តារាកូនមួយ ឌុច លីដា ទម្លាយមូលហេតុ មិនដែលបង្ហាញមុខស្វាមីលើបណ្តាញសង្គម តារាកូនមួយ ឌុច លីដា ទម្លាយមូលហេតុ មិនដែលបង្ហាញមុខស្វាមីលើបណ្តាញសង្គម
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

តារាកូនមួយ ឌុច លីដា ទម្លាយមូលហេតុ មិនដែលបង្ហាញមុខស្វាមីលើបណ្តាញសង្គម

បានផុស

នៅ

តារាសម្តែងអ្នកនាង ឌុច លីដា រហូតមកទល់ពេលនេះនាងនៅតែស្ងាត់ស្ងៀមក្នុងការបង្ហាញមុខស្វាមីឲ្យមហាជនបានឃើញ ខណ:ដែលបច្ចុប្បន្ន លីដា ក៏ទទួលបានចំណងដៃកូនប្រុសម្នាក់គួរឲ្យស្រលាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែហេតុផលនេះ ទើបធ្វើឲ្យមហាជនមានចម្ងល់ និងមន្ទិលគ្រប់គ្នាចំពោះរឿងដែលតារាស្រី ឌុច លីដា គ្មានចិត្តក្លាហានបង្ហាញមុខស្វាមីជាសាធារណៈ។ ជុំវិញករណីថ្មីៗនេះអ្នកនាង ឌុច លីដា បានចេញមុខបញ្ជាក់ច្បាស់ៗដើម្បីស្រាយចម្ងល់មហាជននិងអ្នកគាំទ្រ។

តារាសម្តែង ឌុច លីដា បានបង្ហោះនៅលើបណ្ដាញសង្គម Tik Tok ដោយឆ្លើយសំណួររបស់អ្នកគាំទ្រថាមូលហេតុមកពីនិស្ស័យនាង និងស្វាមីមិនដូចគ្នាទើបមិនដែលបង្ហាញមុខរួមគ្នា។ នាងបញ្ជាក់ថា ស្វាមីរបស់ខ្លួនជាមនុស្សមិនចូលចិត្តថតរូបបង្ហោះបែបរញ៉េរញ៉ៃឡើយ។

អ្នកនាង ឌុច លីដា បានលើកឡើងថា “កុំមានការងឿងឆ្ងល់សម្រាប់បងប្អូនមួយចំនួនដែលចង់ដឹង។ គឺគាត់មិនប៉ិនថតរូបដូចខ្ញុំមនុស្សស្រីទេ ហើយនៅក្នុងទូរស័ព្ទគាត់ក៏មិនសូវមានរូបដែរមានតែរូបជាលក្ខណៈការងារគាត់តែម្តង។ អ៊ីចឹងមិន​មែន​​ខ្ញុំចង់លាក់បាំងអី្វទេគ្រួសារខ្ញុំដើរទៅណាមកណាបើកចំហរធម្មតា អត់មានអីត្រូវលាក់បាំងទេគ្រាន់តែគាត់មិនសូវចូលចិត្តថតរូបឬផុសអីហ្នឹង”។

សូមបញ្ជាក់ថា តារាសម្តែង ឌុច លីដា ត្បិតបច្ចុប្បន្ននាងមានកូនមួយជាចំណងដៃស្នេហ៍ហើយក៏ពិតមែនប៉ុន្តែរហូតមកដល់ពេលនេះចំណងអាពាហ៍ពិពាហ៍(មង្គលការ)របស់នាងនៅមិនទាន់លេចតម្រុយឡើងនៅឡើយទេ៕

អត្ថបទៈ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services