលនេះ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា បានផ្ដល់​ទិដ្ឋាការ ឲ្យ​ចេញផ្សាយ​ជា​ផ្លូវការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាច​និយាយបានថា បទ​”Are you ok” គឺជា​បទ​ចម្រៀង​របស់​កម្ពុជា​ដំបូង​គេ ដែល​ត្រូវបាន​អ្នកលេង Tik Tok យកទៅ​រាំលេង​ជាច្រើន​លាន​វីដេអូ ល្បីល្បាញ​ផ្អើល​ពេញ​ពិភពលោក​។ បទ​ចម្រៀង​មួយ​បទ​នេះ ត្រូវបាន​ផលិតឡើង​ដោយ​ផលិតកម្ម Galaxy Navatra បន្ទាប់ពី​ផលិតកម្ម​បាន​ទិញ​សិទ្ធិ​ពាក្យ Are you ok ពី​អ្នកលេង​Tik Tok ម្នាក់​នៅ​ខេត្តកំពត ដែល​បង្កើត​ពាក្យ​នេះ​ឡើង​។​

​បទ​”Are you ok” ត្រូវបាន​គេ​ដឹងថា ច្រៀង​ដោយ​កញ្ញា តន់ ចន្ទ​សី​ម៉ា ជា​កំពូល​តារាចម្រៀង​វ័យក្មេង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​នាពេល​បច្ចុប្បន្ន​។​

​បន្ថែមទៀត​នោះ បទ​ចម្រៀង​មួយ​នេះ​ត្រូវបាន​គេ​ដឹងថា ប្រើពេល​ផលិត​ជាច្រើន​ថ្ងៃ ហើយ​ចំណាយ​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ ដោយមាន​ការយកចិត្ត​ទុកដាក់​ជាខ្លាំង​ពី​ថ្នាក់ដឹកនាំ​ផលិតកម្ម ដើម្បី​បំពេញតម្រូវការ​អ្នកគាំទ្រ​។ ខណៈដែល​មកដល់​ម៉ោង​នេះ MV បទ​”Are you ok” បាន​ផលិត​សម្រេច​ជា​ស្ថាពរ ព្រមទាំង​ក្រសួង​ក៏បានផ្ដល់​ទិដ្ឋាការ​អនុញ្ញាត​ឲ្យ​ចេញផ្សាយ​ជា​ផ្លូវការ​ផងដែរ​។

​មហាជន​បានដាក់​ក្ដី​រំពឹង​ខ្ពស់​ថា បទ​”Are you ok” នឹង​ក្លាយជា​បទ​ចម្រៀង​ទីមួយ​របស់​កម្ពុជា ដែលមាន​អ្នក​ចូល​ទស្សនា​ច្រើនជាងគេ ដោយ​ប្រើ​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ត្បិត​ម្នាក់ៗ សុទ្ធតែ​រង់ចាំ​មើល​ពី​ខ្លឹមសារ និង​វីដេអូ​ពេញ​នៃ​បទ​ចម្រៀង​មួយ​បទ​នេះ​គ្រប់គ្នា​។​

​តោះ​! ចង់ដឹងថា បទ​”Are you ok” ដែល​មហាជន​អន្ទះសា​ចង់ដឹង​មាន​ខ្លឹមសារ និង​អត្ថន័យ​យ៉ាងណា​នោះ សូម​ទស្សនា​លើ Channel youtube ថ្មី​មួយទៀត​របស់​ផលិត​ឈ្មោះថា CAM-POP Galaxy Navatra ទាំងអស់គ្នា​៖​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម