Connect with us

ជីវិតកម្សាន្ដ

ក្រុមគ្រួសាររៀបចំពិធីបុណ្យសែនចេតិយ ឧទ្ទិសកុសល​ដល់​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា

បានផុស

នៅ

មហាជន និងអ្នកគាំទ្រពិតជានូវចាំច្បាស់ ពេលរម្លឹកដល់រាជិនីសំឡេងមាស រស់ សិរី​សុ​ទ្ធា ដែលជា​តារាចម្រៀង​ខ្មែរ​ដ៏​ល្បីល្បាញ ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ៦០ និង​៧០ ហើយជាដៃគូចម្រៀងជើងឯកយ៉ាង​ឆ្នើម​បំផុត របស់​អធិរាជ​សំឡេង​មាសលោកតា ស៊ិន ស៊ីសាមុត។

គិតមកទល់ពេលនេះ អ្នកស្រីបានទទួលរមណភាពយូឆ្នាំមកហើយ។ ប៉ុន្តែទោះបីជាយ៉ាងណា ការគាំទ្រ និងភាពល្បីល្បាញ នៃចម្រៀងរបស់អ្នកស្រី រស់ សេរី​សុទ្ធា គឺនៅតែ​ដក់ជាប់ក្នុងអារម្មណ៍ពលរដ្ឋខ្មែរគ្រប់​ស្រទាប់វណ្ណៈ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ​អ្នកស្រី រស់ សេរី​សុទ្ធា បានបាត់បង់ជីវិតក្នុងរបបប៉ុលពត នៅទឹកដីខេត្តកំពង់ស្ពឺ ក្នុងអំឡុងឆ្នាំ ១៩៧៧ ពេលអាយុត្រឹមតែ ២៩ ឆ្លងចូល ៣០ឆ្នាំ។

ដោយឡែកចាប់អារម្មណ៍កាលពីថ្មីៗ កន្លងទៅនេះ អ្វីដែលឲ្យមហាជន និងអ្នកគាំទ្រនឹកស្រណោះខ្លាំងទៀតនោះ គឺឱកាសនៃថ្ងៃពិធីបុណ្យបង្សុកូល និងសែនចេតិយឧទ្ទិស​ ដល់​រាជិនី​សំឡេង​មាសរស់ សេ រីសុទ្ធា ដែលទើបសាងសង់រួចនេះតែម្តង។ យោងតាមការបង្ហោះនៅលើទំព័រ​ហ្វេ​ស​ប៊ុ​ក «Amazing Cambodia» បាន​បញ្ជាក់​ថា «​ថ្ងៃនេះក្រុម​គ្រួសារ​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា ដែលមានលោកស្រី រស់ សា​បឿន ជា​បងស្រី​បង្កើត បានធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ ជូន​វិញ្ញាណក្ខន្ធ​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា។

ពិធីនេះ ធ្វើឡើងស្ថិតនៅ​ទីតាំង​ចេតិយ​របស់​គាត់ ​(រស់ សេរី​សុទ្ធា ) ដែល​ទើប​កសាង​ថ្មីៗ នា​ទឹកដី​ឃុំ​ដំបូក​រូងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំ​ឱកាស​ខួបកំណើតរបស់តារាចម្រៀងរូបនេះ គឺថ្ងៃ​ទី​ ៦ ខែ​វិច្ឆិកា តែម្ដង។ ប្រភពដដែល បាន​បញ្ជាក់​ទៀត​ថា «​បើ​គាត់នៅរស់ គាត់​មាន​អាយុ ​៧៤​ឆ្នាំ ​ហើយ​ឆ្នាំនេះតែ​ជា​អកុសល គាត់​បាន​បាត់​បង់ជីវិត​ក្នុង​របប​ប៉ុលពត នៅ​ទឹកដី​ខេត្តកំពង់ស្ពឺ​នេះ ក្នុងអំឡុង​ឆ្នាំ ​១៩៧៧ ពេល​អាយុ​ត្រឹមតែ ​២៩​ឆ្លង​ចូល​ ៣០​ឆ្នាំ​»​។​

ពិធីបុណ្យ​បង្សុកូល និង​សែន​ចេតិយឧទ្ទិសកុសល ​ដល់​រាជិនីសំឡេងមាស រស់ សេរី​សុទ្ធា គឺធ្វើតាម​លទ្ធភាព​របស់​ក្រុមគ្រួសារ​របស់​គាត់។ ​តាមពិត គួរតែ​មាន​ពិធីបុណ្យឆ្លងចេតិយ និងពិធី​សាសនា ​ដែល​មាន​លក្ខណៈទ្រង់ទ្រាយធំ អធិក​អធម​ជាង​នេះ ឲ្យ​សម​នឹង​កិត្តិយស​របស់គាត់។ តែ​ប្រហែល​មកពី​បរិបទ​ជំងឺកូ​វីដ​-១៩ ទើបមិនអាចឲ្យមានមនុស្សកុះករបាន។ នេះបើតាមការលើកឡើងបន្ថែម ពីប្រភពខាងលើ៕

អត្ថបទ៖ ចាន់ រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម