តម្លៃឈុត មណីមេខលា របស់ ទេព បូព្រឹក្ស ក្នុង MV ថ្មី ថ្លៃកប់ពពក មិនគួរឲ្យជឿ
Connect with us

ជីវិតកម្សាន្ដ

តម្លៃឈុត មណីមេខលា របស់ ទេព បូព្រឹក្ស ក្នុង MV ថ្មី ថ្លៃកប់ពពក មិនគួរឲ្យជឿ

បានផុស

នៅ

ប្រិយមិត្តជាច្រើនបានទស្សនារួចមកហើយនូវ MV បទ «វីរនារី» របស់តារាចម្រៀង​ ទេព បូព្រឹក្ស ដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
May be an image of 1 person and text

ក្រោយទម្លាក់បាន ២៤ម៉ោង វីដេអូចម្រៀង «វីរនារី» ឬ «Top Of The Lady» មានអ្នកចូលទស្សនាជាង ១លានដង ហើយក៏ទទួលបានការគាំទ្រ និងផ្ទុះការសរសើរមិនដាច់ពីមាត់ពីគុណភាពផលិត ដែលរួមបញ្ចូលវប្បធម៌ដ៏សម្បូរបែប និងវ័យចំណាស់របស់ប្រទេសកម្ពុជា។

May be a closeup of 1 person and standing

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​MV «វីរនារី» ក៏ត្រូវគេដឹងថាបានចំណាយទុនផលិតច្រើនខ្លាំងណាស់ រហូតដល់ ៦០០លានរៀល និងចំណាយពេលជាងមួយខែ ក៏ដូចជាមានក្រុមការងារចូលរួមដល់ទៅ ១២៦នាក់។

May be a closeup of one or more people

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ចំពោះឈុតសម្លៀកបំពាក់ដែលកញ្ញា ទេព បូព្រឹក្ស បានប្រើនៅក្នុងបទ «វីរនារី» មានរហូតដល់ ១០ឈុត ក្នុងនោះមានមួយឈុតចំណាយប្រាក់ច្រើនជាងគេ ទម្រាំលេចចេញជារូបរាង។

May be a closeup of 1 person

តាមរយៈកិច្ចសម្ភាសន៍ជាមួយ ទេព បូព្រឹក្ស នាងបានទម្លាយឱ្យដឹងពីតម្លៃនៃឈុត មណីមេខលា ដែលនាងបានគ្រងគឺមានតម្លៃរហូតទៅដល់ជាង ១ម៉ឺនដុល្លា។ ម្ចាស់បទរូបនេះបន្ថែមថា ឈុត មណីមេខលា ចាយទុនច្រើន ដោយសារតែវាចំណាយពេលយូរ ពិបាកក្នុងការឌីស្សាញ ជាពិសេសវត្ថុធាតុដើមរួមមាន ក្រណាត់ មកុដ និងអលង្ការផ្សេងៗ សុទ្ធសឹងតែជាគ្រឿងសុទ្ធពិតៗទាំងអស់។

May be an image of 1 person

ក្រោយបង្ហើបនូវតម្លៃដ៏ខ្ពស់នៃឈុត មណីមេខលា រួចហើយ តារាចម្រៀង ទេព បូព្រឹក្ស បានប្ដេជ្ញាចិត្តនឹងលើកយកឈុតនេះទៅបង្ហាញលើឆាកអន្តរជាតិ បើសិនមានឱកាស នាពេលណាមួយ៕

អត្ថបទ៖ សន្យា

ចុចអាន៖ មូលហេតុទាំងនេះ ទើបបទ «វីរនារី» ក្លាយជាទីមោទកភាពរបស់មហាជនខ្មែរ

ចុចអាន៖ ដឹងអត់ ទេព បូព្រឹក្ស ប្រើសម្លៀកបំពាក់ប៉ុន្មានឈុតក្នុងបទ «វីរនារី»?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម