Connect with us

ជីវិតកម្សាន្ដ

មិនធ្លាប់មាន បទ”Are you ok” ផុសមិនដល់៩ម៉ោងផង មានអ្នកទស្សនាជាង ១ លានដង

បានផុស

នៅ

អាចនិយាយបានថា បទ”Are you ok” របស់ផលិតកម្មGalaxy Navatra បទជាចម្រៀងដំបូងបំបែកកំណត់ត្រាអ្នកមើលច្រើនជាងគេនៅកម្ពុជា ក្នុង​រយៈពេល​ខ្លី ត្បិត​អី​គ្រាន់តែ​ផុស​មិន​ដល់ ៩​ម៉ោង​ផង មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ​ជាង ១​លាន​ដង​ទៅហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បទ​”Are you ok” ត្រូវបាន​ផលិតកម្ម​Galaxy Navatra បង្ហោះ​លើ channel youtube ថ្មី​មួយ​របស់ខ្លួន មាន​ឈ្មោះថា CAM-POP Galaxy Navatra នៅ​ម៉ោង ៧​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បើ​គិតដល់​ម៉ោង​៤​រៀលថ្ងៃ​ដដែល​នេះ ពោល​ត្រឹមតែ ៩​ម៉ោង​ប៉ុណ្ណោះ មាន​អ្នក​ចូល​ទស្សនា​ច្រើន​លើសលប់​។​

​ការ​សម្រុកចូល​ទស្សនា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ភ្ល្លូកទឹកភ្លូកដី​ដោយ​មិន​នឹកស្មាន​ដល់ ក៏​ព្រោះតែ​បទ​ចម្រៀង​មួយ​បទ​នេះ​មហាជន​បាន​ទន្ទឹងរង់ចាំ​ជាង១​ខែ​មកហើយ ចង់ដឹង​ពី​វីដេអូ​ពេញ ខ្លឹមសារ និង​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​យ៉ាងណា ? បន្ទាប់ពី​ផលិតកម្ម បានប្រកាសថា ខ្លួន​ផលិត​បទ​ចម្រៀង​មួយ​បទ​នេះឡើង ក្រោយ​ទិញ​សិទ្ធិ​ពាក្យ Are you ok ពី​អ្នក លេង​Tik Tok ម្នាក់​នៅ​ខេត្តកំពត ដែល​បង្កើត​ពាក្យ​នេះ​ឡើង​ល្បី​ពេញ​Tik Tok​។​

​បទ​”Are you ok” ច្រៀង​ដោយ​កញ្ញា តន់ ចន្ទ​សី​ម៉ា ដែលជា​កំពូល​តារាចម្រៀង​វ័យក្មេង​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​នាពេល​បច្ចុប្បន្ន​។ បទ​ចម្រៀង​មួយ​នេះ​បាន​ប្រើពេល​ផលិត​ជាច្រើន​ថ្ងៃ ដោយ​ការចំណាយ​ប្រាក់​រាប់ម៉ឺន​ដុល្លារ ព្រមទាំង​មានការ​យកចិត្តទុកដាក់​ជាខ្លាំង​ពី​ថ្នាក់ដឹកនាំ​ផលិតកម្ម ដើម្បី​បំពេញតម្រូវការ​អ្នកគាំទ្រ​។​

​ទទឹម​គ្នា​នោះដែរ​បន្ទាប់​ពីបទ​”Are you ok” ចេញផ្សាយ​ភ្លាម​គេ​ក៏​ឃើញ មាន​សារព័ត៌មាន​ទាំង​ជាតិ​និង​អន្តរជាតិ​ផ្សាយ​ពីបទ​ចម្រៀង​នេះ​ជាច្រើន ប្រទេស​ផងដែរ មានដូចជា​ថៃ ឥណ្ឌា​ជាដើម​។​ដោយ​សន្ទុះ​នៃ​ការគាំទ្រ​ខ្លាំង​ក្នុង​រយៈពេល​ដ៏​ខ្លី​បែបនេះ មហាជន​បានដាក់​ក្ដី​រំពឹងថា បទ​”Are you ok” ច្បាស់​ជា​នឹង​ក្លាយជា​បទ​ចម្រៀង​ទីមួយ​របស់​កម្ពុជា មាន​អ្នក​ចូល​ទស្សនា​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​ជាក់​ជាមិនខាន​។​

​កុំ​ខាត​ពេល​យូរ តោះ​! ប្រិយមិត្ត​មក​ស្ដាប់ បទ​”Are you ok” ទាំងអស់គ្នា តើ​មាន​អត្ថន័យ​យ៉ាងណា​សូម​ទស្សនា​៖​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម