Connect with us

ជីវិតកម្សាន្ដ

រ៉េត សារីតា ប្រកាសបង្កើតមូលនិធិសប្បុរសធម៌ ជួយដល់ពលរដ្ឋ ២៧៧ គ្រួសារ នៅតំបន់ដាច់ស្រយាល

បានផុស

នៅ

ទស្សនិកជនបានបង្ហាញការគាំទ្រ និងសរសើរអតីតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២០ កញ្ញារ៉េត សារីតា ខណ:កាលថ្មីៗនេះ នាងបានប្រកាសបង្កើតមូលនិធិសប្បុរសធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត ជិត៣០០គ្រួសារ រស់នៅតំបន់ដាច់ស្រយាលមួយនៃប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់តារាស្រី រ៉េត សារីតា នេះបានធ្វើឡើង​ ស្រប​ពេល​ឱកាស​នៃ​ថ្ងៃ​ខួប​កំណើត​គម្រប់អាយុ ២៧ ឆ្នាំ។ កញ្ញា  រ៉េត សារីតា បានលើកឡើងថា ក្នុង​ឱកាស​នាង​ខ្ញុំ​ឈាន​ចូល​វ័យ២៧ឆ្នាំ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំនេះ នាងខ្ញុំ​មាន​គម្រោងរៀបចំកម្មវិធី “មូលនិធិ ២៧៧” ដើម្បី​រៃ​អង្គាស​ថវិការ​ជួយ​ដល់ ២៧៧ គ្រួសារ ដែល​កំពុង​ខ្វះខាត​ស្បៀង​អាហារ​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​មួយ​ចំនួន​នៅ​ប្រទេសកម្ពុជា។ 

រ៉េត សារីតា បន្តថា នាងខ្ញុំជឿជាក់​ថា ​កញ្ចប់​អាហារ​ជំនួយ​នេះ​ អាច​ជួយ​សម្រួល​និងចិញ្ចឹមបងប្អូន​ដែល​ខ្វះខាត ​បានមួយរយៈ។ កូវីដ​ពិតជាពិបាកណាស់​ សម្រាប់យើង​ទាំងអស់គ្នា ​ដូច្នេះ​យើង​ពិតជា​មិន​អាច​នឹក​ស្មាន​ដល់​ ពី​ទំហំ​នៃ​ការ​លំបាក​របស់​បងប្អូន​ ដែល​មាន​ការ​ខ្វះខាត​ក្នុង​ការ​ចិញ្ចឹម​គ្រួសារ​របស់​ពួកគាត់​នា​គ្រា​នេះ។ 

កញ្ញា រ៉េត សារីតា បាន​បញ្ជាក់​ថា​​ គំនិត​របស់​ខ្ញុំ​គឺ​ចំណាយ​ក្នុងមួយ​គ្រួសារ​ គឺ​ថវិកា​ចំនួន១៤ម៉ឺនរៀង (៣៥ដុល្លារ)។អង្ករ១បាវ (៥០គីឡូក្រាម)១០ម៉ឺនរៀល (២៥ដុល្លារ)។ គ្រឿង​ឧបភោគ​បរិភោគ ២ម៉ឺនរៀល (៥ដុល្លារ) និងសាច់ប្រាក់២ម៉ឺនរៀល (៥ដុល្លារ) ជូនដល់​ក្រុម​គ្រួសារ​គោលដៅ ​ទឹក​ប្រាក់​សរុបគឺ ៣៨លាន៧៨ម៉ឺន​រៀល(៩៦៩៥ដុល្លារ)។

បវរកញ្ញារ៉េត សារីតា បាននិយាយទៀតថា​ នាងខ្ញុំសង្ឃឹមថា​ បងប្អូន​នឹង​ចូលរួម​ចែករំលែក​ក្ដី​ស្រលាញ់​ជាមួយ​នាង​ខ្ញុំ​ ទៅ​កាន់​បងប្អូន​ដែល​កំពុង​ជួបការលំបាក​ទាំងនោះ៕

អត្ថបទ៖ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៣២ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៣៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៣៩ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៤១ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម