Connect with us

ជីវិតកម្សាន្ដ

ដឹងមូលហេតុដែល បាន មុន្នីល័ក្ខ ត្រូវចូលពេទ្យ និងប្រកាសលុបចោលកម្មវិធីបន្ទាន់

បានផុស

នៅ

​មហាជន​និង​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ ក្រោយ​ឃើញ​តារាចម្រៀង​សំនៀង​ផ្អែម បាន មុន្នីល័ក្ខ បានប្រកាសយ៉ាងតក់ក្រហល់លុបចោលកម្មវិធីមួយចំនួន ខណៈខ្លួននាងកំពុងសម្រាកនៅលើគ្រែពេទ្យស្ដូកស្ដឹង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​របស់​អតីត​បេក្ខភាព​ប្រ​ឡង​កម្មវិធី​The Voice Cambodia រដូវ​រដូវ​កាល​ទី​១​កញ្ញា បាន មុន្នី​ល័​ក្ខ បាន​សរសេរ​បែបនេះ​ថា​« សុំទោស​ម្ចាស់​កម្មវិធី​ដែល​ខាងយើង​ខ្ញុំ​ត្រូវ​លុប​ភ្លាមៗ​»​។​ប៉ុន្តែ​នាង​មិនបាន​បញ្ជាក់​ទេ​ថា​ខ្លួន​មាន​បញ្ហា​អ្វី​ឡើយ​។​

​ដោយឡែក​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​ជំនួយការ​របស់ក​ញ្ញា បាន មុន្នី​ល័​ក្ខ​ ឈ្មោះថា លីន​ដា បាន​និ​យាយ​ប្រាប់​កម្ពុជាថ្មី​ថា​ មូលហេតុ​ដោយសារ​កញ្ញា​ បាន មុន្នី​ល័​ក្ខ មានជំងឺ​ត្រូវ​ចូល​មន្ទី​រពេទ្យ​បន្ទាន់​។ ​កញ្ញា លីន​ដា បា​នបន្ត​ថា បាន មុន្នី​ល័​ក្ខ មាន​ជំងឺ​មេរោគ​ក្នុង​ក្រពះ​និង​ពោះវៀន​ដែល​បណ្តាល​ឲ្យ​ធ្វើទុក្ខ​ខ្លាំង​ត្រូវ​ចូល​ពេទ្យ​ភ្លាមៗ​តែម្តង​។​

​ជំនួយការ បាន មុន្នី​ល័​ក្ខ បាន​បន្ថែមថា ​តារា​ច​ម្រៀង​រូបនេះ ​បាន​ចូល​មន្ទី​រពេទ្យ​កាលពី​ថ្ងៃទី​២៣​ខែ​វិច្ឆិកា​ម្សិលមិញ​ ព្រោះ​បញ្ហា​ជំងឺ​ក្រពះ​ពោះវៀន​។​ ម្យ៉ាងទៀត​ ពេលនេះ មុន្នី​ល័​ក្ខ បាន​ធូរ​ស្រាល​ខ្លះ​ហើយក្រោយ​ទទួល​បាន​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៣ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម