Connect with us

ជីវិតកម្សាន្ដ

នាយ សង់ សេដ្ឋ ទម្លាយរឿងរ៉ាវនៅពីក្រោយខ្នង ដែល សុន ស្រីពេជ្រ អស់ទ្រព្យជិត៣០ម៉ឺនដុល្លារ

បានផុស

នៅ

កាលពីថ្មីៗនេះមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពេលដែលគ្រួសារតារាកំប្លែងជើងចាស់លោកតា សង់ស៊ីស បានលើកដៃសំពះសុំឲ្យបងប្អូនជួយទិញផ្ទះគាត់ផង ​ដើម្បី​យកលុយ​ទៅ​ដោះបំណុល​គេ​ជាង​១០​ម៉ឺន​ដុល្លារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យ៉ាងណាមិញ​ បន្ទាប់ពី​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​ដោយ​សុំ​ឲ្យ​ជួយ​ទិញ​ផ្ទះ​បានត្រឹមតែ​រយ​:​ពេល​៣​ថ្ងៃនោះ​ កាលនោះ​តារាចម្រៀង​អ្នកនាង សុន​ ស្រី​ពេជ្រ កូនស្រី​បង្កើត​លោកតា សង់​ស៊ី​ស ក៏បាន​បញ្ចេញ​នូវ​ចំនួន​ទឹកប្រាក់​ទទួលបាន​ពី​សប្បុរស​ជន​ជួយ​ដល់​ឪពុក​ខ្លួន​(​តា​សង់​ស៊ី​ស​)​មាន​ជិត​៦​ពាន់​ដុល្លារ​។​

​ដោយឡែក​ទន្ទឹមគ្នា​ដែល​ រឿងរ៉ាវ​នេះ​ទើបតែ​កន្លងផុតទៅ​មិនទាន់បាន​ប៉ុន្មាន​ផង​ ក៏​ស្រាប់តែ​ពេលនេះ​តារា​កំប្លែង​នាយ សង់ សេដ្ឋ ដែលជា​បង​បង្កើត​ប្រុស សុន ស្រី​ពេជ្រ បាន​ទម្លាយ​ពី​រឿងរ៉ាវ​នៅ​ពី​ក្រោយ​ខ្នង​របស់​ប្អូនស្រី​រូបនេះ​ ដែល​បាន​ចេញមុខ​ក្នុងការ​ចំណាយ​ថវិកា​លើ​ការព្យាបាល​ឪពុក​លោកតា សង់ស៊ីស និង​ប្អូន​អស់​ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លារ​។​

​ក្នុងនាម​ជា​បងប្រុស​ម្នាក់​នាយ សង់ សេដ្ឋ បា​នសម្តែ​ង​នូវ​ការ​កោត​ស​សើរ​ចំពោះ​ការលះបង់​របស់ សុន ស្រី​ពេជ្រ សម្រាប់​គ្រួសារ​និង​មិនដែល​ពោល​ពាក្យ​ពី​ការ​អស់សង្ឃឹម​នោះឡើយ​។ ជាក់ស្តែង​នាយ សង់ សេដ្ឋ បាន​បង្ហោះ​សារ​ដូច្នេះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កថា ​មនុស្ស​ស្រី​ម្នាក់នេះ​ធ្លាប់​អស់​លុយ​ដោយសា​រមើល​ប្អូនប្រុស​និង​ឪពុកម្តាយ​អស់​ផ្ទះ​២​ល្វែង១៦​បន្ទប់ ​ឡាន​ពីរ​គ្រឿង​សរុបមក​មិន​ក្រោម​៣០​ម៉ឺន​ដុល្លារ​មិនដែល​ពោល​ពាក្យ​ថា​អស់សង្ឃឹម​ឡើយ​។​

​នាយ សង់ សេដ្ឋ បន្តទៀតថា​”​ចាំមើល​តើ​បងប្អូន​ណាខ្លះ​ត្រូវ​ផ្តល់​កម្លាំង​ចិត្ត​វា​វិញ​ ចំណែក​ខ្ញុំ​វិញ​មាន តែ​ពាក្យ​ថា​អរគុណ​ប្អូនស្រី​គុណបុណ្យ​ទេវតា​ថែរក្សា​ប្អូន​ជានិច្ច​និង​មាតាបិតា​ជា​ព្រះ​ក្នុងផ្ទះ​លើករាសី​ប្អូន​រហូត​។​

​សូម​បញ្ជាក់ដែរថា ការទម្លាយ​រឿងរ៉ាវ​ខាងលើ​ពី​នាយ សង់ សេដ្ឋ ពេលនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​ក្រុមគ្រួសារ​របស់​នាយ​រួមជាមួយ​ប្អូនស្រី​អ្នកនាង សុន ស្រី​ពេជ្រ ផង​ដែរ​កាលពី​កន្លងទៅ​បានប្រកាស​ពី​កា រលក់​ផ្ទះ​បន្ទាន់​ក្នុងតម្លៃ​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​ សម្រាប់​ដោះស្រាយ​ថ្លៃ​ព្យាបាល​ឪពុក​នាយ សង់ស៊ី​ស​និង​ប្អូនប្រុស​។ ​ប៉ុន្តែ​ក្រោយ​ការប្រកាស​បាន​ប៉ុន្មា​ន​ថ្ងៃ សុន ស្រី​ពេជ្រ និង​គ្រួសារ​ក៏បាន​សម្រេច​ជាថ្មី​ដោយ​មិន​លក់​ផ្ទះ​នេះ​វិញ​ទេ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

នគរបាល​កម្ពុជា សហការ​ជាមួយ​នគរបាល​កូរ៉េ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ មាន​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ គ្រោងធ្វើនៅថ្ងៃទី ០១ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

ភ្លេចខ្លួនមួយភ្លែតសោះ កូនប្រុសពៅរបស់តារាប្រស Ken​ ពេញកំលោះស្ដូក

ព័ត៌មានជាតិ២ ម៉ោង មុន

វឌ្ឍនភាពស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧,៥%

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យការងារ អំពាវនាវពលករ ត្រូវជ្រើសរើសក្រុមហ៊ុនចុះបញ្ជីត្រឹមត្រូវ ចៀសវាងចាញ់បោកមេខ្យល់

Sokha Hotels

ព័ត៌មានពេញនិយម