Weir និង Bella បែកគ្នា មិនមែនព្រោះអ្នកទី៣ទេ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

Weir និង Bella បែកគ្នា មិនមែនព្រោះអ្នកទី៣ទេ

បានផុស

នៅ

រឿងរ៉ាវពាក្យចចាមអារ៉ាមដែលថា តារាសម្ដែងស្រីលំដាប់ប្រទេស Bella Ranee និងតារាសម្ដែងប្រុសជួរមុខលោក Weir បានបែកបាក់គ្នា ពេលនេះសាមីខ្លួនទាំងសងខាងបានចេញមកបញ្ជាក់ច្បាស់ហើយថា ពួកគេពិតជាចែកផ្លូវគ្នាប្រាកដមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
4 mối tình vượt nhà đài của Tbiz: Không thể thiếu 'huyền thoại' Bella Ranee  và Weir Sukollawat

គូស្នេហ៍តារាសម្ដែងថៃមួយគូនេះ ត្រូវបានគេដឹងថាបានទាក់ទងគ្នាជាគូសង្សារអស់ពេល ៩ឆ្នាំមកហើយ ខណៈអ្នកគាំទ្ររង់ចាំអ៊ុតមើលតែថ្ងៃមង្គលរបស់ពួកគេទាំងពីរតែប៉ុណ្ណោះ មិនស្មានថាស្នេហាជិត ១០ឆ្នាំ ត្រូវបញ្ចប់ទៅវិញ។

កាលប៉ុន្មានថ្ងៃមុន ប្រិយមិត្តជាច្រើនបានដាក់ការសង្ស័យអំពីការបែកបាក់រវាង Bella និង​ Weir ព្រោះថាហ្វេនៗមិនបានឃើញពួកគេនៅជាមួយគ្នា ថែមទាំងគ្មានរូបថតគូស្នេហ៍លើបណ្ដាញសង្គមអ្នកទាំងពីរមួយរយៈធំមកហើយ ទើបតែពេលនេះ ការសង្ស័យទាំងប៉ុន្មានគឺជារឿងពិត។

No photo description available.

ដោយឡែកចំពោះហេតុផលពិតប្រាកដពីក្រោយទំនាក់ទំនងប្រេះឆាមួយនេះ មិនទាន់មានម្ខាងណា ចេញមកទម្លាយប្រាប់មហាជននៅឡើយទេ ស្របពេលដែលមហាជនមួយចំនួនសង្ស័យមានជនទី៣ ជ្រៀតជ្រែកជីវិតគូសង្សារពួកគេ។ យ៉ាងណាមិញ Bella និង​ Weir បានច្រានចោលការសង្ស័យនេះ ហើយអ្នកទាំងពីរត្រឹមតែនិយាយថា ស្នេហាពួកគេដើរដល់ផ្លូវបំបែក មិនមែនមកពីជនទី៣ឡើយ៕

Weir Sukollawat VS Bella Ranee Lifestyle Comparison 2021 | Net  Worth,Age,Height,Bio,Ah Creation - YouTube

អត្ថបទ៖ សន្យា

ចុចអាន៖ នេះជាមូលហេតុពិតប្រាកដ ពីក្រោយការបែកគ្នារវាង Shawn ​និង Camila

ចុចអាន៖ ពិតទេ? Zayn ប្រើអំពើហិង្សាលើម្តាយ Gigi ទើបធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services