Connect with us

ជីវិតកម្សាន្ដ

ផលិតករទម្លាយថា «Wedding 93» វីដេអូដើមសាហាវជាង Trailer ទៅទៀត

បានផុស

នៅ

បើតាមព័ត៌មានដែល​ទទួលបានទាក់ទងនឹងហេតុការណ៍ “អាពាហ៍ពិពាហ៍​ ៩៣” ពីផលិតករលោក​ Paul Zagaris បានឱ្យដឹងថា​ កាលពីឆ្នាំ ២០១៨ លោកបានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីទិញយកខ្សែអាត់វីដេអូមួយ​ និងបានចំណាយពេល២ឆ្នាំ សម្រាប់មកែកុនវីដេអូនេះ រហូតចេញ​ជា​វីដេអូ​រឿង​ពេញ​​ដែល​មាន​រយៈពេល ១ ម៉ោង និង ១១ នាទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីរឿង “អាពាហ៍ពិពាហ៍​ ៩៣” ឬ «Wedding 93» ត្រូវបានផលិតករទម្លាយថា វីដេអូដើមគួរឱ្យព្រឺព្រួចជាង​ Trailer ដែលយើងបានឃើញទៅទៀត​ ខណៈហ្វេននិយមភាពយន្តភ័យរន្ធត់លើកឡើងដែរថា រឿងនេះគួរឱ្យព្រឺខ្លាចនិងរន្ធត់មិនចាញ់ស៊េរីរឿង The Conjuring របស់អាមេរិកឡើយ។ 

តាមរយៈវីដេអូ Trailer និងតាមការរៀបរាប់របស់លោក Paul Zagaris បានឱ្យដឹងថា «Wedding 93» គឺ​ជាខ្សែ​ភាពយន្ត​បែប​ឯកសារ​ដ៏​រន្ធត់​ព្រឺព្រួច​ រៀបរាប់​ពី​ព្រឹត្តិការណ៍​នៃ​អាពាហ៍ពិពាហ៍នៅ​ទី​ជនបទ​​មួយ​ក្នុង​ប្រទេស​កម្ពុជា ​នា​​ឆ្នាំ ១៩៩៣ ដែលមានកូន​កំលោះ​ឈ្មោះ បុល និង​កូន​ក្រមុំ​​ឈ្មោះ រ៉ា​ ។ ​ខណៈ​កំពុង​ធ្វើ​ពិធីសំពះផ្ទឹម ​កូន​ក្រមុំ​មាន​អាកប្បកិរិយា​ប្លែក ខុសប្រក្រតី រហូតដល់ប្រកាច់ ដែលពេលនោះគេជឿថា ​មាន​ព្រលឹង​ចូល​សណ្ឋិតក្នុងខ្លួននាង។

បន្ទាប់មក នាង​បាន​រត់​ចេញ​ចោល​រោងការ រួចឡើង​​​ដើមឈើ​ធំ​មួយ អង្រួនសឹងបាក់ដើម និងសម្លក់សំឡឹងមក​ក្រោម​ជាមួយ​កែវ​ភ្នែក​គួរ​ឱ្យ​ខ្លាច​។ ​ក្រុម​គ្រួសារ​ទាំងសងខាង ក៏ដូចជាអ្នកផង​ បាន​នាំ​គ្នា​​តាមចាប់​នាង​ត្រឡប់​​ទៅផ្ទះ ប៉ុន្តែ​ចុងបញ្ចប់មិនទាន់ដឹងទៅជាយ៉ាងណានៅឡើយ។

ប្រិយមិត្តកម្ពុជាសង្ឃឹមថានឹងបានទស្សនាខ្សែភាពយន្តនេះពេញ ប្រសិនផលិតកម្មណាមួយរបស់អន្តរជាតិទិញសិទ្ធិផលិត ស្របពេលដែលថ្ងៃចាក់បញ្ចាំងនៅឯមហោស្រពភាពយន្ត (Film Festivals) មិនទាន់បញ្ជាក់នៅឡើយ៕

ទស្សនាវីដេអូ Trailer

អត្ថបទ៖ សន្យា

ចុចអាន៖ ខេមរៈ សិរីមន្ត សម្រេចកែតម្រូវពាក្យស្លោក បន្ទាប់ពីរងការរិះគន់ពីមហាជន

ចុចអាន៖ ខ្សែភាពយន្ត Eternals ឈរលើកំពូលតារាង Box Office តែរកចំណូលមិនដូចការរំពឹងទុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម