Connect with us

ជីវិតកម្សាន្ដ

ម្ចាស់ជ័យលាភីកញ្ញាឯក៤រូបមកពីខេត្តបាត់ដំបងកំពុងអង្រួនបេះដូងអ្នកគាំទ្រ

បានផុស

នៅ

ទស្សនិកជន​កត់សម្គាល់​ឃើញថា​ សម្រាប់​វិស័យ​បវរកញ្ញា​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ហាក់​ទ​ទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​ហើយ​ក្នុងនោះដែរ​បវរកញ្ញា​ក​ម្ពុ​ជា​ជាច្រើនរូប​ក៏បាន​ចាប់ផ្តើម​បណ្តុះបណ្តាល​ព្រមទាំង​មាន​ឱ​កាស​ក្នុង​ការចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ផងដែរ​។​

តួយ៉ាង​នា​អំឡុង​ឆ្នាំ​២០២១​នេះ​ ចំពោះ​វិស័យ​កញ្ញាឯក​នៅ​កម្ពុជា​ក៏មាន​ការប្រឡង​ជា​បន្តបន្ទាប់​ ដោយតាម​រយ​:​កម្មវិធី​នីមួយៗ​បាន​ប្រើ​ពេលវេលា​ក្រ​កួត​អស់​ជាច្រើន​ខែ​ និង​ស្វិត​ស្មាញ​បំផុត​ដើម្បី​ចម្រាញ់រក​នូវ​ម្ចាស់​មកុដ​ដែលមាន​សមត្ថ​ភាព​ និង​ទេព​កោសល្យ​ខ្ពស់​ប្រចាំ​កម្មវិធី​ក្នុងការ​តំណាង​កម្ពុជា​ចេញទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​បើ​ក្រឡេក​មក​មើល​ម្ចាស់​ជ័យលាភី​កញ្ញា​ឯក​៤​កម្មវិធី​ធំៗ​ដែល​ត្រូវបាន​គេ​ដឹងថា​​សុទ្ធ​សឹង​មាន​ដើមកំណើត​មកពី​ខេត្ត​ទឹកដី​ខេត្តបាត់ដំបងដែលមាន​សម្រស់​ស្រស់ស្អាត​ឯណេះ​វិញ​ គឺ​បាន​នឹង​កំពុង​អង្រួន​ចិត្ត​មហាជន​តាមរយ​:​ប្រជាប្រិយ​ភាព​ក្នុងការ​លេចធ្លោ​លើ​ឆាក​បវរកញ្ញា​កម្ពុជា​ផងដែរ​។ ​ចំពោះ​បវរកញ្ញា​ទាំង​៤​រូបនេះ​រួមមាន​៖

១. កញ្ញា ហុក សា​រិ​តុលា Miss Wisdom Cam bodia២០២១​។​ បវរកញ្ញា​រូប​ស្រស់ ហុក សា​រិ​តុលា មាន​អាយុ​១៩​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​រំចេក៤ ឃុំ​រតនៈ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​។​ នាងបាន​គ្រង​មកុដ​នៅ​ថ្ងៃទី​៣១ ​ខែកក្កដា​ ឆ្នាំ​២០២១ និង​ត្រៀមខ្លួន​តំណាងឱ្យ​កម្ពុជា​ទៅ​ប្រកួត​ក្នុង​កម្មវិធី Miss Wisdom World​នៅ​ប្រទេស​វៀតណាម ។​

២.​កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា​ Miss GrandCam bodia ២០២១​។ ​បវរកញ្ញា សុ​ត​ធីតា មាន​អាយុ២៣​ឆ្នាំ​មាន​ទីកន្លែង​កំណើត​នៅ​រាជធានី​ភ្នំពេញ​ ជា​បេក្ខ​ភាព​តំណាងឱ្យ​ខេត្តបាត់ដំបង​។​ នាង​បាន​គ្រង​មកុ​ដ​នៅ​ថ្ងៃទី​០៩ ​ខែតុលា​ ឆ្នាំ​២០២១​ និង​តំណាងឱ្យ​កម្ពុជា​ទៅ​ប្រកួត​កម្មវិធី​Miss Grand Internati onal នៅ​ប្រទេស​ថៃ​នា​ខែធ្នូ​នេះ​។​

៣. កញ្ញា ជា ចាន់​រ៉ានី Miss Cambodia២០២ ១​។​ បវរកញ្ញា​រូបនេះ​មាន​អាយុ​២៦​នឹងមាន​ទីកន្លែង​កំណើត​ខេត្តបាត់ដំបង​ហើ​យ​នាង​បាន​គ្រង​មកុដ កាលពី​រាត្រី​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០២១​នឹង​ត្រៀម​តំណាងឱ្យ​កម្ពុជា​ចូលរួម​ប្រកួត​Miss Internatio nal​នាពេល​ខាងមុខនេះ​។​

៤. កញ្ញា ម៉ៅ រស្មី ជា​ម្ចាស់​មកុដ Miss Tourism Cambodia២០២១​។​បវរកញ្ញា រស្មី មាន​វ័យ​២១ ឆ្នាំមាន​ស្រុកកំណើត​នៅឯ​ខេត្តបាត់ដំបង​ផងដែរ​។ នាង​បាន​គ្រង់​មកុដ Miss Tourism Cambod ia២០២១​នៅ​រាត្រី​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០២១​ដោ យ​នាង​ត្រៀមខ្លួន​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ​ក្រោយនេះ​ផងដែរ​៕

អត្ថបទ៖ ​ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម