Connect with us

ជីវិតកម្សាន្ដ

ឈុតតំណាងជាតិកញ្ញាឯកនៃកម្ពុជា រំលេចព្យញ្ជនៈខ្មែរដួងព្រលឹងជាតិ ត្រៀមចូលរួមប្រកួតនៅប្រទេសថៃ​

បានផុស

នៅ

មហាជន​បានដឹងហើយថា​ Miss Grand Cambodia2021​ កញ្ញា​ ប៉ូគឹម​ថេ​ង សុ​ត​ធីតា បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​ប្រកួត​កម្មវិធី​Miss Grand International 2021​នៅឯ​ភូ​កេ​ត ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​១៦ ​ខែវិច្ឆិកា ​ឆ្នាំ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណើរ​នេះ ​គេ​ជឿជាក់ថា​ Miss Grand Cambodia2021​ ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា នឹង​បង្ហាញ​នូវ​អ្វី​ដែលជា​ភាព​អស្ចារ្យ​របស់​ស្ត្រី​ខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​។ ​ដោយឡែក​នៅ​ថ្ងៃទី​២២​ ខែវិច្ឆិកា ​ឆ្នាំ​២០២១​ស្ថាប័ន Miss Grand Cambodia បានបង្ហាញ​ឈុត​តំណាង​ជាតិ​ដែល​នឹងត្រូវ​គ្រង​ដោយ Miss Grand Cambodia 2021 ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា សម្រាប់​ប្រកួត​លើ​ឆាក​អន្តជាតិ​នៅឯ​ប្រទេស​ថៃ​ឆាប់ៗ​នេះ​ផងដែរ​។​

នៅលើ​ផេ​ក​ផ្លូវការ​ Miss Grand Cambodia​ បាន​បង្ហោះ​ភ្ជាប់​រូបភាព​ដ៏​អស្ចារ្យ​នោះ​ថា ​ឈុត​តំណាង​ជាតិ​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ ហើយ​ឈុត​នេះ​មាន​ឈ្មោះថា​ ក្ស​ត្រី​ក្រុង​កម្ពុជា ​នៃ​វប្បធម៌​អរិយធម៌​(National Costume Miss Grand Cambodia 2021)​។​

ប្រភព​បន្តថា ​យើង​បាន​នាំយក​ទាំង​ព្យញ្ជនៈ​ខ្មែរ ​ដួង​ព្រលឹង​ជាតិ​ និង​ឆ្នេរ​ខ្សាច់​ស​ស្អាត​នា​ខេត្ត​ព្រះ​សីហ​នុ​បូក​បន្ថែម​ក្បូរ​ក្បាច់រចនា​យ៉ាង​ប្រណីត​នៅក្នុង​ឈុត​មួយ​នេះ​នៅ​លើ​ឆាក​អន្តជាតិ ក្នុង​កម្មវិធី Miss Grand International 2021​។​ ប្រភព​បា​នបង្ហោះ​ទៀតថា ​នៅ​ពីក្រោយ​រូបភាព​ដ៏​ស្រស់ស្អាត​និង​ប្រណីតភាព​នៃ​ឈុត​តំណាង​ជាតិ​ គឺ​ត្រូវ​លះ​បង់កម្លាំ​ង​កាយ​កម្លាំងចិត្ត ត្រូវ​ប្រើ​បេះដូង​ដែល​ស្រ​ឡាញ់​យកមក​ច្នៃ​ឈុត​ប្រណីតភាព​មួយ​នេះ​បាន​។​

ប្រភព​លើកឡើង​ទៀតថា ​អ្នកគ្រប់គ្រង​កម្មវិធី​យើង​ពិត​ជាមាន​កិត្តិយស​និង​មាន​មោទនភាព​បំផុត​ទៅលើ​យុវជន​កម្ពុជា​ ជាពិសេស​លោក លី ភក្ត្រា​រដ្ឋ​ហ្វុ​ង នឹង​លោក សាយ ធារ៉ា និង​ក្រុមការងារ​ទាំងអស់ អ្នក​អាច​បង្ហាញ​ស្នាដៃ​យ៉ាង​អស្ចារ្យ​នេះ​ ទៅកាន់​ឆាក​អន្តរជាតិ​បាន​។ ​យើង​សូម​លើកទឹកចិត្ត​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​ឲ្យ​មាន​ភាពក្លាហាន​បញ្ចេញស្នាដៃ បង្ហាញ​មុខមាត់​ជាតិ​បង្ហាញ​អត្តសញ្ញាណ​ជាតិ​ទៅកាន់​ពិភពលោក ។​

ប្រភព​បន្ថែម​ថា ​យើង​សូម​កោតសរសើរ​ យើង​សូមឲ្យ​តម្លៃ​នេះ​ការ​ខិត​ខំប្រឹងប្រែង​លះបង់​ពេលវេលាកម្លាំង​កាយ​ចិត្ត​ពិតប្រាកដ​ក្នុងការ​ធ្វើ​ឈុត​តំណាង​ជាតិ​ដ៏​អស្ចារ្យ​ប្រកបដោយ​ប្រណីតភាព​មួយ​នេះ​ យើង​ពិត​ជាមាន​មោទនភាព​ណាស់​ដោយមាន​យុវជន​ជា​កម្លាំងចលករ​ដ៏​រឹងមាំ​នៅក្នុង​ការការពារ​វប្ប​ធម៌​និង​ថែរក្សា​អរិយធម៌​ដ៏​រុងរឿង​មួយ​នេះ ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៥ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤៤ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម