Connect with us

ជីវិតកម្សាន្ដ

Kim Soo Hyun បំបែកកំណត់ត្រាជាថ្មី ក្លាយជាតារាប្រុសស៊ីថ្លៃបំផុត ក្នុងវិស័យភាពយន្តកូរ៉េ

បានផុស

នៅ

តារាសម្តែង Kim Soo Hyun បានក្លាយជាតារាសម្តែងលំដាប់ A របស់កូរ៉េខាងត្បូង ជាមួយនឹងតម្លៃនៃការបង្ហាញខ្លួនបំបែកកំណត់ត្រា នៅក្នុងខ្សែភាពយន្តភាគថ្មីបំផុតរឿង One Ordinary Day ។

Bintangi Film One Ordinary Day, Ini Kata Kim Soo Hyun - Sewaktu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងវ័យ ៣៣ឆ្នាំ តារាសម្តែងដ៏មានទេពកោសល្យរូបនេះ បានយកឈ្នះចិត្តទស្សនិកជនរាប់លាននាក់ ​រហូតបានឈរលើបញ្ជីរតារាប្រុសស៊ីថ្លៃបំផុត ខណៈសម្ដែងតែមួយភាគប៉ុណ្ណោះ Kim Soo Hyun បានតម្លៃខ្លួន ៥០០លានវ៉ុន (ប្រហែល ៤២៣,០០០ ដុល្លារអាមេរិក)។

One Ordinary Day” Stills Show Cha Seung Won and Kim Soo Hyun In Serious  Trouble

ប្រភពពី Koreaboo បានឱ្យដឹងថា Kim Soo Hyun ជាតារាប្រុសដ៏មានទេពកោសល្យ សម្ដែងបានគ្រប់ទម្រង់ ជាពិសេសជំនាញខាងបង្ហូរទឹកភ្នែក ​ទើបធ្វើឱ្យ​ផលិតកម្ម​ជាច្រើនទាក់ទងថត សឹងគ្មានពេលសម្រាក។

Kim Soo Hyun Is An Ordinary College Student Before Trouble Strikes In  Upcoming Crime Drama | Soompi

ឆ្នាំ ២០២១ នេះ Kim So Hyun មានទ្រព្យសម្បត្តិសុទ្ធ ១១៧ លានដុល្លារអាមេរិកនៅក្នុងដៃ និងបានក្លាយជាតារាសម្ដែងកូរ៉េដែលមានជាងគេបំផុតក្នុងវិស័យភាពយន្ត។ ភាពយន្តល្បីៗរបស់ Kim So Hyun គឺរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” រឿង “It’s Okay to be not Ok” និងចុងក្រោយនេះគឺរឿង “One Ordinary Day” ។ លោកជាតារាប្រុសជួរមុខក្នុងប្រទេសដែលស៊ីថ្លៃជាងគេក្នុងទឹកប្រាក់ប្រមាណ ៨៤,០០០ ដុល្លារអាមេរិកក្នុងការសម្ដែងរឿងមួយភាគ កាលពីដើមឆ្នាំ ២០២១។ ប៉ុន្តែមកទល់នឹងបច្ចុប្បន្ន តារាសម្ដែងរូបនេះ ឡើងតម្លៃខ្លួនរហូតជាង ៤០ម៉ឺនដុល្លារ៕

ប្រែសម្រួល៖ ​សន្យា

ចុចអាន៖ Song Hye Kyo និង Jun Ji Hyun ក្លាយជាតារាស្រី​កូរ៉េខាងត្បូង រកចំណូលបានច្រើនជាងគេ ក្នុងរឿងមួយភាគ

ចុចអាន៖ Miss Grand International ឲ្យនិមយមន័យ ៤ នេះ លើឈុតតំណាងជាតិ ទើបក្លាយជា Best ” National Costume ” បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម