Connect with us

ជីវិតកម្សាន្ដ

សំណុំក្ដីរបស់តួ Leo ក្នុងរឿង ព្យុះកណ្ដាប់ដៃបងប្អូនទាំង៣ តុលាការសម្រេចហើយ

បានផុស

នៅ

តួឯកប្រុស Leo ក្នុងរឿង ព្យុះកណ្ដាប់ដៃបងប្អូនទាំង៣ ត្រូវប៉ូលិសហុងកុងដាក់ពន្ធនាគាររយៈពេល ១៨ថ្ងៃ ហើយដកហូតសិទ្ធិបើកបររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣ពាន់ដុល្លារហុងកុង (៣៨៥ ដុល្លារអាមេរិក) ពីបទធ្វេសប្រហែសលើការបើកបរ។

Fist Fight - Program - TVBAnywhere Official Website
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាទូរទស្សន៍ហុងកុងលោក Mat Yeung Ming ត្រូវបានចៅក្រមចោទប្រកាន់លើករណីបើកបរដោយស្រវឹងជោគជាំ និងខ្វះការប្រុងប្រយ័ត្ន​ វិះតែនឹងបង្កគ្រោះដល់អ្នកដទៃដែលធ្វើដំណើរលើផ្លូវរួមគ្នា។

តួប្រុសប្រចាំទូរទស្សន៍ TVB រូបនេះ បានសារភាពថាខ្លួនពិតជាផឹកសា្រស្រវឹង និងបើករថយន្តដោយខ្លួនឯងទាំងមិនទាន់ស្វាងពិតមែន ព្រមទាំងបើកបរបញ្រ្ចាសផ្លូវទៀតផង។ យ៉ាងណា លោកបានទួលកំហុសទាំងអស់ និងសុំនៅក្រៅឃុំ  រហូតដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តុលាការសម្រេចឱ្យតារាសម្តែងវ័យ ៤០ឆ្នាំរូបនេះ ត្រូវបានដោះលែងលើបណ្តឹងឧទ្ធរណ៍ជាសាច់ប្រាក់ ៣ម៉ឺនដុល្លារហុងកុង ក្នុងលក្ខខណ្ឌដែលលោកត្រូវស្នាក់នៅក្នុងទីក្រុង ហើយរាយការណ៍ទៅប៉ូលិស ៣ ដងក្នុងមួយសប្តាហ៍។

Mat Yeung Reveals Why His Prior Engagement Ended in Break Up - 38jiejie |  三八姐姐

គួររំលឹកថា នេះមិនមេនជាលើកទី១ទេ ដែល Mat Yeung Ming បានបើកបរខុសច្បាប់ចរាចរណ៍ ដោយកាលពីឆ្នាំ ២០០៥ លោកធ្លាប់បើករថយន្តហួសល្បឿនកំណត់ និងប្រើប្រាស់ឧបករណ៍ចល័តក្នុងពេលបើកបរ។ ពេលនោះលោកក៏ត្រូវបានតុលាការ​ដកសិទ្ធិបើកបររយៈពេល ២ឆ្នាំដូចពេលនេះដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កូនស្រីស្តេចចម្រៀងប៉ុប Michael Jackson បញ្ចេញរូបថតអាក្រាតកាយក្នុងបន្ទប់ទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម