Connect with us

ជីវិតកម្សាន្ដ

អ្នកគ្រាំទ្រសរសើរមិនដាច់ពីមាត់ពេល ទៀង មុំសុធាវី គ្រងឈុតទម្រង់សំពត់អប្សរា

បានផុស

នៅ

តារាចម្រៀង ទៀង មុំសុធាវី ថ្មីៗនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងផ្ទុះការសរសើរហើយគាំទ្រគ្រប់គ្នា បន្ទាប់ពីឃើញតារាស្រីរូបនេះ គ្រង​ឈុត​សំលៀកបំពាក់​ទម្រង់​សំពត់​អប្សរា​ មាន​ឌិន​រំលេច​ក្បាច់រចនា​យ៉ាង​ស្រស់ស្អាត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​តាមរយៈរូបភាព​ជាច្រើន​សន្លឹក​ ដែល​ត្រូវបាន​បង្ហោះ​គ្រា​ឡើង​សម្តែង​នៅលើ​ឆាក​ក្នុង​កម្មវិធី​ខួប​លើក​ទី​ ១៦ ​ឆ្នាំ​ នៃ​ការដាក់​ល្ខោន​ស្រមោល​ស្បែក​ធំ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​នោះ​ តារាចម្រៀង​អ្នកនាង ទៀង មុំ​សុធាវី ត្រូវបាន​អ្នកគាំទ្រ​សរសើរ​និង​ចែក​រំលែ​ក​ជា​បន្តបន្ទាប់​នៅលើ​បណ្តាញ​សង្គម​។​

​ដោយឡែក​សម្រាប់​សាមីខ្លួន​អ្នកនាង ទៀង មុំ​សុធា​វី បាន​បញ្ចេញ​រូបភាព​ភ្ជាប់​ខ្លឹមសារ​ថា​ ស្រស់​ស្អាត​ទេ​បងប្អូន​?​ស្រលាញ់​សំលៀកបំពាក់​ខ្មែរ​យើង​ណាស់​។​ ជាមួយគ្នានេះដែរ​ ក៏​មានការ​លើកឡើងថា​ ស្រស់ស្អាត​ណាស់​បែប​ខ្មែរ ខាងលើ​បែប​ស្បៃ​និង​ខាងក្រោម​បែប​សំពត់​អប្សរា​មាន​ឌិន​ស្អាត​គ្មាន​ទាស់។​

​យ៉ាងណាមិញ​ គេ​ក៏​ចាប់អារម្មណ៍​ដែរ​ថា ​ឈុត​សំលៀកបំពាក់​ពណ៌​ទឹកមាស​បាក់​ឌិន​បំភ្លឺ​យ៉ាង​ស្រស់​ស្អាត​ ដែលមាន​ទម្រង់​ម៉ូដ​ស្រដៀង​នឹង​សំពត់​អប្សរា​ខ្មែរ ហើយ​ច្នៃប្រឌិត​ក្បូរក្បាច់​រចនា​យ៉ាង​ប្រណិត​ផងដែរ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម