Connect with us

ជីវិតកម្សាន្ដ

ម៉ៃ សុគន្ធ ត្រូវមេការសំណង់ប្ដឹងពីបទឆបោកលុយជិត១ម៉ឺនដុល្លារ

បានផុស

នៅ

លោក ម៉ៃ សុគន្ធ ដែលជាតារាចម្រៀងមួយរូប និងល្បីខាងពូកែទើសសឹងតែគ្រប់រឿងកន្លងមកនោះ ត្រូវ​បាន​មេការ​ជាងសំណង់​រួមទាំង​កូនជាង​ជាច្រើន​នាក់ ប្តឹង​ពីបទ រំលោភ​លើ​ទំនុកចិត្ត​ទឹកប្រាក់​ជិត​១​ម៉ឺន​ដុល្លារ ចូល​លោកស្នងការ​នគរបាល​ខេត្តកណ្តាល ដើម្បីអោយ​ជួយ​រក​យុត្តិធម៌ ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបាន​រៀបរាប់ថា កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ លោក ម៉ៃ សុគន្ធ បាន​ទាក់ទង​លោក​អោយធ្វើ​ការសាងសង់ រី​សត​ មួយកន្លែង​ស្ថិតនៅ​ចំណុច​ក្រោយ​ប៉ុស្តិ៍នគរបាល​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ក្រោយមក នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ លោក ម៉ៃ សុគន្ធ បានប្រគល់​ប្រាក់​អោយ​លោក​ចំនួន​៤០% ស្មើនឹង​៦,២០០​ដុល្លារ និងបាន​ព្រមព្រៀងគ្នា​បញ្ចប់​ការសាងសង់​និង​ប្រគល់​ប្រាក់​បញ្ចប់​ការងារ ។ ក្រោយមក ក្រុម​ជាង​ធ្វើ​សម្រុក​ធ្វើ​ការងារ រួចរាល់​មុន​កាលកំណត់​៥​ថ្ងៃ ក៏បាន​ទៅ​ទាមទារ​ប្រាក់​ពី​លោក ម៉ៃ សុគន្ធ ចំនួន​៦០%បន្ថែម ស្មើនឹងជាង​៩,៣២០​ដុល្លារ​ទៀត ​តែ​លោក ម៉ៃ សុគន្ធ មិនបានប្រគល់ឲ្យទេ ដោយព្យាពេលថ្ងៃនេះ​ ថ្ងៃនោះ រ​ហូតដល់បច្ចុប្បន្ន។​

ដោយឡែក លោក ម៉ៃ សុគន្ធ វិញ កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ បានធ្វើ​លិខិត​ជូនដំណឹង​មួយ ជម្រាប​មក លោក ខាំ ប៉ុណ្ណា​រិ​ន ផងដែរ អំពី​ការរំលាយ​កិច្ចសន្យា​សាងសង់ ដោយ​លោក ម៉ៃ សុគន្ធ ចោទ​ប្រកាន់ លោក ខាំ ប៉ុណ្ណា​រិ​ន ថា មិនបាន​អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាម​កិច្ចសន្យាសាងសង់ ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម