Connect with us

ជីវិតកម្សាន្ដ

សុខ ពិសី ១ សប្តាហ៍ធ្វើតេស្តកូវីដ ៤ ដង ដើម្បីការពារខ្លួនឯង

បានផុស

នៅ

តារាចម្រៀង​សំនៀង​ផ្អែម​កញ្ញា​ សុខ ពិសី ទោះបីជា​បច្ចុប្បន្ន​គេ​ឃើញ​ថា ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ហាក់​មាន​សភាព​ធូ​រស្រាល​បន្តិច​ហើយ​ក្តី ​ប៉ុន្តែ​នាង​នៅតែ​បន្ត​អនុវត្ត​ការការពារ​តាម​ការណែនាំ​របស់ក្រសួងសុខាភិបាល​ជានិច្ច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លើសពីនេះទៅទៀត ​រឿង​ដែល​គេ​កាន់តែ​ចាប់​អារម្មណ៍​នោះ ​គឺតារាចម្រៀង សុខ ពិសី ក៏បានប្រកាន់ភ្ជាប់នូវការរក្សាអនាម័យ និងជាពិសេសក្នុង ១ សប្តាហ៍ នាងត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ ចំនួន ៤ ដង​។ ​ប៉ុន្តែ​ទន្ទឹមគ្នានេះ សុខ ពិសី ក៏​នៅតែ​បង្ហា​ញ​ក្តីបារម្ភ​ចំ​រឿង​មួយ​ផងដែរ​។​

​បើតាម​ការលើកឡើង​ឲ្យ​ដឹង​ពី​តារាចម្រៀង​កញ្ញា សុខ ពិសី​បាន​បញ្ជាក់ថា ​ទោះបីជា​នាង​បានធ្វើ​ត ស្ត​៤​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​រក​ជំងឺ​កូ​វីដ​ក៏​ពិត​មែន​តែ ​រឿង​ដែល​បារម្ភ​នោះ​ គឺ​បញ្ហា​ច្រមុះ​តែម្តង​។ ​កញ្ញា សុខ ពិសី បាន​ថ្លែង​បែបនេះ​ថា​ តេស្ត​មួយ​អាទិ​ត្យ​៤​ដង​ចង់​ពិការ​ច្រមុះ​។​

​ជាមួយគ្នានេះដែរ ​តារា​ស្រី​កញ្ញា សុខ ពិសី ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​មហាជន​និ ង​អ្នកគាំទ្រ​ឲ្យ​មាន ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​កូ​វីដ​-១៩​ផងដែរ ​ព្រោះថា​យើង​អាច​ភ្លេច​កូ​វីដ​ប៉ុន្តែ​កូ​វីដ​មិន​ភ្លេច​យើង​ទេ​។ ​ដូច្នេះ​សូម​ចូលរួម​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៣​កុំ ៣​ការពារ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម